Tuesday, June 28, 2022

 Fulham រកគ្រាប់បាល់ជិត២០គ្រាប់ ពី៣ប្រកួតក្នុងលីគទី២អង់គ្លេស


Fulham បន្ដត្រួតត្រានៅលីគទី២អង់គ្លេស ដោយបន្ដការទទួលបានជ័យជម្នះនិងឈរនៅកំពូលតារាង Championship ដោយមានគម្លាតនាំមុខ៥ពិន្ទុ ក្រោយយកឈ្នះ Birmingham City ៦-២ នៅកីឡដ្ឋាន Craven Cottage។

គ្រាប់បាល់ទាំង៦គ្រាប់របស់ Fulham ក្នុងប្រកួតនេះបានពីការធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារក្រុម Birmingham កីឡាករ Marc Roberts ការរកគ្រាប់បាល់បញ្ចូលទីដោយ Fabio Carvalho ពីរគ្រាប់ រួមជាមួយគ្រាប់បាល់របស់ Neeskens Kebano, Tom Cairney និង Antonee Robinson ខណៈ Birmingham រកបានពីរគ្រាប់ដោយ Ivan Sunjic និង Gary Gardner។

សម្រាប់ពីរប្រកួតកន្លងមក Fulham យកឈ្នះគូប្រកួតច្រើនៗគ្រាប់ដោយបំបាក់ Bristol City ៦-២ កាលពីថ្ងៃអាទិត្យ និងបានយកឈ្នះ Reading ៧-០ ធ្វើឱ្យពួកគេក្លាយជាក្រុមអង់គ្លេសដំបូងដែល មានលទ្ធភាពរកគ្រាប់បាល់យ៉ាងតិច៦គ្រាប់ក្នុងមួយប្រកួត ៣លើកជាប់គ្នា ជាកំណត់ត្រាចាស់ធ្វើបានដោយ Chester City ក្នុងរដូវកាល ១៩៣៣-៣៤។

គ្រាប់បាល់ចុងក្រោយរបស់ Fulham ក្នុងការប្រកួតនៅនាទី៩០+៣ កាលពីថ្ងៃអង្គារនេះជាគ្រាប់បាល់ទី៧០របស់ពួកគេពីការលេង២៦ប្រកួតក្នុងក្របខណ្ឌ Championship រដូវកាលនេះ។

អ្នកចាត់ការ Marco Silva បានថ្លែងប្រាប់ BBC Radio ថាក្រុមរបស់លោកមានការប្រឹងប្រែងខ្លាំង ដោយពួកគេយល់ពីរបៀបបង្កការលំបាកដល់គូប្រកួត ហើយពួកគេបង្ហាញពីគុណភាពដែលមានទាំងអស់នៅលើទីលាន។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...