Monday, July 25, 2022

 Ian Rush ផ្ញើ​សារ​ព្រមា.ន​នេះ ទៅ​ Liverpool


Ian Rush ផ្ញើ​សារ​ព្រមា.ន​នេះ ទៅ​ Liverpool ហើយ​កុំ​គិត​ថា​អាច​យក​ឈ្នះ Benfica ផុយៗ

នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្លឹប Liverpool បាន​ចាប់ឆ្នោត​ប៉ះ Benfica ហើយ​បើ​សួរ​ថា ជា​ក្រុម​ដែល​ហង្ស​ចង់​ជួប​ទេ? យើង​អាច​និយាយ​ថា ជា​ការ​ពិត គឺ​ក្រុម​លោក Jurgen Klopp រាង​មាន​ការ​រីករាយ​ចិត្ត​គួរសម​ហើយ បើ​ធៀប​នឹង​ការ​ប៉ះ​គីឡូ​ក្រុម​ខ្លាំង​ដទៃ​ទៀត ដូច​ជា Real Madrid, Chelsea, Bayern ឬ Man City ជា​ដើម។

យ៉ាង​ណា​ការ​កំណត់​ជួប Benfica ដែល​ត្រូវ​លេង​នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ០៦ មេសា ឆ្នាំ ២០២២ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports សម្រាប់​អតីត​ជើង​ចាស់​នៅ​ហង្ស គឺ​លោក Ian Rush ក៏​បាន​និយាយ​ព្រមា.ន​ជា​មុន ថា​កុំ​ឲ្យ Liverpool មើល​ស្រាល​លើ​ក្លឹប​នៅ​ព័រទុយហ្គាល់​ឲ្យ​សោះ ហើយ​ក៏​មិន​អាច​គិត​ជា​មុន ថា​នឹង​ធានា​កៅអី​ឆ្ពោះ​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ស្វ័យប្រវត្តិ​ដែរ។

លោក Rush ថា៖ “Liverpool បាន​ចាប់ឆ្នោត​ប៉ះ​ក្រុម​ដែល​ពួកគេ​រំពឹង​ចង់​ជួប គឺ Benfica តែ​ត្រូវ​ចាំ​នេះ​ជា​ក្រុម ដែល​បាន​យក​ឈ្នះ​ទៅ​លើ Ajax កាល​ពី​វគ្គ​មុន ដូច្នេះ​ក៏​មិន​អាច​ធានា​ថា​ពួក​គេ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ស្វ័យប្រវត្តិ​នោះ​ដែរ”។

លោក​បន្ត៖ “Benfica ដូច​ជា​ក្លឹប Liverpool ព័រទុយហ្គាល់​ដូច្នោះ​ដែរ នេះ​ជា​ក្រុម​ល្បី ក្រុម​មាន​បទពិសោធន៍​នៅ​ពាន​អឺរ៉ុប ដោយ​ធ្លាប់​ឈ្នះ​ពីរ​សម័យកាល​ជាប់​គ្នា ឆ្នាំ ១៩៦១ និង ១៩៦២ ហើយ​មួយ​ទៀត ដ្បិត​ពួកគេ​លេង​ក្នុង​លីគ​មិន​សូវ​បាន​ល្អ តែ​នៅ​ព្រឹត្តិការណ៍​ពាន​អឺរ៉ុប មើល​ទៅ​ពួក​គេ​គឺ​ពិត​ជា​រស់រវើក​ខ្លាំង​ណាស់ ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...