Tuesday, June 21, 2022

 ពង្រឹង​បន្ថែម!​Arsenal​ចាយ​​៤០​លាន​អឺរ៉ូ​យក​បាន​កីឡាករ​ចំណូល​ថ្មី​ទី​៣


ក្លឹប​កាំភ្លើង​ធំ​Arsenal​បាន​បំពេញ​ការ​​ផ្ទេរ​រួចរាល់​លើ​ខ្សែ​បម្រើ​Fabio​Vieira​ពី​ក្លឹប​Porto​ក្នុង​តម្លៃ​ខ្លួន​៤០​លាន​អឺរ៉ូ។

Arsenal​បាន​ប្រកាស​Vieira​បាន​ចុះ​កុងត្រា​រយៈពេល​វែង​​ជាមួយ​ពួក​គេ។​កីឡាករ​វ័យ​២២​ឆ្នាំ​មិន​ទាន់​​ត្រូវ​បាន​កោះហៅ​ចូល​លេង​ឲ្យ​ឈុត​ធំ​ជម្រើសជាតិ​ព័រទុយហ្គាល់​នៅ​ឡើយ​ទេ​ប៉ុន្តែ​ធ្លាប់​ត្រូវ​បាន​បោះឆ្នោត​ជា​កីឡាករ​ឆ្នើម​​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​European​Under-21​Championship​កាល​ពី​ឆ្នាំ​មុន។

គេ​រក​បាន​​៦​គ្រាប់​និង​​​Assist​បាន​១៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​​ក្នុង​លីគ​កំពូល​ព័រទុយហ្គាល់​កាល​ពី​រដូវ​កាល​មុន​ជួយ​Porto​លើក​ពាន​Primeira​Liga។​​Vieira​បាន​ក្លាយ​ជា​កីឡាករ​ទី​៣​ដែល​​Arsenal​នាំ​ចូល​​ក្នុង​រដូវ​ក្ដៅ​នេះ​បន្ទាប់​ពី​អ្នក​ចាំទី​សញ្ជាតិ​អាមេរិក​Matt​Turner​និង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​Marquinhos។

អំឡុង​ពេល​បង្ហាញ​ខ្លួន​ជា​កីឡាករ​ថ្មី​Vieira​បាន​និយាយ​ថា​គេ​​តែងតែ​សរសើរ​​ពី​របៀប​លេង​របស់​Arsenal។​Dennis​Bergkamp,​Cesc​Fabrigas,​Santi​Cazorla​និង​Thierry​Henry​គឺ​ជា​កីឡាករ​​ដែល​គេ​​ចងចាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​Arsenal​គឺ​ជា​ក្លឹប​ធំ​និង​ក្លឹប​ប្រវត្តិសាស្ត្រ​គេ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​មក​លេង​នៅ​ទី​នេះ៕​​ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...