Friday, June 24, 2022

 Ronaldo ដាក់​២​គ្រាប់​ម្នាក់​ឯង នាំ​ព័រទុយហ្គាល់​ឡើង​កំពូល​តារាង​​ពាន Nations League


Cristiano Ronaldo ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ Portugal យក​ឈ្នះ​ស្វីស ៤-០ ឡើង​ឈរ​កំពូល​តារាង Group A2 នៃ​ពាន​រង្វាន់ Nations League រដូវ​កាល​២០២២-២៣។

ក្នុង​ការ​ប្រកួត William Carvalho ជា​អ្នក​រក​បាន​គ្រាប់​ទី​មួយ​ឲ្យ​ព័រទុយហ្គាល់​នាទី​ទី​១៥​ បន្ទាប់​ពី​បាល់​ខ្ទាត់​ចេញ​​ពី​ការ​ទាត់ Free-Kick របស់ Ronaldo។ នាទី​បន្ទាប់​៣៥​និង​៣៩ Ronaldo បាន​បន្ថែម​២​គ្រាប់​ទៀត​ជូន​ក្រុម​ មុន​ពេល​ខ្សែ​ការពារ Cancelo ជា​អ្នក​ធ្វើ​បាន​គ្រាប់​ទី​៤​ឲ្យ​ព័រទុយហ្គាល់។

ការ​ប្រកួត​ក្នុង​ពូល​ជាមួយ​គ្នា​​អេស្ប៉ាញ​បាន​ត្រឹម​ស្មើ​គ្នា ២-២ ជាមួយ​ឆេក​។​ នេះ​មាន​ន័យ​ថា​ ជ័យជម្នះ​របស់​ព័រទុយហ្គាល់​ជួយ​ឲ្យ​ពួក​គេ​ឡើង​ឈរ​កំពូល​តារាង​ Group A2 ខណៈ​ឆេក​នៅ​លេខ​២។ អេស្ប៉ាញ​ស្ថិត​នៅ​លេខ​៣​ក្នុង​ពូល ឯ​ស្វីស​នៅ​បាត​តារាង៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...