FIFA អនុញ្ញាតឲ្យមួយក្រុមនាំយកកីឡាករ ២៦នាក់ សម្រាប់ប្រកួត World Cup 2022
FIFA បានធ្វើការសម្រេចអនុញ្ញាតឲ្យមួយក្រុមជម្រើសជាតិ នាំយកកីឡាកររបស់ខ្លួនចំនួន២៦នាក់ សម្រាប់ចូលរួមក្នុងការប្រកួត FIFA World Cup 2022 នៅឯប្រទេសកាតា។
តាមពិតទៅការប្រកួត World Cup លើកមុនៗគឺ FIFA អនុញ្ញាតឲ្យមួយក្រុមនាំយកកីឡាករ ២៣នាក់មកប្រកួតប៉ុណ្ណោះ តែដោយសារតែបញ្ហាកើតឡើងដោយសារតែវិបត្តិកូវីដ-១៩ កន្លងទៅនេះ FIFA ក៏សម្រេចបង្កើនចំនួនកីឡាករយកមកប្រកួតរហូតទៅដល់២៦នាក់ ក្នុងមួយក្រុម។
នៅក្នុងកីឡាករ២៦នាក់ នោះគឺកីឡាករចំនួន ១១នាក់ ជាកីឡាករបង្គោលសម្រាប់ចូលលេង និងកីឡាករចំនួន១៥នាក់ទៀត គឺជាកីឡាករបម្រុងសម្រាប់ត្រៀមដូរក្នុងពេលប្រកួត។
ការបង្កើនចំនួនកីឡាកររហូតទៅដល់២៦នាក់នេះ គឺដូចជាអ្វីដែលលោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសស្នើសុំកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា FIFA World Cup 2022 នឹងធ្វើនៅប្រទេសកាតា ដោយចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment