Wednesday, June 29, 2022

 បញ្ហាលេចធ្លោចំនួន ១០ សម្រាប់ចៅហ្វាយថ្មីរបស់ Manchester United


អតីត​គ្រូ​បង្វឹក Ajax មាន​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ Old Trafford

យុគសម័យ Ten Hag នៅ Old Trafford បានចាប់ផ្តើមហើយ។ អតីតគ្រូបង្វឹករបស់ Ajax បានធ្វើការនៅពីក្រោយឆាកមួយរយៈមកហើយ - ការចុះហត្ថលេខារបស់គាត់ត្រូវបានប្រកាសនៅថ្ងៃទី 21 ខែមេសា ប៉ុន្តែទីបំផុតគាត់បានទទួលឧបករណ៍ហ្វឹកហាត់របស់គាត់នៅ Carrington ដើម្បីចាប់ផ្តើមចាក់កីឡាករ Manchester United ជាមួយនឹងទម្រង់លេងដ៏ភ្លឺស្វាងដែលនាំឱ្យគាត់ឈ្នះបី ពានរង្វាន់លីក ពីរពែង និង Super Cup នៅទីក្រុង Amsterdam ។

គាត់មានការងារត្រូវធ្វើ។ នៅក្នុងវគ្គដំបូងរបស់គាត់ គាត់អាចហៅកីឡាករក្រុមដំបូងបានត្រឹមតែប្រាំបួននាក់ប៉ុណ្ណោះ (De Gea, Heaton, Phil Jones, Lindelof, Martial, Rashford, Sancho, Tuanzebe និង Van de Beek) ព្រមទាំងកីឡាករវ័យក្មេង Alvaro Fernandez, Alejandro Garnacho ។ Zidane Iqbal, Charlie Savage, Shola Shoretire និង Charlie Wellens ។

1. ចំណងជើងគ្រោះរាំងស្ងួត

បញ្ហាសំខាន់បំផុត... និងពិបាកដោះស្រាយបំផុត។ Manchester United បាន​ក្លាយ​ជា​ទម្លាប់​ក្នុង​ការ​គ្រប់​គ្រង​បាល់​ទាត់​ដោយ 'កណ្តាប់​ដៃ​ដែក' នៅ​ក្នុង 'សម័យ​លោក Sir Alex Ferguson'។

គ្មាននរណាម្នាក់ឈ្នះ Premier League ច្រើនជាងនេះទេ (20)។ យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ ពួក​គេ​កំពុង​ស្ថិត​ក្នុង​គ្រោះ​រាំង​ស្ងួត។

ពួកគេមិនបានឈ្នះពានរង្វាន់លីកតាំងពីឆ្នាំ 2013 ហើយអ្នកត្រូវតែត្រលប់ទៅ Europa League ដែលឈ្នះដោយ Jose Mourinho ក្នុងឆ្នាំ 2016-17 ដើម្បីស្វែងរកជើងឯកចុងក្រោយរបស់ពួកគេ។ ប្រាំឆ្នាំបានកន្លងផុតទៅ។

2. ការបង្កើតរចនាប័ទ្ម

ក្រុម Manchester United ចាប់តាំងពីការចាកចេញរបស់លោក Ferguson ក្នុងឆ្នាំ 2013 បាននឹងកំពុងជំពប់ដួលដោយមិនដឹងខ្លួន។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 ទីបំផុត Arsenal យក​បាន Gabriel Jesus ពី Man City ហើយ


Arsenal ត្រូវ​បាន​រាយការណ៍​ថា​បាន​បញ្ចប់​ការ​​ចុះ​កុងត្រា​​​ផ្ទេរ​យក Gabriel Jesus ហើយ បន្ទាប់​ពី​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​ប្រយុទ្ធ​របស់ Manchester City ខាង​លើ។

ក្លឹប​កាំភ្លើង​ធំ​​​បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ផ្ទេរ​៤៥​លាន​ផោន​ជាមួយ City ហើយ​កិច្ចព្រមព្រៀង​ពេល​នេះ​សម្រេច​បាន​១០០%​ហើយ។​ Jesus ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​ Mikel Arteta ពេល​​ដែល​លោក​ជា​​ជំនួយការ​នៅ City នឹង​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយ Arsenal។

កិច្ចព្រមព្រៀង​នេះ​នឹង​បញ្ចប់​ការ​ស្វែងរក​ខ្សែ​ប្រយុទ្ធ​សម្រាប់ Arsenal បន្ទាប់​ពី​ការ​ចាកចេញ​របស់​ Alexandre Lacazette ដែល​ទៅ​ចូលរួម​ជាមួយ Lyon។ Arsenal សម្រេច​ចិត្ត​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​កាល​ពី​​ទីផ្សារ​ដោះដូរ​កីឡាករ​​ខែ​មករា ត្បិត​ Pierre-Emerick Aubameyang ទៅ​ចូលរួម​ជាមួយ Barcelona។

ការ​លក់​ Jesus នៅ​ពេល​នេះ​ ស្របពេល​ដែល City ទើប​តែ​​យល់​​លើ​កិច្ចព្រមព្រៀង​ជាមួយ​ខ្សែ​បម្រើ​របស់ Leeds United កីឡាករ Kalvin Phillips ក្នុង​តម្លៃ​ខ្លួន​៤២​លាន​ផោន។ ក្រុម​លោក Pep Guardiola បាន​​ផ្ទេរ​យក Erling Haaland ពី Dortmund ទើប​ធ្វើ​ឲ្យ​ពួក​គេ​​សម្រេច​លក់ Jesus ចេញ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Thiago Silva ចង់​ឲ្យ Neymar ចេញ​ពី PSG មក​លេង​នៅ Chelsea


Neymar កំពុង​មាន​ការ​ទាក់ទង​ផ្ទេរ​ចេញ​ពី​ក្លឹប Paris Saint-Germain ស្របពេល​ដែល Chelsea ​គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​​ក្លឹប​​ផ្សេង​ទៀត​ចង់​បាន​រូប​គេ។ ខ្សែ​ការពារ​របស់​តោ​ខៀវ Silva ត្រូវ​បាន​សួរ​​អំពី​​ប្រធាន​បទ​​របស់ Neymarដោយ​សារព័ត៌​មាន​ក្នុង​ស្រុក​ ខណៈ​កំពុង​សម្រាក​លំហែកាយ​នៅ​ប្រទេស​ប្រេស៊ីល។

កីឡាករ​វ័យ​៣៧​ឆ្នាំ​បាន​និយាយ​ថា Neymar គួរ​តែ​ទៅ Chelsea។ ប្រសិន​បើ​វា​កើត​ឡើង​មែន វា​នឹង​ជា​រឿង​ល្អ​បំផុត។ ​គេ​សង្ឃឹម​ថា​វា​នឹង​​ក្លាយ​ជា​ការពិត។ តាម​ពិត​ទៅ Chelsa បាន​តាម​ទិញ​ Neymar តាំង​ពី​ឆ្នាំ​២០១០ ប៉ុន្តែ​​​ពេល​នេះ​ត្រូវ​​ក្លឹប Santos បដិសេធ​សំណើ​របស់​ពួក​គេ។

Neymar បាន​ផ្លាស់​ទៅ​កាន់ Barcelona កាល​ពី​ឆ្នាំ​២០១៣ ចំណាយ​ពេល​៤​ឆ្នាំ​នៅ​ទៅ​នោះ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ២ដង មុន​ពេល​ផ្ទេរ​ទៅ​កាន់ PSG ក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា​ពិភពលោក​២២២​លាន​អឺរ៉ូ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 James Rodriguez ឡើងជើងខ្លាំងនៅ Premier League


James Rodriguez បានបង្ហាញគុណផលលេចធ្លោខ្លាំងនៅ Premier League ក្រោយចាកចេញពី Real Madrid ទៅចូលរួមជាមួយ Everton។

ក្រោមការដឹកនាំរបស់លោក Carlo Ancelotti នៅទឹកដី Goodison Park ខ្សែបម្រើកូឡុំប៊ីរូបនេះ ចាប់ផ្ដើមបង្ហាញគុណផលល្អវិញ ដែលជាផ្នែកមួយជួយឱ្យក្រុម Everton បានឈរនៅកំពូលតារាង Premier League។

ហើយសារព័ត៌មានអេស្ប៉ាញ MARCA បានបង្ហាញហេតុ៥យ៉ាង ដែលនាំឱ្យ James នៅ Everton ខុសពី James នៅ Real Madrid។

១. ទំនុកចិត្ដរបស់លោក Ancelotti

អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បានបង្ហាញទំនុកចិត្តទៅលើ James នៅរដូវក្ដៅនេះ បើទោះបីជារូបគេសឹងតែមិនទទួលបានឱកាសចូលលេង នៅអេស្ប៉ាញទាល់តែសោះ។

ម្ចាស់ពានស្បែកជើងមាស World Cup 2014 ត្រូវបានផ្ដល់នូវទំនួលខុសត្រូវក្នុងការនាំមុខមិត្តរួមក្រុម បង្កើតឱកាសរកគ្រាប់បាល់។

២. កីឡាករម្នាក់ដែលមានសមត្ថភាពខ្ពស់

មិនមានកីឡាករច្រើនរូប ដែលមានគុណភាពដូច James នោះទេ នៅ Premier League។ អតីតខ្សែបម្រើ Real Madrid លេងនៅស្លាបខាងឆ្វេងសម្រាប់ Everton ប៉ុន្ដែរូបគេតែងតែនាំយកបាល់ចូលទៅក្នុង ដើម្បីជួយកីឡាករនៅតំបន់ប្រយុទ្ធ។

៣. ការទទួលបានការគាំទ្រពីមិត្តរួមក្រុម

ចាប់តាំងពីផ្ទេរមកទីក្រុង Merseyside ខ្សែបម្រើវ័យ២៩ឆ្នាំ ហាក់មិនសូវទទួលបានទំនុកចិត្ត ថារូបគេអាចធ្វើឱ្យ Everton មានការផ្លាស់ប្ដូរច្រើនឡើយ។ ប៉ុន្ដែបន្ទាប់ពីបានបង្ហាញគុណផលល្អ ក្នុងការប្រកួតជាបន្ដបន្ទាប់ James មានអារម្មណ៍ថា ខ្លួនឯងជាកីឡាករសំខាន់មួយរូប ដែលមានការគាំទ្រពីសំណាក់មិត្តរួមក្រុម។

៤. ការវិវត្តនៅក្នុងក្រុម Everton

លោក Ancelotti បានដឹកនាំ Everton ឱ្យមានការវិវត្តបានល្អប្រសើរ ដោយបាននាំយក កីឡាករថ្មីលេងតំបន់បម្រើ ដើម្បីផ្លាស់ប្ដូររបៀបលេងរបស់ក្រុម។ James បានផ្លាស់មកចូលរួមជាមួយ Allan និង Abdoulaye Doucoure ហើយលទ្ធផលបានបង្ហាញដូចដែលយើងបានឃើញ គឺពួកគេទទួលបានជ័យជំនះ គ្រប់ការប្រកួតនៅរដូវកាលថ្មី។

៥. Yerry Mina

ខ្សែការពារ Yerry Mina ដែលជាមិត្តរួមក្រុមជម្រើសជាតិកូឡុំប៊ី គឺជាបុគ្គលសំខាន់មួយរូប ដែលជួយ James សម្របទៅនឹងការរស់នៅអង់គ្លេសបានឆាប់រហ័ស។ មានកីឡាករជាច្រើនរូប ដែលប្រើភាសាអេស្ប៉ាញ ជាមធ្យោបាយទំនាក់ទំនងនៅ Everton ដោយកីឡាករទាំងនោះរួមមាន Lucas Digne, Richarlison, Andres Gomes, Sandro  និងគ្រូបង្វឹក Ancelotti៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Aston Villa ព្រលះ Liverpool ៧-២ បង្កើតបានកំណត់ត្រាពិសេស

ក្រុមហង្សក្រហម Liverpool បានរងបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើងរបស់ Aston Villa ដោយលទ្ធផល ៧-២ ដែលនាំឱ្យមានកំណត់ត្រាជាច្រើនបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យទី៤ ខែតុលា ឆ្នាំ ២០២០។

Ollie Watkins ស៊ុតបាន៣គ្រាប់នៅក្នុងវគ្គទី១ មុនពេល Ross Barkley ដែលទើបចូលរួមក្រោមលក្ខខណ្ឌខ្ចីជើងពី Chelsea រកបានមួយគ្រាប់ និង ពីរគ្រាប់បន្ថែមទៀតបានពី Jack Grealish។

សម្រាប់បរាជ័យដ៏មិននឹកស្មានដល់របស់ Liverpool បានរុញច្រានឱ្យមានកំណត់ត្រាសំខាន់៩បានកើតឡើង ដែលកំណត់ត្រាទាំងនោះមានដូចជា៖

វាជាលើកដំបូងដែល Aston Villa ទទួលបានជ័យជំនះ៣ប្រកួតដំបូងជាប់គ្នានៅ Premier League ចាប់តាំងពីរដូវកាល ១៩៦២-៦៣ មក។

វាក៏ជាលើកដំបូងផងដែរ ដែល Liverpool របូត៧គ្រាប់ក្នុងមួយប្រកួត គ្រប់ការប្រកួតទាំងអស់ចាប់តាំងពី ខែមេសាឆ្នាំ ១៩៦៣ ដែលកាលនោះ ពួកគេរងបរាជ័យ ៧-២ទល់នឹង Tottenham Hotspur ហើយវាជាលើកទី២ដែល Aston Villa រកបាន៧គ្រាប់ ក្នុងមួយប្រកួតនៅ លីគកំពូលអង់គ្លេស បន្ទាប់ពីពួកគេធ្លាប់ធ្វើបានម្ដងលើ Wimbledon កាលពីខែកុម្ភៈ ឆ្នាំ ១៩៩៥។

Liverpool គឺជាក្រុមការពារជើងឯកទី២នៅលីគកំពូលអង់គ្លេស ដែលរបូត៧គ្រាប់ បន្ទាប់ពី Arsenal ដែលធ្លាប់ទទួលបានលទ្ធផលខកចិត្តបែបនេះ ក្រោមស្នាដៃ Sunderland នៅក្នុងខែកញ្ញាឆ្នាំ ១៩៥៣។

Aston Villa ទទួលបានជ័យជម្នះសម្រាប់ការប្រកួតនៅក្នុងដី៤ប្រកួតជាប់គ្នា ជាលើកដំបូង ចាប់តាំងពី ខែតុលាឆ្នាំ ២០០៧។

Liverpool របូតគ្រាប់បាល់១១គ្រាប់ក្នុងចំណោម៤ប្រកួតចុងក្រោយនៅ Premier League ជាការរបូតគ្រាប់បាល់ច្រើនបំផុតរបស់ពួកគេ ចាប់តាំងពីរដូវកាល ១៩៣៧-៣៨។

តាំងពីចាប់ផ្ដើមការប្រកួតរដូវកាលមុនមក ខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa រកគ្រាប់បាល់នៅក្នុងលីគ ពោលគឺ២៩គ្រាប់ ដែលច្រើនជាងកីឡាករណាៗទាំងអស់ នៅក្នុងក្រុបខណ្ឌកំពូលទាំង៤នៅអង់គ្លេស។

Watkins ជាកីឡាករទី១០ដែលរកបានហេតទ្រីគ(hat-trick) ទល់នឹង Liverpool ហើយជាកីឡាករដំបូង ដែលធ្វើបានចាប់តាំងពី អតីតខ្សែប្រយុទ្ធ Dimitar Berbatov នៅក្នុងខែកញ្ញាឆ្នាំ ២០១០។

Jack Grealish ជាកីឡាករទី២របស់ Aston Villa ដែលបញ្ជូន(assist) សម្រាប់មិត្តរួមក្រុម៣គ្រាប់ក្នុងមួយប្រកួតនៅក្នុងលីគ បន្ទាប់ពី James Milner ដែលធ្លាប់ធ្វើបានកាលប៉ះ Burnley នៅខែកុម្ភៈ ឆ្នាំ ២០១០។

បច្ចុប្បន្ន Mohamed Salah អាចរកគ្រាប់បាល់បញ្ចូលទី ទល់នឹង២៥ក្រុម ក្នុងចំណោមក្រុមទាំង២៦នៅ Premier League ដែលខ្សែប្រយុទ្ធរូបនេះប្រកួតតទល់សម្រាប់ Liverpool ស្មើនឹង៩៦ភាគរយ ជាស្ថិតិដែលល្អបំផុត បើធៀបទៅនឹងកីឡាករដទៃក្នុងក្រុមហង្សក្រហម៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Tuesday, June 28, 2022

 Fulham រកគ្រាប់បាល់ជិត២០គ្រាប់ ពី៣ប្រកួតក្នុងលីគទី២អង់គ្លេស


Fulham បន្ដត្រួតត្រានៅលីគទី២អង់គ្លេស ដោយបន្ដការទទួលបានជ័យជម្នះនិងឈរនៅកំពូលតារាង Championship ដោយមានគម្លាតនាំមុខ៥ពិន្ទុ ក្រោយយកឈ្នះ Birmingham City ៦-២ នៅកីឡដ្ឋាន Craven Cottage។

គ្រាប់បាល់ទាំង៦គ្រាប់របស់ Fulham ក្នុងប្រកួតនេះបានពីការធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារក្រុម Birmingham កីឡាករ Marc Roberts ការរកគ្រាប់បាល់បញ្ចូលទីដោយ Fabio Carvalho ពីរគ្រាប់ រួមជាមួយគ្រាប់បាល់របស់ Neeskens Kebano, Tom Cairney និង Antonee Robinson ខណៈ Birmingham រកបានពីរគ្រាប់ដោយ Ivan Sunjic និង Gary Gardner។

សម្រាប់ពីរប្រកួតកន្លងមក Fulham យកឈ្នះគូប្រកួតច្រើនៗគ្រាប់ដោយបំបាក់ Bristol City ៦-២ កាលពីថ្ងៃអាទិត្យ និងបានយកឈ្នះ Reading ៧-០ ធ្វើឱ្យពួកគេក្លាយជាក្រុមអង់គ្លេសដំបូងដែល មានលទ្ធភាពរកគ្រាប់បាល់យ៉ាងតិច៦គ្រាប់ក្នុងមួយប្រកួត ៣លើកជាប់គ្នា ជាកំណត់ត្រាចាស់ធ្វើបានដោយ Chester City ក្នុងរដូវកាល ១៩៣៣-៣៤។

គ្រាប់បាល់ចុងក្រោយរបស់ Fulham ក្នុងការប្រកួតនៅនាទី៩០+៣ កាលពីថ្ងៃអង្គារនេះជាគ្រាប់បាល់ទី៧០របស់ពួកគេពីការលេង២៦ប្រកួតក្នុងក្របខណ្ឌ Championship រដូវកាលនេះ។

អ្នកចាត់ការ Marco Silva បានថ្លែងប្រាប់ BBC Radio ថាក្រុមរបស់លោកមានការប្រឹងប្រែងខ្លាំង ដោយពួកគេយល់ពីរបៀបបង្កការលំបាកដល់គូប្រកួត ហើយពួកគេបង្ហាញពីគុណភាពដែលមានទាំងអស់នៅលើទីលាន។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 កីឡាករសំខាន់ពីររូបរបស់ Real នឹងអវត្តមាននៅជើងទី២ វគ្គ១៦ក្រុម UCL


Real Madrid បានបរាជ័យក្នុងការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ទល់នឹង Paris Saint-Germain ដោយខ្សែប្រយុទ្ធ Kylian Mbappe ជាអ្នករកគ្រាប់បាល់បញ្ចូលទីនៅនាទី៩០+៤ ខណៈកីឡាករសំខាន់ពីររូបរបស់ក្រុមអធិរាជស នឹងអវត្តមានសម្រាប់ការប្រកួតជើងទី២ ដោយសារជាប់បម្រាមកាតលឿង។

ខ្សែការពារ Ferland Mendy និង ខ្សែបម្រើការពារ Casemiro នឹងត្រូវអង្គុយមើលមិត្តរួមក្រុមលេងជើងទី២នៅកីឡដ្ឋាន Santiago Bernabeu។ ខ្សែបម្រើប្រេស៊ីលទទួលបានកាតលឿងបន្ទាប់ពីគេបានបង្កកំហុស និងបានច្របាច់កកីឡាករ Leandro Paredes។

មិនយូរប៉ុន្មាននៅក្នុងវគ្គទី២ ខ្សែការពារ Mendy ក៏ទទួលបានកាតលឿងមួយដែរ ដែលមានន័យថា កីឡាករបារាំងរូបនេះ ក៏នឹងអវត្តមានសម្រាប់ការប្រកួតជើងទី២ផងដែរ។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 PSG មានឱកាសឈ្នះការប្រកួតមិនដល់៥០ភាគរយផង ពេល MNM លេងជុំគ្នា


Lionel Messi, Kylian Mbappe និង Neymar ជួយឱ្យ Paris Saint-Germain ទទួលបានជ័យជម្នះក្នុងការប្រកួតតែ៤៤ភាគរយប៉ុណ្ណោះ នៅពេលដែលពួកគេទាំងបីនាក់ លេងក្នុងជម្រើស១១នាក់ដំបូងជាមួយគ្នា។

ទោះបីជាត្រូវបាន​ចាត់ទុកថា ជាកីឡាករតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតមួយនៅអឺរ៉ុប ប៉ុន្ដែខ្សែប្រយុទ្ធទាំងបីរូបនេះ ហាក់មិនសូវជួយក្រុមទទួលបានលទ្ធផលល្អក្នុងការប្រកួតនោះទេ នៅពេលដែលពួកគេចាប់ផ្ដើមការប្រកួតជាមួយគ្នា។

ដោយសារបញ្ហារបួសកជើង បានធ្វើឱ្យ Neymar ត្រូវសម្រាកចាប់ពីខែវិច្ឆិកា ដល់កុម្ភៈ ខណៈ Messi បានខកខានក្នុងប្រកួតមួយចំនួនដោុយសារតែបញ្ហា fitness និង Covid-19។

ដូច្នេះមានន័យថា ខ្សែប្រយុទ្ធទាំង៣រូប មានឱកាសលេងជាមួយគ្នាបានតែ៩ប្រកួតប៉ុណ្ណោះក្នុងជម្រើសដំបូងក្នុងកុ្រុមដែលដឹកនាំដោយលោក Mauricio Pochettino។

PSG អាចឈ្នះការប្រកួតបាន៧៤ភាគរយនៅពេលដែល Messi, Neymar និង Mbappe មិនលេងជុំគ្នាក្នុងតំបន់ប្រយុទ្ធ ខណៈបរាជ័យ៣លើក ក្នុងច​ំណោម៤ប្រកួតដែលពួកគេចាញ់គឺ មានវត្តមានរបស់ខ្សែប្រយុទ្ធទាំង៣រូបនេះក្នុងជម្រើសដំបូង។

កីឡាករទាំងបីរកបានម​្នាក់ពីរគ្រាប់ពេលលេងជុំគ្នាក្នុងជម្រើសដំបូង នៅតំបន់ប្រយុទ្ធរបស់ PSG។ ខ្សែប្រយុទ្ធប្រេស៊ីលរកបាន៤គ្រាប់ និង assist ៤លើក ក្នុងចំណោម១៦ប្រកួត ខណៈតារាឆ្នើមអាហ្សង់ទីន រកបាន៧គ្រាប់ និង assist ៩លើក ក្នុងចំណោម២២ប្រកួត ហើយ Mbappe រកបាន២២គ្រាប់ ពីការលេង៣៣ប្រកួតគ្រប់ពានរង្វាន់ទាំងអស់។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Fernandinho ត្រលប់​ទៅ​ក្លឹប​ដើម​វិញ ក្រោយ​ចាកចេញ​ពី Man City


អតីត​ប្រធាន​​ក្រុម​របស់ Manchester City កីឡាករ Fernandinho បាន​ត្រលប់​ទៅ​ចូលរួម​ជាមួយ​ក្លឹប​​នៅ​ប្រេស៊ីល Athletico Paranaense ដែល​ជា​ក្លឹប​គេ​ចាប់​ផ្ដើម​អាជីព​ដំបូង។

កីឡាករ​វ័យ​៣៧​ឆ្នាំ​​សញ្ជាតិ​ប្រេស៊ីល​បាន​និយាយ​ថា គេ​ទទួល​បាន​សំណើ​​ពី​ក្លឹប​ជា​ច្រើន ប៉ុន្តែ​​សុខ​ចិត្ត​បំពេញ​​បំណង​ខ្លួន​ឯង​​ដើម្បី​ពាក់​អាវ​របស់ Athletico ម្ដង​ទៀត។ Fernandinho បាន​ចាកចេញ​ពី City កាល​ពី​បញ្ចប់​រដូវ​កាល​២០២១-២២ បន្ទាប់​ពី​ចំណាយ​ពេល​៩​ឆ្នាំ​ជាមួយ​ក្លឹប។

កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន Premier League ៥​សម័យ​​ត្រលប់​ទៅ​ចូលរួម​ជាមួយ Athletico ១៧​ឆ្នាំ​បន្ទាប់​​ពី​ចាកចេញ​ពី​ក្លឹប​ទៅ​លេង​នៅ Shakhtar Donetsk។ Athletico បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​​របស់​អតីត​អ្នកចាត់​ការ​របស់ Chelsea លោក Felipe Scolari៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 West Ham ទិញ​បាន​ Areola ពី PSG


 West Ham ទិញ​បាន​ Areola ពី PSG ជា​ផ្លូវការហើយ និង​ត្រៀម​ចរចា​យក Lingard ម្នាក់​ទៀត

ក្លឹប West Ham បាន​ចុះ​កុងត្រា​ផ្ទេរ​យក​​អ្នក​ចាំ​ទី Alphonse Areola ពី​ក្លឹប Paris St-Germain ជា​​ផ្លូវការ ខណៈ​ពួក​គេ​​កំពុង​ដាក់​សំណើ​ត្រៀម​យក Jesse Lingard ម្នាក់​ទៀត។

Areola វ័យ​២៩​ឆ្នាំ​បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ បន្ទាប់​ពី​ចំណាយ​ពេល​មួយ​រដូវ​កាល​ខ្ចី​ជើង​​រួមរស់​ជាមួយ West Ham កាល​ពី​រដូវ​កាល​មុន។ គេ​គឺ​ជា​​កីឡាករ​​ទី​២​ដែល West Ham នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ការ​មក​ដល់​របស់​ខ្សែ​ការពារ​សញ្ជាតិ​ម៉ារ៉ុក Nayef Aguerd ពី​ក្លឹប Rennes។

ក្រុម​រហស្សនាម​ញញួរ​ធំ​ដែល​បាន​ទិញ Aguerd ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន មិន​បាន​បង្ហាញ​ពី​​តម្លៃ​ផ្ទេរ​របស់ Areola ឡើយ ប៉ុន្តែ​​​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ប្រភព​ផ្សេង​ៗ​​គឺ​រង្វង់​១០,៥​លាន​ផោន។រដូវ​កាល​មុន Areola សញ្ជាតិ​បារាំង​បាន​បង្ហាញ​ខ្លួន​ឲ្យ West Ham ១៨​ប្រកួត​នៅ​៤​កម្មវិធី​ផ្សេង​គ្នា​មាន​ដូច​ជា Premier League, Europa League, FA Cup និង League Cup។

ងាក​ទៅ​មើល​ខ្សែ​បម្រើ​ប្រយុទ្ធ Lingard នឹង​ក្លាយ​ជា​កីឡាករ​ទំនេរ​​នៅ​ថ្ងៃ​ទី ១ ខែ កក្កដា​ខាង​មុខ ពេល​ដែល​កុងត្រា​របស់​គេ​អស់​ជាមួយ United។ West Ham សង្ឃឹម​អាច​ចរចា​យក​បាន​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២៩​ឆ្នាំ​ បន្ទាប់​ពី​ធ្លាប់​ខ្ចី​ជើង​កាល​ពី​រដូវ​កាល​២០២០-២១៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Monday, June 27, 2022

 Phnom Penh Crown ចាញ់​ក្រុម​វៀតណាម​ក្នុង​ប្រកួត​ AFC Cup ១-០


ក្លឹប​ Phnom Penh Crown បាន​ប្រកួត​ចាញ់​ក្លឹប​វៀតណាម​ Viettel នូវ​លទ្ធផល​ ០-១ ក្នុង​ថ្ងៃ​នេះ​នៅ​ក្របខ័ណ្ឌ​ AFC Cup ទីលាន​ Thong Nhat ប្រទេស​វៀតណាម​។

នៅ​ក្នុង​ការ​ប្រកួត​ទាំង​២តង់​ខាង​ ក្រុម​ទាំង​ពីរ​មាន​ការ​ប្រទាញប្រទង់​គ្នា​ខ្លាំង​ ដោយ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ យ៉ាង​ណា​​ក្រុម​វៀតណាម​រក​បាន​ឱកាស​ដោយ​បាន​ស៊ុត​ចូល​១គ្រាប់​ នៅ​នាទីទី​៩ ដោយ​កីឡាករ​ Bui Duy Thuong ក្រោយ​មក​ខាង​ Phnom Penh Crown ខំ​វាយ​បក​តែ​មិន​មាន​ឱកាស​ស៊ុត​ចូល​។

នេះ​ជា​ប្រកួត​ទី​២ហើយ​ ក្នុង​ក្របខ័ណ្ឌ​ខាង​លើ​ដែល​ Phnom Pneh Crown បាន​ចាញ់​ ដោយ​ការ​ប្រកួត​លើក​ទី​១ តទល់នឹង​ក្លឹប​ Hougang ក្រុម​ Phnom Penh Crown បាន​ចាញ់​ក្នុង​លទ្ធផល​ចាញ់​ ៤-៣។

Phnom Pneh Crown នឹង​ប្រកួត​បន្ត​ជា​មួយ​ក្លឹប​ Young Elephant នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២​បន្ត​ទៀត​៕​ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Man Utd បដិសេធ​មិន​ព្រម​ដោះ​ដូរ​ Maguire ទៅ​ឲ្យ​​ Barca


ក្លឹប​ Manchester United បាន​ធ្វើ​ការ​បដិសេធ​មិន​ព្រម​ដោះ​ដូរ​ខ្សែការពារ​ Harry Maguire ទៅ​ឲ្យ​ក្លឹប​ Barcelona ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Sun ។

បើ​តាម​ប្រភព​ខាង​លើ​ Barcelona ចង់​បាន​ Maguire ពី​ Man Utd ដោយ​ Barca ចង់​​ដោះដូរ​ខ្សែ​បម្រើ​ខ្លួន​ Frenkie De Jong នឹង​ Maguire ជា​មួយ​ក្រុម​បិសាច​ក្រហម​ និង​ឲ្យ​ក្រុម​នេះ​បន្ថែម​លុយ​ ព្រោះ​តែ​ Barca ដឹង​ច្បាស់​ថា​ Man Utd ចង់​បាន​ De Jong ។

យ៉ាង​ណា​ Man Utd ជា​ពិសេស​គឺ​លោក​ Erik ten Hag អ្នកចាត់ការ​ថ្មី​បដិសេធ​មិន​ព្រម​ ដោយ​ចង់​ទុក​ Maguire នៅ​ក្លឹប​លោក​ដដែល​ ដោយ​សុខ​ចិត្ត​ចង់​ទិញ​ De Jong ពី​ Barca ដោយ​ប្រើ​លុយ​សុទ្ធ​គ្មាន​ការ​ដោះ​ដូរ​។

មក​ទល់​នឹង​ពេល​នេះ​បើ​តាម​ប្រភព​ជា​ច្រើន​ Barca ទារ​ Man Utd ជិត​ ៧០​លាន​ដុល្លារ​ក្នុង​ការ​ចង់​បាន​ De Jong ៕​ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 ផ្លូវការ​! Arsenal នាំ​យក​បាន​អ្នក​ចាំទី​មួយ​រូប​ពី​ MLS


ក្លឹប​ Arsenal បាន​នាំ​យក​បាន​អ្នកចាំទី​ Matt Turner ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ពី​ក្លឹប​ New England Revolution ក្របខ័ណ្ឌ​ Major League Soccer (MLS) ដែល​នៅ​ទឹកដី​សហរដ្ឋអាមេរិក​។

ខាង​ក្លឹប​កាំភ្លើង​ធំ​បាន​ចំណាយ​ជាង​ ៨.៥លាន​ដុល្លារ​ ដើម្បី​ទិញ​យក​​ អ្នកចាំទី​ខាង​លើ​ដោយ​ចុះ​កុងត្រា​ក្នុង​រយៈពេល​វែង​។

ខាង​ក្លឹប​ថ្នាក់ដឹកនាំ​ក្លឹប​ Arsenal សុទ្ធ​តែ​ពេញ​ចិត្ត​នឹង​ការ​ផ្លាស់​របស់​ Turner មក​កាន់​ក្លឹប​របស់​ខ្លួន​ដោយ​ថា​គេ​ជា​អ្នកចាំទី​ដ៏​មាន​បទពិសោធន៍​ម្នាក់​នៅ​ MLS ។

អ្នកចាំទី​រូប​នេះ​នឹង​ពាក់​អាវ​លេខ​៣០ នៅ​ពេល​ផ្លាស់​មក​ Arsenal ដោយ​មក​ចូល​រួម​ហ្វឹកហាត់​ជា​មួយ​ក្រុម​នៅ​ពេល​ឆាប់ៗ​ដើម្បី​ត្រៀម​ចាប់​ផ្ដើម​រដូវកាល​ថ្មី​ផង​ដែរ​៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 នេះ​ហើយ​ជា​​ថ្លៃ​ពលកម្ម​ដែល Mane ទទួល​បាន​នៅ Bayern Munich


ខ្សែ​ប្រយុទ្ធ Sadio Mane បាន​ក្លាយ​ជា​កីឡាករ​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​​ជាង​គេ​​ម្នាក់​លើ​លោក បន្ទាប់​ពី​ចាកចេញ​ពី Liverpool ទៅ​ចូលរួម​ជាមួយ Bayern Munich។

ផ្អែក​តាម​សារព័ត៌មាន​របស់​អាល្លឺម៉ង់ Bild ​បាន​ចុះ​ផ្សាយ​ថា Mane នឹង​ទទួល​បាន​ថ្លៃ​ពលកម្ម​១៧​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​នៅ Bayern ក្រោយ​​ចុះ​កុងត្រា​​រហូត​ដល់​ឆ្នាំ​២០២៥។ ហង្សក្រហម​បាន​យល់​ព្រម​លក់​កីឡាករ​សញ្ជាតិ​សេណេហ្គាល់​ទៅ​ឲ្យ Bayern ក្នុង​តម្លៃ​ខ្លួន​២៧,៤លាន​ផោន ហើយ​អាច​​ឡើង​ដល់​៣៥​លាន​ផោន​អាស្រ័យ​​លើ​ការ​​បង្ហាញ​ខ្លួន បូករួម​​​សមិទ្ធផល​បុគ្គល​និង​ក្រុម។

Bild បាន​បញ្ជាក់​ថា Mane អាច​​រក​ចំណូល​បាន​ចន្លោះ​៥​ទៅ​១០​លាន​ផោន​​ក្នុង​មួយ​ឆ្នាំ​ៗ​​នៅ Liverpool។ ប៉ុន្តែ​​​ពេល​នេះ​គេ​អាច​​រក​បាន​ដល់​ទៅ​១៧​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ជាមួយ Bayern។ មាន​ពាក្យ​លេចឮ​ថា Mane បាន​ទាមទារ​សុំ​ Liverpool តំឡើង​ប្រាក់​​ពលកម្ម ដើម្បី​បន្ត​នៅ។ ប៉ុន្តែ​ភ្នាក់ងារ​របស់​កីឡាករ​វ័យ​​៣០​ឆ្នាំ​បាន​ច្រានចោល​ព័ត៌មាន​នេះ ដោយ​លើក​ឡើង​ថា កីឡាករ​របស់​ខ្លួន​​ចាកចេញ​ដោយ​ចង់​ស្វែង​រក​បទពិសោធន៍​ថ្មី។

រយៈពេល​៦​រដូវ​កាល​រួមរស់​ជាមួយ​ហង្សក្រហម Mane បាន​ជួយ​ក្រុម​ឈ្នះ​​ពាន​ធំ​ៗ​ជា​ច្រើន​ដូច​ជា Premier League, FA Cup, League Cup, Champions League, UEFA Super Cup និង FIFA Club World Cup៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 ទីបំផុត Arsenal យក​បាន Gabriel Jesus ពី Man City ហើយ


Arsenal ត្រូវ​បាន​រាយការណ៍​ថា​បាន​បញ្ចប់​ការ​​ចុះ​កុងត្រា​​​ផ្ទេរ​យក Gabriel Jesus ហើយ បន្ទាប់​ពី​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​ប្រយុទ្ធ​របស់ Manchester City ខាង​លើ។

ក្លឹប​កាំភ្លើង​ធំ​​​បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ផ្ទេរ​៤៥​លាន​ផោន​ជាមួយ City ហើយ​កិច្ចព្រមព្រៀង​ពេល​នេះ​សម្រេច​បាន​១០០%​ហើយ។​ Jesus ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​ Mikel Arteta ពេល​​ដែល​លោក​ជា​​ជំនួយការ​នៅ City នឹង​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយ Arsenal។

កិច្ចព្រមព្រៀង​នេះ​នឹង​បញ្ចប់​ការ​ស្វែងរក​ខ្សែ​ប្រយុទ្ធ​សម្រាប់ Arsenal បន្ទាប់​ពី​ការ​ចាកចេញ​របស់​ Alexandre Lacazette ដែល​ទៅ​ចូលរួម​ជាមួយ Lyon។ Arsenal សម្រេច​ចិត្ត​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​កាល​ពី​​ទីផ្សារ​ដោះដូរ​កីឡាករ​​ខែ​មករា ត្បិត​ Pierre-Emerick Aubameyang ទៅ​ចូលរួម​ជាមួយ Barcelona។

ការ​លក់​ Jesus នៅ​ពេល​នេះ​ ស្របពេល​ដែល City ទើប​តែ​​យល់​​លើ​កិច្ចព្រមព្រៀង​ជាមួយ​ខ្សែ​បម្រើ​របស់ Leeds United កីឡាករ Kalvin Phillips ក្នុង​តម្លៃ​ខ្លួន​៤២​លាន​ផោន។ ក្រុម​លោក Pep Guardiola បាន​​ផ្ទេរ​យក Erling Haaland ពី Dortmund ទើប​ធ្វើ​ឲ្យ​ពួក​គេ​​សម្រេច​លក់ Jesus ចេញ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ 

Sunday, June 26, 2022

 Chelsea ដេញថ្លៃអ្នកចាំទីក្លិប Rennes លើកទីពីរ


Chelsea បាន​ដាក់​សំណើ​ដេញថ្លៃ​លេីក​ទី​២​ តម្លៃ​២០​លាន​អឺរ៉ូ​ (១៨​លាន​ផោន/២៤​លាន​ដុល្លារ​) សម្រាប់​អ្នកចាំទី​ជម្រើស​ជាតិ​សេណេហ្គាល់​វ័យ​២៨​ឆ្នាំ​ Edouard Mendy​ របស់​ក្លិប Rennes។

សំណើ​លេីក​ដំបូង​តម្លៃ​២០​លាន​ដុល្លារ​ត្រូវ​បាន Rennes បដិសេធ​អាទិត្យ​មុន។

លោក Frank Lampard ចង់​បាន Mendy មក​បង្កេីន​កម្រិត​ប្រកួត​ប្រជែង​ជាមួយ​ Kepa ដែល Chelsea បាន​ទិញ​ក្នុង​តម្លៃ​ឯតទគ្គកម្ម​ពិភពលោក​អ្នកចាំទី​កាល​ពី​ឆ្នាំ​២០១៨​ ប៉ុន្ដែ​បង្ហាញ​គុណផល​មិន​សូវ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​។

រដូវកាល​មុន​ លោក Lampard បាន​ដាក់​អ្នកចាំទី​វ័យ​ជ្រេ Willy Caballero ជំនួស​ Kepa ញឹកញាប់​ដែរ។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 ២គ្រាប់របស់ Aubameyang បានជួយកាំភ្លើង Arsenal គ្រងតំណែងជេីងឯកពាន FA Cup ជាលើកទី១៤


២គ្រាប់របស់ Aubameyang បានជួយកាំភ្លើង Arsenal បានក្លាយជាក្រុមជេីងឯកពាន FA Cup 2020 ក្រោយឈ្នះក្រុម Chelsea លទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ នាកីឡដ្ឋាន Wembley ។

តាមការចេញផ្សាយពីព័ត៌មាន BBC បានឲ្យដឹងថា កីឡាករ Emerick Aubameyang រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី២៨ ដោយបាល់១១ម៉ែត្រ ដោយសារប្រធាន Cesar Azpilicueta បានបង្កកំហុសក្នុងប្រអប់គ្រថ្នាក់ និងគ្រាប់ទី២ នៅនាទី៦៨ បន្ទាប់ពីកីឡាករ Christian Pulisic ស៊ុតគ្រាប់នាំមុខនៅនាទីទី៥ អោយ Chelsea ។

នេះជាការឈ្នះពាន FA Cup ជាលេីកទី១ សម្រាប់អ្នកចាត់ការទូទៅ អេស្ប៉ាញ Mikel Arteta ក៏បានធ្វេីឲ្យកាំភ្លេីងធំ Arsenal ដណ្តើមបានកៅអី១ ដេីម្បីលេងនៅពានទី២ អឺរ៉ុប UEFA Europa League នារដូវកាលក្រោយ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៨ នៅ Premier League រដូវកាលនេះ ប៉ុន្តែវាជាការខកចិត្តយ៉ាងខ្លាំងសម្រាប់លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea ក្នុងការឈ្នះពាននេះជាលេីកដំបូងរបស់ខ្លួន ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Minamino ជាកីឡាករជប៉ុនដំបូងទាត់ចូលឲ្យ Liverpool តែ Arsenal


Minamino ជាកីឡាករជប៉ុនដំបូងទាត់ចូលឲ្យ Liverpool តែ Arsenal លើកពាន

ខ្សែប្រយុទ្ធ Takumi Minamino បានក្លាយជាកីឡាករជប៉ុនដំបូងរកបានគ្រាប់បាល់សម្រាប់ Liverpool ក្រោយគេទាត់បញ្ចូលទីតាមស្មើ Arsenal ក្នុងការប្រកួតពានរង្វាន់ Community Shield នៅកីឡដ្ឋាន Wembley ថ្ងៃសៅរ៍ ទី២៩ ខែសីហា។

គ្រាប់បាល់របស់កីឡាករវ័យ២៥ឆ្នាំកើតឡើងនៅនាទី៧៣ និងជាគ្រាប់ដំបូងរបស់ Liverpool ចាប់ពីផ្ទេរពី Red Bull Salzburg នៃលីគកំពូលអូទ្រីសក្នុងតម្លៃ៧លានផោន កាលខែមករា ឆ្នាំ២០២០ ហើយគិតមកដល់ពេលនេះ គេបង្ហាញខ្លួនបាន១៥ប្រកួតពីគ្រប់កម្មវិធី។

ក្នុងការប្រកួតនេះ Emerick Pierre Aubameyang ជាអ្នកបើកឆាកឲ្យ Arsenal ដែលជាម្ចាស់ពាន FA Cup នាំមុខមុននៅនាទីទី១២។ លទ្ធផលស្មើ១ទល់នឹង១នេះបានបន្តរហូតដល់ចប់៩០នាទី ហើយឈានដល់ការទាត់១១ម៉ែត្រកាត់សេចក្ដី ដែល Liverpool ម្ចាស់ជើងឯក Premier League បានចាញ់ Arsenal ៥ទល់នឹង៤៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 កីឡាករសញ្ជាតិអេស្ប៉ាញ ២រូប ប្រកាសការចាកចេញ Premier League


កីឡាករសញ្ជាតិអេស្ប៉ាញ ២រូប ប្រកាសការចាកចេញ Premier League នារដូវកាលក្រោយ

កីឡាករសញ្ជាតិអេស្ប៉ាញ ២រូប ប្រកាសការចាកចេញ Premier League នារដូវកាលក្រោយ ក្នុងនោះមានខ្សែបម្រើស្លាប របស់ក្លិបតោខៀវ Chelsea ម្ចាស់អាវលេខ ១១ Pedro Rodriguez  បានប្រកាសចាកចេញពីទឹកដី Stamford Bridge នារដូវកាលបន្ទាប់ ២០២០/២០២១ ខណៈ David Silva របស់ក្លិបមេឃខៀវ Man City ក៏ចាកចេញបីទឹកដី Ethihad Stadium ។

ក្នុងការប្រកួតយប់មិញ ដែលជាជំនួបបិទរដូវកាល ២០១៩/២០២០ នៃក្របខណ្ឌ Premier League ក៏ជាការបង្ហាញខ្លួនចុងក្រោយរបស់ Pedro ប៉ុន្តែរូបគេ នៅមានភារកិច្ចចុងក្រោយបង្អស់មួយទៀត គឺការជួយ Chelsea ត្រៀមខ្លួនប៉ះ Arsenal វគ្គផ្តាច់ព្រ័ត្រ FA Cup ប៉ុន្មានថ្ងៃខាងមុខ ។

ចំណែកឯ David Silva  ក៏ដូចគ្នាដែរបន្ទាប់ពីប្រកួតបញ្ចប់រដូវកាលយប់មិញ ជួយក្រុមមេឃខៀវ Man City ៥:០ Norwich City  បានប្រកាសចាកចេញក្រោយប្រកបអាជីព៩រដូវកាល នៅទឹកដីអង់គ្លេស និងជួយអោយក្រុមឲ្យឈ្នះពានជាច្រើនផងដែរ ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Henderson នឹង​ផ្លាស់​ពី​ Man Utd ទៅ​ Nottingham Forest


Henderson នឹង​ផ្លាស់​ពី​ Man Utd ទៅ​ Nottingham Forest ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

អ្នកចាំទី​ Dean Henderson នឹង​ចាកចេញ​ពី​ក្លឹប​ Manchester United ទៅ​កាន់​ក្លឹប​ Nottingham Forest ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ សម្រាប់​រដូវកាល​ឆ្នាំ​២០២២/២៣ ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ។

នៅ​ក្នុង​ខណៈ​ពេល​នេះ​ ក្លឹប​ Nottingham Forest និង​ Man Utd គឺ​ព្រមព្រៀង​គ្នា​ហើយ​ដោយ​កីឡាករ​នេះ​នឹង​ផ្លាស់​ក្នុង​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ ដោយ​​មិន​មាន​លក្ខខ័ណ្ឌ​តម្រូវ​ឲ្យ​ទិញ​យក​នោះ​ទេ​។

ការ​ចុះ​កុងត្រា​ខាង​លើ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

សូមរំលឹក​ផង​ដែរ​ថា​ Nottingham Forest ជា​ក្លឹប​ដែល​ទើប​តែ​ឡើង​ពី​ Championship មក​កាន់​ Premier League វិញ​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Friday, June 24, 2022

 FIFA អនុញ្ញាត​ឲ្យ​មួយ​ក្រុម​នាំ​យក​កីឡាករ​ ២៦នាក់​ សម្រាប់​ប្រកួត​ World Cup 2022


FIFA បាន​ធ្វើ​ការ​សម្រេច​អនុញ្ញាត​ឲ្យ​មួយ​ក្រុម​ជម្រើស​ជាតិ​ នាំ​យក​កីឡាករ​របស់​ខ្លួន​ចំនួន​២៦នាក់​ សម្រាប់​ចូល​រួម​ក្នុង​ការ​ប្រកួត​ FIFA World Cup 2022 នៅ​ឯ​ប្រទេស​កាតា​។

តាម​ពិត​ទៅ​ការ​ប្រកួត​ World Cup លើក​មុន​ៗ​គឺ​ FIFA អនុញ្ញាត​ឲ្យ​មួយ​ក្រុម​នាំ​យក​កីឡាករ​ ២៣នាក់​មក​ប្រកួត​ប៉ុណ្ណោះ​ តែ​ដោយ​សារ​តែ​បញ្ហា​កើត​ឡើង​ដោយ​សារ​តែ​វិបត្តិ​កូវីដ-១៩ កន្លង​ទៅ​នេះ​ FIFA ក៏​សម្រេច​បង្កើន​ចំនួន​កីឡាករ​យក​មក​ប្រកួត​រហូត​ទៅ​ដល់​២៦នាក់​ ក្នុង​មួយ​ក្រុម​។

នៅ​ក្នុង​កីឡាករ​២៦នាក់​ នោះ​គឺ​កីឡាករ​ចំនួន​ ១១នាក់​ ជា​កីឡាករ​បង្គោល​សម្រាប់​ចូល​លេង​ និង​កីឡាករ​ចំនួន​១៥នាក់​ទៀត​ គឺ​ជា​កីឡាករ​បម្រុង​សម្រាប់​ត្រៀម​ដូរ​ក្នុង​ពេល​ប្រកួត​។

ការ​បង្កើន​ចំនួន​កីឡាករ​រហូត​ទៅ​ដល់​២៦នាក់​នេះ​ គឺ​ដូច​ជា​អ្វី​ដែល​លោក​ Gareth Southgate អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ស្នើ​សុំ​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា FIFA World Cup 2022 នឹង​ធ្វើ​នៅ​ប្រទេស​កាតា​ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Leicester បន្ត​កុងត្រា​ថ្មី​ជា​មួយ​ខ្សែ​បម្រើ​រូប​នេះ​ រយៈពេល​៥ឆ្នាំ


ក្លឹប​ Leicester City បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ ខ្សែ​បម្រើ​វ័យ​២៣ឆ្នាំ​របស់​ខ្លួន​គឺ​ កីឡាករ​ Kiernan Dewsbury-Hall រយៈពេល​៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧ខាង​មុខ​។

Dewsbury-Hall ជា​កីឡាករ​ដែល​ Leicester បាន​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​តាំង​ពី​ក្រុម​ថ្នាល​ និង​ដំឡើង​មក​លេង​ក្រុម​ឈុត​ធំនៅ​រដូវកាល​ឆ្នាំ​២០១៩/២០២០។

មក​ទល់​នឹង​ពេល​នេះ​ កីឡាករ​នេះ​ចូល​លេង​ឲ្យ​ក្លឹប​បាន​ ៤៦ប្រកួត​ហើយ​ និង​ស៊ុត​ចូល​៣គ្រាប់​។

ក្រោយ​ទទួល​បាន​កុងត្រា​ថ្មី​នេះ​ ខ្សែ​បម្រើ​ Dewsbury-Hall បាន​សម្ដែង​ការ​អរគុណ​ជា​ខ្លាំង​ដល់​ក្លឹប​ដែល​មើល​ឃើញ​ពី​សមត្ថភាព​របស់​គេ​៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Ronaldo ដាក់​២​គ្រាប់​ម្នាក់​ឯង នាំ​ព័រទុយហ្គាល់​ឡើង​កំពូល​តារាង​​ពាន Nations League


Cristiano Ronaldo ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ Portugal យក​ឈ្នះ​ស្វីស ៤-០ ឡើង​ឈរ​កំពូល​តារាង Group A2 នៃ​ពាន​រង្វាន់ Nations League រដូវ​កាល​២០២២-២៣។

ក្នុង​ការ​ប្រកួត William Carvalho ជា​អ្នក​រក​បាន​គ្រាប់​ទី​មួយ​ឲ្យ​ព័រទុយហ្គាល់​នាទី​ទី​១៥​ បន្ទាប់​ពី​បាល់​ខ្ទាត់​ចេញ​​ពី​ការ​ទាត់ Free-Kick របស់ Ronaldo។ នាទី​បន្ទាប់​៣៥​និង​៣៩ Ronaldo បាន​បន្ថែម​២​គ្រាប់​ទៀត​ជូន​ក្រុម​ មុន​ពេល​ខ្សែ​ការពារ Cancelo ជា​អ្នក​ធ្វើ​បាន​គ្រាប់​ទី​៤​ឲ្យ​ព័រទុយហ្គាល់។

ការ​ប្រកួត​ក្នុង​ពូល​ជាមួយ​គ្នា​​អេស្ប៉ាញ​បាន​ត្រឹម​ស្មើ​គ្នា ២-២ ជាមួយ​ឆេក​។​ នេះ​មាន​ន័យ​ថា​ ជ័យជម្នះ​របស់​ព័រទុយហ្គាល់​ជួយ​ឲ្យ​ពួក​គេ​ឡើង​ឈរ​កំពូល​តារាង​ Group A2 ខណៈ​ឆេក​នៅ​លេខ​២។ អេស្ប៉ាញ​ស្ថិត​នៅ​លេខ​៣​ក្នុង​ពូល ឯ​ស្វីស​នៅ​បាត​តារាង៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Kane បាន​ក្លាយ​ជា​កីឡាករ​ទី​ពីរ​រក​បាន​ដល់​៥០​គ្រាប់​ឲ្យ​ជម្រើសជាតិ​អង់គ្លេស


គ្រាប់​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​របស់​​ខ្សែ​ប្រយុទ្ធ Harry Kane ជួយ​អង់គ្លេស​តាម​ស្មើ​អាល្លឺម៉ង់ ១-១ក្នុង​ពាន Nations Leagueបាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ទី​ពីរ​​រក​បាន​ដល់​៥០​គ្រាប់​ឲ្យ​ជម្រើស​ជាតិ។

ក្នុង​ការ​ប្រកួត​រវាង​ក្រុម​​យក្ស​នៅ​អឺរ៉ុប​ទាំង​ពីរ​មិន​មាន​គ្រាប់​បាល់​ឡើយ​ក្នុង​វគ្គ​ទី​មួយ ត្រូវ​រង​ចាំ​រហូត​ដល់​នាទី​៥០​ទើប​ខ្សែ​បម្រើ Jonas Hofmann ធ្វើ​បាន​គ្រាប់​នាំ​មុខ​ឲ្យ​អាល្លឺម៉ង់។ នាទី​៨៨ Kane បាន​ជួយ​អង់គ្លេស​តាម​ស្មើ​វិញ បន្ទាប់​ពី​ទាត់​បាល់​ប៉េណាល់ទី​យ៉ាង​ស្អាត​​ទម្លុះ​សំណាញ់​អ្នក​ចាត់​ទី Manuel Neuer។

លទ្ធផល​ស្មើ​គ្នា​នេះ​បាន​ជួយ​ឲ្យ​អង់គ្លេស​មាន​​១​ពិន្ទុ​ក្នុង​ Group A3 ក្រោយ​ឆ្លង​កាត់​២​ប្រកួត​កន្លង​ទៅ។ ប្រកួត​ដំបូង​របស់​​ពូក​​បាន​ចាញ់​​ជម្រើសជាតិ​ហុងគ្រី​ ១-០ កាល​ពី​​សប្ដាហ៍​មុន។ Kane បាន​ក្លាយ​ជា​កីឡាករ​​ទី​ពីរ​រក​បាន​ដល់​៥០​គ្រាប់​ឲ្យ​អង់គ្លេស បន្ទាប់​ពី​ Wayne Rooney មាន​៥៣​គ្រាប់៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 វាយ​បក​សាហាវ! បែលហ្ស៊ិក​លត់​​ប៉ូឡូញ​ដល់​ទៅ​ ៦-១ នៅពាន Nations League


ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​​​បាន​ប្រកួត​វាយ​បក​យក​ឈ្នះ​ប៉ូឡូញ​​ក្នុង​លទ្ធផល ៦-១ ក្នុង​ពាន​រង្វាន់ Nations League រដូវ​កាល​២០២២-២៣។

ខ្សែ​ប្រយុទ្ធ​​របស់ Bayern Munich កីឡាករ Robert Lewandowski ជា​​អ្នក​រក​គ្រាប់​បាល់​​នាំ​មុខ​ឲ្យ​ប៉ូឡូញ​​ ហើយ​ក៏​ជា​គ្រាប់​ទី​៧៦​​សម្រាប់​គេ​នៅ​ជម្រើសជាតិ​​​ផង​ដែរ។ ប៉ុន្តែ​មុន​នឹង​​បញ្ចប់​វគ្គ​ទី​មួយ ខ្សែ​បម្រើ Axel Witsel ក៏​បាន​ទាត់​បញ្ចូល​ទី​ជួយ​​បែលហ្ស៊ិក​តាម​ស្មើ ១-១។

ឈាន​ដល់​វគ្គ​ទី​ពីរ​ការ​ប្រកួត​កាន់​តែ​ប្រែប្រួល​ខ្លាំង ដោយ​ខាង​​​បែលហ្ស៊ិក​​រក​បាន​ដល់​ទៅ​៥​គ្រាប់​បន្ថែម។ ខ្សែ​បម្រើ​ប្រយុទ្ធ Leandro Trossard ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ខណៈ Kevin de Bruyne, Leander Dendoncker និង Lois Penda រក​​បាន​ម្នាក់​មួយ​គ្រាប់។

នេះ​គឺ​ជា​ជ័យជម្នះ​ដំបូង​សម្រាប់​បែលហ្ស៊ិក​​​ក្នុង​២​ប្រកួត​កន្លង​ទៅ​នៃ​ Group A4 ដោយ​ប្រកួត​ដំបូង​ពួក​គេ​ចាញ់​ហុល្លង់​ ៤-១។ ហុល្លង់​បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​ក្នុង​ពូល​​មាន​៦​ពិន្ទុ​ពេញ ស្របពេល​ដែល​បែលហ្ស៊ិក​និង​​ប៉ូឡូញ​មាន​៣​ពិន្ទុ​ដូច​គ្នា ឯ​វែល​នៅ​បាត​តារាង​​គ្មាន​ពិន្ទុ​រាប់៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Thursday, June 23, 2022

 Man Utd ដាក់​តម្លៃ​លក់​ Martial និង​ Bailly ហើយ


Man Utd ដាក់​តម្លៃ​លក់​ Martial និង​ Bailly ហើយ ​ក្លឹប​ណា​ឲ្យ​ត្រូវ​ថ្លៃ​​លក់​ចេញ​ភ្លាម​

ក្លឹប​ Manchester United បាន​សម្រេច​លើ​តម្លៃ​ក្នុង​ដាក់​លក់​ ខ្សែ​ប្រយុទ្ធ​ Anthony Martial និង​ខ្សែ​ការពារ​ Eric Bailly ហើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Sun នៅ​ក្នុង​ថ្ងៃ​នេះ​។

Martial ត្រូវ​បាន​ Man Utd កំណត់​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ២៤,៥លាន​ដុល្លារ​ ខណៈ​កាល​ទិញ​ចូល​កាល​ពី​ឆ្នាំ​២០១៥ ចំណាយ​អស់​ជាង​៤៤លានដុល្លារ​។ រី​ឯ  Bailly វិញ​ក្រុម​បិសាច​ក្រហម​នឹង​លក់​ក្នុង​តម្លៃ​ជិត​ ១០,៥លានដុល្លារ​ ដោយ​កាល​ទិញ​ចូល​កាល​ពី​ឆ្នាំ​២០១៦ ចាយ​ជិត​ ៣៧លាន​ដុល្លារ​។

កីឡាករ​ទាំង​ពីរ​រូប​នេះ​សុទ្ធ​តែ​ជា​កីឡាករ​ដែល​ធ្លាប់​សាង​ឈ្មោះ​ល្អ​នៅ​ក្នុង​ Man Utd ដោយ​ជួយ​ក្រុម​បាន​ច្រើន​ ប៉ុន្តែ​ប៉ុន្មាន​រដូវកាល​ចុង​ក្រោយ​នេះ​ ពួក​គេ​មិន​សូវ​បាន​ចូល​លេង​ពេញ​លេញ​ដោយ​សារ​តែ​របួស​កាយសម្បទា​ ក៏​ដូច​ជា​ស្ថានភាព​នានា​របស់​ក្លឹប​ ។

នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ បើ​តាម​សារព័ត៌មាន​ Daily Mail អ្នកចាត់ការ​ថ្មី​ លោក​ Erik Ten Hag ចង់​នាំ​ចូល​កីឡាករ​៥នាក់​ ដើម្បី​មក​ជួយ​ Man Utd ដោយ​មាន​ Frenkie de Jong មក​ពី​ Barcelona, Christian Eriksen មក​ពី​ Brentford , Antony និង Jurrien Timber មក​ពី​ Ajax រួម​បន្ថែម​នឹង​អ្នកចាំ​មួយ​រូប​ថ្មី​ទៀត​។ មក​ទល់​នឹង​ពេល​នេះ​ក្លឹប​នេះ​មិន​ទាន់​នាំ​ចូល​កីឡាករ​ណា​មួយ​បាន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Neymar នៅ​តែ​ចង់​បន្ត​ជា​មួយ​ PSG


Neymar នៅ​តែ​ចង់​បន្ត​ជា​មួយ​ PSG ទោះ​មាន​ពាក្យ​ចចាមអារ៉ាម​នឹងការ​ចាកចេញ​ក៏​ដោយ​

លោក​ Wagner Ribeiro ភ្នាក់ងារ​កីឡាករ​របស់​ខ្សែ​ប្រយុទ្ធ​ Neymar បាន​និយាយ​ទៅ​កាន់​ Goal នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ទោះ​ជា​មាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ការ​ចាក​ចេញ​យ៉ាង​ក៏​ដោយ​ តែ​ជំហរ​របស់​ Neymar គឺ​ច្បាស់​លាស់​គឺ​ចង់​បន្ត​នៅ​ជា​មួយ​ Paris Saint Germain ទៀត​។

លោក​ Wagner បាន​និយាយ​ថា​៖" ទោះ​ជា​មាន​​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ការ​ចាក​ចេញ​យ៉ាង​ក៏​ដោយ​តែ​ Neymar គឺ​គេ​កំពុង​តែ​ផ្ដោត​លើ​តែ​ PSG ទេ​គេ​ចង់​ឈ្នះ​ Champions League នៅ​ទីនោះ​។ គេ​កំពុង​តែ​ធ្វើ​ការ​ចាប់​យក​ក្ដី​ស្រមៃ​របស់​គេ​សារជា​ថ្មី​ហើយ​ "។

ទាក់ទង​នឹង​រឿង​រ៉ាវ​ទាំង​នេះ​ Neymar ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ PSG មាន​គោលបំណង​លក់​គេ​ចេញ​ឲ្យ​តែ​ក្លឹប​ណា​ឲ្យ​ត្រូវ​ថ្លៃ​ ប៉ុន្តែ​ជំហរ​ Neymar គឺ​ធ្លាប់​បញ្ជាក់​ច្បាស់​ប៉ុន្មាន​ដង​ហើយ​ថា​គេ​នៅ​តែ​បន្ត​ជា​មួយ​ PSG ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Bale និង Hennessey


Bale និង Hennessey រួមចំណែកធំជួយក្រុមជម្រើសជាតិវេលស៍បានចូលរួម World Cup

ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ ទទួលបាន​ឱកាសលេងក្នុងជុំច​ុងក្រោយ FIFA World Cup លើកដំបូងក្នុងរយៈពេល៦៥ឆ្នាំ បន្ទាប់ពីទទួលបានជ័យជម្នះ ១-០ ក្នុងការប្រកួត playoff វគ្គផ្ដាច់ព្រ័ត្រទល់នឹងអ៊ុយក្រន ក្នុងកីឡដ្ឋាន Cardiff City កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

គ្រាប់បាល់ជ័យជម្នះរបស់វេលស៍រកបានដោយ ការធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ប្រធានក្រុមអ៊ុយក្រែន Andriy Yarmolenko ពីការស៊ុតហ្វ្រីឃីគរបស់ Gareth Bale ដែលជាឱកាសដ៏សំខាន់សម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្គោលស្ដីទីលោក Rob Page ទទួលបានសំបុត្រយន្ដហោះ ចូលរួមការប្រកួតនៅប្រទេសកាតារ នាខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Mbappe នាំមុខ Haaland ក្នុងបញ្ជីកីឡាករបាល់ទាត់ថ្លៃៗបំផុតនៅលើលោក


តារាឆ្នើមជួរមុខរបស់ក្លិប Paris Saint-Germain, Kylian Mbappe ជាកីឡាករមានតម្លៃខ្ពស់បំផុតនៅលើលោក នេះ បើ យោង តាមទិន្នន័យរបស់ ក្រុមការងារ ស្រាវជ្រាវ CIES Football Observatory។ ម្ចាស់ អាវ លេខ៧របស់ PSG រូបនេះ ទើប បន្ដ កុងត្រាថ្មី ជាមួយ ក្លិប យក្ស បារាំង រយៈពេល ៣ ឆ្នាំ ហើយ គេមាន តម្លៃ រហូតដល់ ១៧៥.៧ លាន ផោន ផ្អែកលើទិន្នន័យរបស់ CIES។

កីឡាករ Vinicius Junior របស់ Real Madrid ស្ថិតនៅលេខរៀង ទី២ ក្រោយសាងភាពលេចធ្លោគួរឱ្យកត់សម្គាល់ ក្នុងរដូវកាល ២០២១-២២។ តារាឆ្នើម ប្រេស៊ីល ដែល លេង តំណែង ប្រយុទ្ធ ស្លាបឆ្វេង រូបនេះ ជាអ្នក រកគ្រាប់បាល់ ជ័យ ជម្នះ ក្នុងវគ្គ ផ្ដាច់ព្រ័ត្រ UEFA Champions League សម្រាប់ ក្រុម អធិរាជ ស ដែល បានយក ឈ្នះ Liverpool ១-០, មានតម្លៃ១៥៨.៣លានផោន តាមពីក្រោយដោយ កីឡាករចំណូលថ្មីរបស់ Manchester City គឺខ្សែប្រយុទ្ធ Erling Haaland(១៣០.៤លានផោន)។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯក U23 Asian Cup ឆ្នាំ២០២២


អារ៉ាប៊ីសាអ៊ូឌីត បានគ្រងតំណែងជើងឯក U23 Asian Cup ឆ្នាំ២០២២ ដោយបានយកឈ្នះអ៊ូសបេគីស្ថាន ដោយលទ្ធផល ២-០ កាលពីរាត្រីថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីបញ្ចប់វគ្គទី១ដោយគ្មានគ្រាប់បាល់ ក្រុមអារ៉ាប៊ីសាអ៊ូឌីត បានបង្កើនការដាក់សម្ពាធ ហើយមានឱកាសរកគ្រាប់បាល់នាំមុខ នៅ៤នាទីដំបូងនៃវគ្គទី២ ដោយកីឡាករ Hamad Al Yami បញ្ជូនបាល់ឱ្យមិត្តរួមក្រុម Alghamdi ស៊ុតបញ្ចូលទីបើកឆាក។

នៅក្នុងនាទីទី៧១ Ruslanbek Jiyanov ស៊ុតបញ្ចូលទីមួយគ្រាប់វិញឱ្យអ៊ូសបេគីស្ថាន ប៉ុន្ដែគ្រាប់បាល់មិនត្រូវបានផ្ដល់ឱ្យ ដោយសារអាជ្ញាកណ្ដាលបានលើកទង់ អហ្វសាយ(offside) មុនពេល Firas Al-Buraikan រកគ្រាប់បាល់ទី២សម្រាប់ក្រុមភ្ញៀវទទួលបានជ័យជម្នះ និងក្លាយជាជើងឯក។

នេះជាលើកដំបូងដែល អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯក Asian Cup កម្រិតក្រោមអាយុ២៣ឆ្នាំ ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះគឺពួកគេ មិនរបូតសូម្បីតែមួយគ្រាប់ ក្នុងចំណោម៦ប្រកួតក្នុងព្រឹត្តិការណ៍នេះ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Wednesday, June 22, 2022

 Ranaldo ព្យាយាមនាំយក Marcelo និង Alves លេងជុំគ្នាក្នុងលីគកំពូលអេស្ប៉ាញ


ប្រធានក្លិប Real Valladolid លោក Ronaldo Nazario មានក្ដីរំពឹងចង់បាន កីឡារសម្បូរបទពិសោធក្នុងតំណែងការពារស្លាបទាំងសងខាងគឺ Marcelo និង Dani Alves ខណៈកីឡាករទាំងពីររូបនេះ ទើបតែចាកចេញពីក្លិបរបស់ពួកគេរៀងៗខ្លួន​។

Ronaldo ព្យាយាមផ្សាភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមជាតិទាំងពីររូបនេះ ហើយចង់បានពួកគេមកជួយក្រុម Valladolid ដែលទើបតែប្រូម៉ូតឡើងមកលីគកំពូលអេស្ប៉ាញ។

យោងតាមប្រភពពីសារព័ត៌មានប្រេស៊ីល UOL Esporte, លោក Ronaldo កំពុងសិក្សាពីលទ្ធភាពក្នុងការនាំយក ខ្សែទាំងពីររូបនេះ មកចូលរួមក្រុមរបស់លោក។

ប្រភពខាងលើក៏បានអះអាងដែរថា រឿងប្រាក់ខែមិនចោទជាបញ្ហាឡើយសម្រាប់ក្រុម ប៉ុន្ដែក៏ក្លិបផ្សេងដែលចង់បានពួកគេផងដែរ។

Marcelo ដែលរួមរស់ជាមួយ Real Madrid អស់រយៈពេល១៦ឆ្នាំ ទទួលបានការចាប់អារម្មណ៍ពីក្លិបជាច្រើននៅអឺរ៉ុប ដែលក្នុងចំណោមនោះក៏មាន AC Milan ផងដែរ ដើម្បីពង្រឹងបន្ថែមនៅក្នុងក្រុម ក្រោយឈ្នះជើងឯក Serie A និងត្រូវប្រកួតប្រជែងនៅ UEFA Champions League រដូវកាលក្រោយ។

រីឯ Alves ដែលចាកចេញពី Barcelona ជាលើកទី២ ក៏មានក្លិបចាប់អារម្មណ៍ច្រើនផងដែរ ដែលរួមមានក្លិប Flamengo ដែលចង់បានខ្សែការពាររូបនេះ ហើយមានគម្រោងផ្ដល់កុងត្រាឱ្យគេយ៉ាងហោចណាស់មួយឆ្នាំ។

ទាំង Alves និង Marcelo សុទ្ធតែចង់បន្ដលេងនៅក្នុងកម្រិតល្អប្រសើរ ដើម្បីអាចមានលទ្ធភាព ក្លាយជាជម្រើសសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេកាតារ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 កីឡាករប៉ូឡូញមួយរូប នឹងមិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ដោយសារការចូលរួមក្លិបនៅរុស្ស៊ី


សហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ បានចេញសេចក្ដីប្រកាសថា ខ្សែការពារ Maciej Rybus នឹងមិនត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីសម្រាប់ការប្រកួត FIFA World Cup 2022 នោះទេ បន្ទាប់ពីកីឡាកររូបនេះបានផ្ទេរទៅចូលរួមក្លិបរុស្ស៊ី Spartak Moscow។

ខ្សែការពារស្លាបឆ្វេងវ័យ៣២ឆ្នាំ បានបង្ហាញវត្តមានក្នុងការប្រកួតសម្រាប់ប៉ូឡូញ ៦៦លើក ហើយគេបានផ្ទេរទៅចូលរួមក្លិប Spartak Moscow ដោយមិនមានតម្លៃខ្លួន កាលពីថ្ងៃទី១១ ខែមិថុនា។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Neymar សម្លឹងឃើញអ្នកស្នងអាវលេខ១០ មុនពេលព្យួរស្បែកជើងពីជម្រើសជាតិប្រេស៊ីល


