នេះជាកីឡាករចំណូលថ្មីដំបូងដែល Man Utd ទិញបាន
ក្លឹប Manchester United ខិតជិតដល់ការចុះកុងត្រាដំបូងរបស់ខ្លួនក្នុងរដូវក្ដៅនេះជាមួយកីឡាករ Antony ផ្ទេរពីក្លឹប Ajax ជាមួយតម្លៃខ្លួន៤០លានផោន។
ប្រភពពី Sunsport ឲ្យដឹងថា ក្រុមការងាររបស់ United នឹងទៅទីក្រុង Amsterdam ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយកីឡាករសញ្ជាតិប្រេស៊ីល Antony។ លោក Erik ten Hag ចង់បានអតីតកីឡាកររបស់ខ្លួនដើម្បីមកជួយកសាង United ឡើងវិញ ត្រៀមប្រកួតប្រជែងនៅ Premier League។
ខ្សែបម្រើប្រយុទ្ធវ័យ២២ឆ្នាំបានបង្ហាញទម្រង់លេងល្អកាលពីរដូវកាលមុន រកបាន១២គ្រាប់និង Assist ១០គ្រាប់ក្នុងការបង្ហាញខ្លួន៣៣ប្រកួតគិតគ្រប់កម្មវិធីឲ្យ Ajax។ Antony ទទួលបានការកោតសរសើរខ្លាំងពីអតីតអ្នកចាត់ការរបស់ខ្លួនលោក Ten Hag ដែលទើបតែផ្លាស់មកដឹកនាំនៅបិសាចក្រហម។
ក្នុងសារលាគ្នាទៅកាន់លោក Ten Hag បន្ទាប់ពីចាកចេញពីក្លឹប Ajax កីឡាករ Antony បានបង្ហោះលើបណ្ដាញសង្គមថា៖ “ខ្ញុំចង់អរគុណទៅកាន់លោកគ្រូសម្រាប់រឿងគ្រប់យ៉ាងដែលអ្នកបង្រៀនខ្ញុំ។ ហើយខ្ញុំនឹងនៅជាមួយអ្នកជានិច្ច ប្រសិនបើអ្នកត្រូវការខ្ញុំ”។ United ត្រូវការកីឡាករចំណូលថ្មីយ៉ាងតិច៥នាក់ដើម្បីពង្រឹងក្រុមឡើងវិញក្នុងការប្រជែងជាមួយក្រុមធំៗក្នុងលីគ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment