Monday, July 25, 2022

 Liverpool កាន់តែសង្ឃឹមខ្ពស់ថាអាចឡើងវគ្គ១/២ផ្ដាច់ព្រ័ត្រ


Liverpool កាន់តែសង្ឃឹមខ្ពស់ថាអាចឡើងវគ្គ១/២ផ្ដាច់ព្រ័ត្រ UCL ក្រោយយកឈ្នះ Benfica ដល់ក្នុងផ្ទះ

Liverpool ទទួលបានទំនុកចិត្តកាន់តែខ្ពស់សម្រាប់ការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League បន្ទាប់ពីទទួលបានជ័យជម្នះ ៣-១ នៅក្នុងផ្ទះរបស់ Benfica ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ។

ខ្សែការពារកណ្ដាល Ibrahima Konate រកគ្រាប់បាល់នាំមុខសម្រាប់ក្រុមហង្សក្រហម នៅ១៧នាទីដំបូងនៃការប្រកួត មុនពេល Sadio Mane រកបានមួយគ្រាប់ទៀត មុនចប់តង់ទី១។

ប៉ុន្ដែក្រុមម្ចាស់ផ្ទះ Benfica មានឱកាសតាមពីក្រោយមួយគ្រាប់វិញ នៅពេលចាប់ផ្ដើមតង់ទី២បាន៤នាទី ដោយកីឡាករ Darwin Nunez។ ទោះយ៉ាងណាក្ដី Liverpool នៅមានឱកាសក្នុងការបន្ថែមគម្លាតគ្រាប់បាល់២គ្រាប់ជាថ្មី ដោយទទួលបានគ្រាប់ទី៣ ពីការរកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Luis Diaz។

ក្រុមរបស់លោក Jurgen Klopp នឹងទទួល Benfica សម្រាប់ការប្រកួតជើងទី២ នៅថ្ងៃពុធសប្ដាហ៍ក្រោយ ជាមួយនឹងគ្រាប់បាល់ចំណេញពីរគ្រាប់កាលពីជើងទី១៕

អានអត្ថបទបន្ទាប់៖ Mane នាំមុខ Messi តាមស្មើកំណត់ត្រាមួយរបស់ Ronaldo នៅ UCL

Saido Mane បាននាំមុខ Lionel Messi និង Steven Gerrard នូវស្ថិតិគ្រាប់បាល់ ក្រោយស៊ុតចូលមួយគ្រាប់ក្នុងការប្រកួតជ័យជម្នះ ៣-១ សម្រាប់ Liverpool ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League ទល់នឹង Benfica។

បន្ទាប់ពីខ្សែការពារ Ibrahima Konate តែតបញ្ចូលទីនាំមុខសម្រាប់ក្រុមលោក Jurgen Klopp, Mane ក៏រកបានគ្រាប់ទី២ ក្នុងការប្រកួតនោះ ដែលនាំឱ្យគេនាំមុខកំណត់ត្រាគ្រាប់បាល់របស់ Messi និងអតីតប្រធានក្រុមហង្សក្រហមលោក Gerrard។

ពេលនេះ Mane មានគ្រាប់បាល់១៣គ្រាប់ ក្នុងការប្រកួតវគ្គចាញ់ធ្លាក់(knockout) ចាប់តាំងពីដើមរដូវកាល ២០១៧-១៨ ដែលច្រើនជាងគ្រាប់បាល់ដែល Messi រកបានពោលគឺ១២គ្រាប់។

ខ្សែប្រយុទ្ធឆ្នើមសេណេហ្កាល់ បានតាមស្មើកំណត់ត្រាគ្រាប់បាល់របស់ Ronaldo នៅក្នុងវគ្គ knockout នេះ ហើយនេះជាគ្រាប់បាល់ទី២២របស់គេនៅ UCL ដែលមានន័យថា គេបាននាំមុខកំណត់ត្រាចាស់របស់វីរបុរសហង្សក្រហម Gerrard ដែលរកបានសរុប២១គ្រាប់៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...