ខ្សែប្រយុទ្ធវ័យក្មេង Rodrygo Goes នឹងក្លាយជាតារារះថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នេះបើយោងតាមការរំពឹងរបស់កីឡាករឆ្នើម Neymar។

កីឡាករទាំងពីររូបនេះ ត្រូវបានរំពឹងថា នឹងត្រូវបានបញ្ជូលឈ្មោះក្នុងបញ្ជីក្រុមដែលដឹកនាំដោយគ្រូបង្គោល Tite សម្រាប់ការប្រកួត FIFA World Cup ក្នុងប្រទេសកាតារ ខណៈមានចចាមអារ៉ាមពាក់ព័ន្ធនឹងការចូលនិវត្តពីក្រុមជម្រើសជាតិរបស់ខ្សែប្រយុទ្ធឆ្នើម Neymar។

អតីតខ្សែប្រយុទ្ធរបស់ Barcelona នឹងដើរតួជាប្រធានក្រុម សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ហើយអាចមានឱកាសបង្កើតកំណត់ត្រាផ្ទាល់ខ្លួននៅក្នុងក្រុមសាំបា។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 ក្លិបមួយនៅ Ligue 1 ផ្ដល់សំណើ១៨លានអឺរ៉ូ ដើម្បីផ្ទេរ Minamino ពី Liverpool


ក្លិប AS Monaco បានត្រៀមក្នុងការចុះហត្ថលេខាផ្ទេរ ខ្សែប្រយុទ្ធ Tamkumi Minamino របស់ Liverpool ក្នុងតម្លៃ១៥.៥លានផោន(១៨លានអឺរ៉ូ) នេះបើយោងតាមប្រភពពីសារព័ត៌មាន Sky Sports។

ប្រភពខាងលើបានអះអាងថា ក្លិបនៃលីគកំពូលបារាំង មានឆន្ទៈចំណាយតម្លៃផ្ទេរ១៥លានអឺរ៉ូ ដែលរួមបញ្ចូលជាមួយលក្ខខណ្ឌផ្សេងៗដែលអាចកើនឡើងដល់១៨លានអឺរ៉ូ។

Minamino បានចូលរួម Liverpool ពីក្លិប RB Salzburg ក្នុងខែមករា ឆ្នាំ២០២០ បន្ទាប់ពីបង្ហាញភាពលេចធ្លោ ក្នុងការប្រកួតទល់នឹងក្រុមរបស់លោក Jurgen Klopp នៅ UEFA Champions League ក្នុងរដូវកាលនោះ។

ទោះយ៉ាងណាក្ដី ខ្សែប្រយុទ្ធជប៉ុន ហាក់ពិបាកប្រជែង ក្នុងការទទួលបានឱកាសបង្ហាញខ្លួនលើទីលាន ហើយគេត្រូវបានប្រើប្រាស់ជាគោលក្នុងការប្រកួត Cup ក្នុងរដូវកាល២០២១-២២៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 នាយក​កីឡា​ Bayern ទៅ​អេស្ប៉ាញ​ បញ្ចុះ​បញ្ចូល​ Lewandowski ឲ្យ​នៅ​បន្ត​


លោក​ Hasan Salihamidzic នាយក​កីឡា​ក្លឹប​ Bayern Munich ត្រូវបាន​សារព័ត៌មាន​ Sky Sports ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​បាន​ធ្វើ​ដំណើរ​ពី​អាល្លឺម៉ង់​ ទៅ​កាន់​កោះ​ Mallorca​ នៃ​ប្រទេស​អេស្ប៉ាញ​ ដែល​ជា​កន្លែង​សម្រាក​កម្សាន្ត​របស់​ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski ដើម្បី​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​កីឡាករ​នេះ​ឲ្យ​បន្ត​។​

បើ​តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ លទ្ធផល​គឺ​នៅ​ដដែល​ ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​រូប​នេះ​គឺ​នៅ​តែ​រក្សា​ចំហ​ចង់​ចាកចេញ​ពី​ Bayern ដដែល​។

កន្លង​មក​ Lewandowski ក៏​ធ្លាប់​ប្រកាស​ជា​សាធារណៈ​និយាយ​ទៅ​កាន់​សារព័ត៌មាន​នានា​ផង​ដែរ​ថា​ គេ​ចង់​ចាកចេញ​ពី​ Bayern ដោយ​សុំ​ឲ្យ​ Bayern ជួយ​សម្របសម្រួល​ការ​ចាកចេញ​មួយ​នេះ​។

ចំពោះ​ក្លឹប​ដែល​កីឡាករ​រូប​នេះ​ចង់​ទៅ​បន្ទាប់​គឺ​ជា​ក្លឹប​ Barcelona ។

Lewandowski បាន​ផ្លាស់​មក​លេង​នៅ​ Bayern តាំង​ពីឆ្នាំ​២០១៤មក​ ដោយ​ចូល​រួម​ប្រកួត​សរុប​ ៣៧៥ប្រកួត​ ស៊ុតចូល​៣៤៤គ្រាប់​ និង​នៅ​សល់​កុងត្រា​រយៈពេល​ ១ឆ្នាំ​ទៀត​ជា​មួយ​ក្លឹប​៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Tuesday, June 21, 2022

 នេះ​ជា​​កីឡាករ​ចំណូល​ថ្មី​ដំបូង​ដែល Man Utd ​ទិញ​បាន


ក្លឹប Manchester United ខិត​ជិត​​​​ដល់​ការ​ចុះ​កុងត្រា​​​ដំបូង​របស់​ខ្លួន​ក្នុង​រដូវ​ក្ដៅ​នេះ​ជាមួយ​កីឡាករ Antony ផ្ទេរ​ពី​​ក្លឹប Ajax ជាមួយ​តម្លៃ​ខ្លួន​៤០​លាន​ផោន។

ប្រភព​ពី Sunsport ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់ United នឹង​ទៅ​ទីក្រុង Amsterdam ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​​ជាមួយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Antony។ លោក Erik ten Hag ចង់​បាន​អតីត​កីឡាករ​​របស់​ខ្លួន​​ដើម្បី​មក​ជួយ​កសាង​ United ឡើង​វិញ ត្រៀម​ប្រកួតប្រជែង​នៅ Premier League។

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​​កាល​ពី​រដូវ​កាល​មុន​ រក​បាន​១២​គ្រាប់​និង​ Assist ១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៣​ប្រកួត​គិត​គ្រប់​កម្មវិធី​ឲ្យ Ajax។​ Antony ទទួល​បាន​ការ​កោតសរសើរ​ខ្លាំង​​ពី​អតីត​អ្នក​ចាត់​ការ​របស់​ខ្លួន​លោក Ten Hag ដែល​ទើប​តែ​ផ្លាស់​មក​ដឹក​នាំ​នៅ​បិសាច​ក្រហម។

ក្នុង​សារ​លា​គ្នា​​ទៅ​កាន់​លោក Ten Hag បន្ទាប់​ពី​ចាកចេញ​​ពី​ក្លឹប Ajax កីឡាករ Antony បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា៖ “ខ្ញុំ​ចង់​អរគុណ​ទៅ​កាន់​លោក​គ្រូ​សម្រាប់​រឿង​គ្រប់​យ៉ាង​ដែល​អ្នក​បង្រៀន​ខ្ញុំ។ ហើយ​ខ្ញុំ​នឹង​នៅ​ជាមួយ​អ្នក​ជានិច្ច​ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ខ្ញុំ​”។ United ត្រូវ​ការ​កីឡាករ​ចំណូល​ថ្មី​យ៉ាង​តិច​៥​នាក់​​ដើម្បី​ពង្រឹង​ក្រុម​ឡើង​វិញ​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម​ធំ​ៗ​ក្នុង​លីគ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Minamino រក​បាន​ទ្រនំ​ថ្មី​ហើយ ក្រោយ Liverpool ប្រកាស​លក់​


Monaco ​ដែល​មាន​មូលដ្ឋាន​ក្នុង​​ Ligue 1 គឺ​ជា​ក្លឹប​​មួយ​ក្នុង​ចំណោម​ក្លឹប​ផ្សេង​ទៀត​ដាក់​ការ​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​២៧​ឆ្នាំ​​​។ Minamino ចូលរួម​ជាមួយ Liverpool កាល​ពី​ឆ្នាំ​២០២០​ផ្ទេរ​ពី​ក្លឹប​ Red Bull Salzburg ក្នុង​តម្លៃ​ខ្លួន​៧,២៥​លាន​ផោន។

Minamino រក​បាន​១៤​គ្រាប់​ក្នុង​​ការ​បង្ហាញ​ខ្លួន​ឲ្យ​ហង្សក្រហម​៥៥​ប្រកួត និង​ជា​អ្នក​រក​បាន​គ្រាប់​​ច្រើន​ជាង​គេ​​នៅ​​ពានរង្វាន់​ Cup ក្នុង​ស្រុក​កាល​ពី​រដូវ​កាល​មុន។ ៧​គ្រាប់​របស់ Minamino បាន​ជួយ​ក្រុម​លោក Jurgen Klopp ឈ្នះ​ពាន FA Cup និង League Cup។

យ៉ាងណាមិញ គេ​​បង្ហាញ​ខ្លួន​បាន​តែ​១១​ប្រកួត​គត់​ ក្នុង​នោះ​ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​បាន​ម្ដង​​ក្នុង​ពាន​រង្វាន់ Premier League ខណៈ Liverpool បញ្ចប់​រដូវ​កាល​បាន​ត្រឹម​លេខ​២​ក្រោម Man City មួយ​ពិន្ទុ។ Minamino ក៏​​ធ្លាប់​ត្រូវ​​បាន​ហង្សក្រហម​ឲ្យ Southampton ខ្ចី​ជើង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ មុន​ពេល​ត្រលប់​មក​ជួយ​ក្រុម​វិញ​នៅ​រដូវ​កាល​២០២១-២២៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 ពង្រឹង​បន្ថែម!​Arsenal​ចាយ​​៤០​លាន​អឺរ៉ូ​យក​បាន​កីឡាករ​ចំណូល​ថ្មី​ទី​៣


ក្លឹប​កាំភ្លើង​ធំ​Arsenal​បាន​បំពេញ​ការ​​ផ្ទេរ​រួចរាល់​លើ​ខ្សែ​បម្រើ​Fabio​Vieira​ពី​ក្លឹប​Porto​ក្នុង​តម្លៃ​ខ្លួន​៤០​លាន​អឺរ៉ូ។

Arsenal​បាន​ប្រកាស​Vieira​បាន​ចុះ​កុងត្រា​រយៈពេល​វែង​​ជាមួយ​ពួក​គេ។​កីឡាករ​វ័យ​២២​ឆ្នាំ​មិន​ទាន់​​ត្រូវ​បាន​កោះហៅ​ចូល​លេង​ឲ្យ​ឈុត​ធំ​ជម្រើសជាតិ​ព័រទុយហ្គាល់​នៅ​ឡើយ​ទេ​ប៉ុន្តែ​ធ្លាប់​ត្រូវ​បាន​បោះឆ្នោត​ជា​កីឡាករ​ឆ្នើម​​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​European​Under-21​Championship​កាល​ពី​ឆ្នាំ​មុន។

គេ​រក​បាន​​៦​គ្រាប់​និង​​​Assist​បាន​១៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​​ក្នុង​លីគ​កំពូល​ព័រទុយហ្គាល់​កាល​ពី​រដូវ​កាល​មុន​ជួយ​Porto​លើក​ពាន​Primeira​Liga។​​Vieira​បាន​ក្លាយ​ជា​កីឡាករ​ទី​៣​ដែល​​Arsenal​នាំ​ចូល​​ក្នុង​រដូវ​ក្ដៅ​នេះ​បន្ទាប់​ពី​អ្នក​ចាំទី​សញ្ជាតិ​អាមេរិក​Matt​Turner​និង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​Marquinhos។

អំឡុង​ពេល​បង្ហាញ​ខ្លួន​ជា​កីឡាករ​ថ្មី​Vieira​បាន​និយាយ​ថា​គេ​​តែងតែ​សរសើរ​​ពី​របៀប​លេង​របស់​Arsenal។​Dennis​Bergkamp,​Cesc​Fabrigas,​Santi​Cazorla​និង​Thierry​Henry​គឺ​ជា​កីឡាករ​​ដែល​គេ​​ចងចាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​Arsenal​គឺ​ជា​ក្លឹប​ធំ​និង​ក្លឹប​ប្រវត្តិសាស្ត្រ​គេ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​មក​លេង​នៅ​ទី​នេះ៕​​ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Guti និយាយថាអ្នកណាដែលមិនចង់លេង មិនគួរនៅ Real Madrid ទេ


ឆ្ងល់ថាហេតុអ្វីបានជា Hazard,Jovic និង Bale មិនមានវត្តមានក្នុងជំនួប Clasico?

អតីតខ្សែបម្រើក្រុម Real Madrid កីឡាករ Jose Maria Gutierrez ដែលគេស្គាល់ថាជា Guti បានទួញសោកចំពោះអាកប្បកិរិយារបស់កីឡាករមួយចំនួនដែលហាក់ដូចជាមិនចង់លេងនៅ Los Blancos ។

Guti បានជំរុញឱ្យក្លឹបនិងគ្រូបង្វឹក Carlo Ancelotti កម្ចាត់អ្នកដែលមិនមានឆន្ទៈក្នុងការរួមចំណែក ដូច្នេះ Real Madrid អាចប្រកួតប្រជែងបានគ្រប់មុខ។

Real Madrid ។ ពេលវេលារបស់ Raul នៅ Real Madrid បានមកដល់ហើយ។

Real Madrid ។ Jovic ធុញទ្រាន់នឹង Real Madrid... ហើយមានការចាប់អារម្មណ៍ពីក្លឹបនៅអឺរ៉ុប

អតីតខ្សែបម្រើក្រុម Real Madrid កីឡាករ Jose Maria Gutierrez ដែលគេស្គាល់ថាជា Guti បានទួញសោកចំពោះអាកប្បកិរិយារបស់កីឡាករមួយចំនួនដែលហាក់ដូចជាមិនចង់លេងនៅ Los Blancos ។

Guti បានជំរុញឱ្យក្លឹបនិងគ្រូបង្វឹក Carlo Ancelotti កម្ចាត់អ្នកដែលមិនមានឆន្ទៈក្នុងការរួមចំណែក ដូច្នេះ Real Madrid អាចប្រកួតប្រជែងបានគ្រប់មុខ។

Guti បានប្រាប់ El Chiringuito ថា Real Madrid មិនអាចលេងជាមួយកីឡាករ 12 ឬ 13 នាក់បានទេ។

ក្រុមដ៏ធំមួយដែលចង់ប្រយុទ្ធដណ្តើមពានរង្វាន់អឺរ៉ុប LaLiga និង Copa del Rey មិនអាចនៅជាមួយកីឡាករ 14 នាក់បានទេ។ តើមានអ្វីកើតឡើងនៅទីនេះ?

អ្នកណាដែលមិនចង់លេង គាត់មិនគួរនៅ Real Madrid វាងាយស្រួលនោះទេ។ ប៉ុន្តែឥឡូវនេះ! អនុញ្ញាតឱ្យគាត់និយាយវា។

ក្លឹប ឬ Carlo Ancelotti ត្រូវតែប្រាប់កីឡាករនោះថា "ធ្វើសន្និសីទសារព័ត៌មាន ហើយនិយាយថាខ្ញុំមិនចង់លេងឱ្យ Real Madrid ។

Real Madrid ជាអ្នកបង់ប្រាក់ឱ្យអ្នក តើអ្នកមិនអាចលេងបានដោយរបៀបណា? ប្រសិនបើអ្នកត្រូវបានគេសួរម្តងក្នុងមួយឆ្នាំ អ្នកនឹងត្រូវលេងនៅពេលដែលពួកគេសួរអ្នក ហើយព្យាយាមឱ្យអស់ពីសមត្ថភាព។

ក្តីបារម្ភរបស់ Guti លើ Hazard,Jovic និង Bale

Guti បានបន្តបង្ហាញពីការមិនសប្បាយចិត្តរបស់គាត់អំពីការពិតដែលថាទាំង Eden Hazard និង Luka Jovic និង Gareth Bale បានចេញពីកៅអីក្នុងការប្រកួតដែល Real Madrid ចាញ់ Barcelona 4-0 ។

Guti បានបន្ថែមថា ខ្ញុំជា Ancelotti ហើយខ្ញុំមើលទៅកៅអី ហើយខ្ញុំមាន Hazard,Jovic, Bale,Isco ។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 Mason Greenwood ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ


United បាននិយាយថា Greenwood នឹងមិនហ្វឹកហាត់ជាមួយ ឬលេងឱ្យក្លឹបរហូតដល់មានការជូនដំណឹងបន្ថែម

កីឡាករ Mason Greenwood របស់ក្រុម Manchester United ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃពុធ ដោយប៉ូលីសដែលបានសាកសួរគាត់ពីបទសង្ស័យនៃការរំលោភ និងរំលោភលើនារីម្នាក់។

ប៉ូលីស Greater Manchester បាននិយាយថា ខ្សែប្រយុទ្ធវ័យ 20 ឆ្នាំដែលត្រូវបានឃុំខ្លួនតាំងពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យត្រូវបាន "ដោះលែងឱ្យនៅក្រៅឃុំ ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត" ។

United បាននិយាយថា Greenwood នឹងមិនហ្វឹកហាត់ជាមួយ ឬលេងឱ្យក្លឹបរហូតដល់មានការជូនដំណឹងបន្ថែម។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Monday, June 20, 2022

 Kieron Dyer៖ បានរង់ចាំជាច្រើនខែសម្រាប់ការប្តូរថ្លើម


Kieron Dyer៖ ប្រសិនបើខ្ញុំមិនមានការប្តូរទេ ថ្លើមរបស់ខ្ញុំនឹងវេចខ្ចប់ ហើយគ្មានអ្វីដែលពួកគេអាចធ្វើបានសម្រាប់ខ្ញុំទេ

បានរង់ចាំជាច្រើនខែសម្រាប់ការប្តូរថ្លើម

Kieron Dyer កីឡាករជម្រើសជាតិអង់គ្លេស 33 សម័យកាលដែលលេងឱ្យ Ipswich Town, Newcastle United, West Ham United, Queens Park Rangers និង Middlesbrough បានប្រកាសថាគាត់បានរង់ចាំជាច្រើនខែសម្រាប់ការប្តូរថ្លើម។

ស្ថានភាពគឺធ្ងន់ធ្ងរ ហើយគាត់បានបើកការភ័យខ្លាចសុខភាពរបស់គាត់នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ។

ប្រសិនបើ​ខ្ញុំ​មិន​មាន​ការ​វះកាត់​ប្តូរ​ទេ ថ្លើម​របស់​ខ្ញុំ​នឹង​ខ្ចប់ ហើយ​គ្មាន​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ឡើយ។

ខ្ញុំកាន់តែនឿយហត់កាន់តែខ្លាំង ប៉ុន្តែខ្ញុំមិនស្ថិតក្នុងប្រភេទបន្ទាន់ខ្លាំងទេ ដូច្នេះខ្ញុំប្រហែលជាត្រូវរង់ចាំពីរបីខែទៀត រហូតទាល់តែថ្លើមរបស់ខ្ញុំកាន់តែយ៉ាប់យ៉ឺនមុនពេលខ្ញុំហៅចូល។

មិនមានថ្លើមគ្រប់គ្រាន់សម្រាប់តម្រូវការរបស់មនុស្សដែលត្រូវការពួកគេ។

Dyer ក៏ដឹងដែរថា គាត់ពឹងផ្អែកលើសំណាងអាក្រក់របស់នរណាម្នាក់ ទោះបីជាគាត់សង្ឃឹមថានឹងរកយុត្តិធម៌ជូនម្ចាស់ជំនួយក៏ដោយ។

ខ្ញុំ​ដឹង​ថា​ខ្ញុំ​ពឹង​ផ្អែក​លើ​សំណាង​អាក្រក់​របស់​អ្នក​ផ្សេង​ដែល​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​មាន​អាយុ​វែង​និង​មាន​សុភមង្គល។

ក្តីសង្ឃឹមដ៏ធំបំផុតរបស់ខ្ញុំគឺថា ថ្លើមអ្នកណាដែលខ្ញុំទទួលបាន ខ្ញុំធ្វើឱ្យអ្នកនោះមានមោទនភាព។ ពួកគេលើកទឹកចិត្តអ្នកឱ្យប៉ះមូលដ្ឋានជាមួយក្រុមគ្រួសារនៃម្ចាស់ជំនួយរបស់អ្នកបន្ទាប់ពីប្រតិបត្តិការរបស់អ្នក ហើយនោះជាអ្វីមួយដែលខ្ញុំមានបំណងធ្វើយ៉ាងហ្មត់ចត់។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 កូប៉ា អាមេរិក - ខ្សែ​ប្រយុទ្ធ​ក្រុម BLACKBURN BEN BRERETON


កូប៉ា អាមេរិក - ខ្សែ​ប្រយុទ្ធ​ក្រុម BLACKBURN BEN BRERETON ស៊ុត​បាល់​បញ្ចូល​ទី​ខណៈ​ដែល​ឈីលី​ទទួល​បាន​ជ័យជម្នះ, អាហ្សង់ទីន​កាត់​គែម​អ៊ុយរូហ្គាយ​កន្លង​ទៅ

Ben Brereton បានក្លាយជាអ្នកចាប់អារម្មណ៍លើបណ្តាញសង្គម បន្ទាប់ពីគាត់ត្រូវបានកោះហៅឱ្យចូលរួមក្រុមជម្រើសជាតិឈីលីដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ការប្រកួត Copa America រដូវក្តៅនេះ ហើយគាត់កំពុងបង្ហាញថាគាត់មិនគ្រាន់តែនៅទីនោះសម្រាប់ការជិះនោះទេ ខណៈដែលគាត់បានស៊ុតបញ្ចូលទីក្នុងការចាប់ផ្តើមពេញលេញដំបូងរបស់គាត់សម្រាប់ La Roja ។ ការដាក់តាំងបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍មួយនៅយប់ថ្ងៃសុក្រ។ គួរបញ្ជាក់ផងដែរថា អាហ្សង់ទីនបានទទួលជ័យជម្នះលើកដំបូងក្នុងពូល A លើអ៊ុយរូហ្គាយ។

ខ្សែ​ប្រយុទ្ធ Ben Brereton របស់​ក្រុម Blackburn បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ 1-0 របស់​ក្រុម Chile លើ​ក្រុម Bolivia ក្នុង​ការ​ប្រកួត Copa America ពូល B របស់​ពួក​គេ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង Cuiaba ប្រទេស​ប្រេស៊ីល។

ខ្សែ​ប្រយុទ្ធ​ដែល​កើត​នៅ Stoke និង​លេង​ឱ្យ​អង់គ្លេស​ក្នុង​កម្រិត​យុវជន​ត្រូវ​បាន​គេ​ហៅ​ឱ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​ឈីលី​សម្រាប់​ការ​ប្រកួត ខណៈ​ម្ដាយ​របស់​គេ​កើត​នៅ​ប្រទេស​ឈីលី។ គាត់បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ចេញពីកៅអីក្នុងការប្រកួតបើកឆាករបស់ឈីលីជាមួយអាហ្សង់ទីនកាលពីថ្ងៃចន្ទ។

ហើយនៅក្នុងការចាប់ផ្តើមពេញលេញជាលើកដំបូងរបស់គាត់សម្រាប់ La Roja កីឡាករវ័យ 22 ឆ្នាំរូបនេះបានជួយឱ្យឈីលីនាំមុខនៅនាទីទី 9 ដោយស៊ុតបាល់កាត់អ្នកចាំទី Carlos Lampe បូលីវី។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...