Monday, July 25, 2022

 Man Utd ជាក្លិបអង់គ្លេសបានចំណូលពី UCL តិចជាងក្លិបអង់គ្លេស៣ផ្សេងទៀត


Manchester United ត្រូវបាន​រាយការណ៍​ថា ទទួល​បាន​ចំណូល​ពី UEFA Champions League តិច​ជាង​ក្លិប​អង់គ្លេស​ដទៃទៀត ខណៈ​ពួកគេ​ជាក្រុមអង់គ្លេស​តែមួយគត់​ដែលធ្លាក់​ចេញពី​ពានរង្វាន់​នេះ។

ក្រុម​បិសាច​ក្រហម ឈរ​នៅ​កំពូល​តារាង​នៃពូល F បើ​ទោះ​បីជា​ទទួល​បាន​ជ័យជម្នះ​តែ​៣លើក ក្នុងចំណោម​៣ប្រកួត​ដែល​ពួកគេ​លេង។ ហើយ​បន្ទាប់មក ពួកគេ​ត្រូវបាន​ទម្លាក់​ដោយក្រុម​អេស្ប៉ាញ Atletico Madrid។

ក្នុង​ចំណោម​ក្លិបរបស់​លីគធំៗ​ទាំង៦​នៅអឺរ៉ុប រួមមាន អង់គ្លេស អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ បារាំង និង ព័រទុយហ្កាល់ Man Utd ឈរនៅលេខ៨ក្នុងតារាងក្រុមដែលទទួលបានចំណូលច្រើនបំផុតពី UCL ពោលគឺ ៦៨លានផោន ដែលតាមពីក្រោយ Liverpool ឈរនៅលេខ៧ រកចំណូលបាន ៧៧លានផោន។

Chelsea រកបានចំណូលស្មើ PSG ៧៨លានផោន នៅលេខរៀងទី៥ និងទី៦ ខណៈ Aletico Madrid ដែលបានទម្លាក់ Man Utd ស្ថិតនៅលេខ៤(រកបាន ៨០លានផោន)។ Manchester City រកបាន៨៣លានផោន នៅលេខរៀងទី៣ ហើយ Real Madrid ដែលទទួលបាន៨៨លានផោន ឈរនៅលេខរៀងទី២ ខណៈ Bayern Munich ឈរនៅកំពូលតារាងរបាន៩៣លានផោន។

សូមបញ្ជាក់ថា សម្រាប់ក្រុមដែលបានចូលរួមការប្រកួត Champions League នឹងទទួលបាន១៣លានផោន ហើយរាល់ចំណូលដែលទទួលបានបន្ថែមទៀត គឺអាស្រ័យលទ្ធផលដែលពួកគេទទួលបានក្នុងការប្រកួត រួមទាំងសិទ្ធិផ្សាយនៅលើទូរទស្សន៍ផងដែរ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...