Phnom Penh Crown ចាញ់ក្រុមវៀតណាមក្នុងប្រកួត AFC Cup ១-០
ក្លឹប Phnom Penh Crown បានប្រកួតចាញ់ក្លឹបវៀតណាម Viettel នូវលទ្ធផល ០-១ ក្នុងថ្ងៃនេះនៅក្របខ័ណ្ឌ AFC Cup ទីលាន Thong Nhat ប្រទេសវៀតណាម។
នៅក្នុងការប្រកួតទាំង២តង់ខាង ក្រុមទាំងពីរមានការប្រទាញប្រទង់គ្នាខ្លាំង ដោយការប្រកួតរវាងក្រុមទាំងពីរមានភាពប្រហាក់ប្រហែលគ្នា យ៉ាងណាក្រុមវៀតណាមរកបានឱកាសដោយបានស៊ុតចូល១គ្រាប់ នៅនាទីទី៩ ដោយកីឡាករ Bui Duy Thuong ក្រោយមកខាង Phnom Penh Crown ខំវាយបកតែមិនមានឱកាសស៊ុតចូល។
នេះជាប្រកួតទី២ហើយ ក្នុងក្របខ័ណ្ឌខាងលើដែល Phnom Pneh Crown បានចាញ់ ដោយការប្រកួតលើកទី១ តទល់នឹងក្លឹប Hougang ក្រុម Phnom Penh Crown បានចាញ់ក្នុងលទ្ធផលចាញ់ ៤-៣។
Phnom Pneh Crown នឹងប្រកួតបន្តជាមួយក្លឹប Young Elephant នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២បន្តទៀត៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment