Sunday, June 26, 2022

 កីឡាករសញ្ជាតិអេស្ប៉ាញ ២រូប ប្រកាសការចាកចេញ Premier League


កីឡាករសញ្ជាតិអេស្ប៉ាញ ២រូប ប្រកាសការចាកចេញ Premier League នារដូវកាលក្រោយ

កីឡាករសញ្ជាតិអេស្ប៉ាញ ២រូប ប្រកាសការចាកចេញ Premier League នារដូវកាលក្រោយ ក្នុងនោះមានខ្សែបម្រើស្លាប របស់ក្លិបតោខៀវ Chelsea ម្ចាស់អាវលេខ ១១ Pedro Rodriguez  បានប្រកាសចាកចេញពីទឹកដី Stamford Bridge នារដូវកាលបន្ទាប់ ២០២០/២០២១ ខណៈ David Silva របស់ក្លិបមេឃខៀវ Man City ក៏ចាកចេញបីទឹកដី Ethihad Stadium ។

ក្នុងការប្រកួតយប់មិញ ដែលជាជំនួបបិទរដូវកាល ២០១៩/២០២០ នៃក្របខណ្ឌ Premier League ក៏ជាការបង្ហាញខ្លួនចុងក្រោយរបស់ Pedro ប៉ុន្តែរូបគេ នៅមានភារកិច្ចចុងក្រោយបង្អស់មួយទៀត គឺការជួយ Chelsea ត្រៀមខ្លួនប៉ះ Arsenal វគ្គផ្តាច់ព្រ័ត្រ FA Cup ប៉ុន្មានថ្ងៃខាងមុខ ។

ចំណែកឯ David Silva  ក៏ដូចគ្នាដែរបន្ទាប់ពីប្រកួតបញ្ចប់រដូវកាលយប់មិញ ជួយក្រុមមេឃខៀវ Man City ៥:០ Norwich City  បានប្រកាសចាកចេញក្រោយប្រកបអាជីព៩រដូវកាល នៅទឹកដីអង់គ្លេស និងជួយអោយក្រុមឲ្យឈ្នះពានជាច្រើនផងដែរ ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...