២គ្រាប់របស់ Aubameyang បានជួយកាំភ្លើង Arsenal គ្រងតំណែងជេីងឯកពាន FA Cup ជាលើកទី១៤
២គ្រាប់របស់ Aubameyang បានជួយកាំភ្លើង Arsenal បានក្លាយជាក្រុមជេីងឯកពាន FA Cup 2020 ក្រោយឈ្នះក្រុម Chelsea លទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ នាកីឡដ្ឋាន Wembley ។
តាមការចេញផ្សាយពីព័ត៌មាន BBC បានឲ្យដឹងថា កីឡាករ Emerick Aubameyang រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី២៨ ដោយបាល់១១ម៉ែត្រ ដោយសារប្រធាន Cesar Azpilicueta បានបង្កកំហុសក្នុងប្រអប់គ្រថ្នាក់ និងគ្រាប់ទី២ នៅនាទី៦៨ បន្ទាប់ពីកីឡាករ Christian Pulisic ស៊ុតគ្រាប់នាំមុខនៅនាទីទី៥ អោយ Chelsea ។
នេះជាការឈ្នះពាន FA Cup ជាលេីកទី១ សម្រាប់អ្នកចាត់ការទូទៅ អេស្ប៉ាញ Mikel Arteta ក៏បានធ្វេីឲ្យកាំភ្លេីងធំ Arsenal ដណ្តើមបានកៅអី១ ដេីម្បីលេងនៅពានទី២ អឺរ៉ុប UEFA Europa League នារដូវកាលក្រោយ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៨ នៅ Premier League រដូវកាលនេះ ប៉ុន្តែវាជាការខកចិត្តយ៉ាងខ្លាំងសម្រាប់លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea ក្នុងការឈ្នះពាននេះជាលេីកដំបូងរបស់ខ្លួន ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment