Wednesday, August 10, 2022

 Azpilicueta ចុះកុងត្រាលេងឱ្យក្រុម Chelsea ២ឆ្នាំទៀត


នៅទីបំផុត Cesar Azpilicueta បានសម្រេចមិនទៅលេងឱ្យក្រុម FC Barcelona ទេ ដោយសុខចិត្តបន្ដកុងត្រាថ្មីនៅក្រុម Chelsea ២ឆ្នាំទៀត។

កីឡាករអេស្ប៉ាញដែលនឹងឈានដល់វ័យ៣៣ឆ្នាំនៅដំណាច់ខែនេះ គឺជាកីឡាករម្នាក់ដែលលោក Xavi អ្នកចាត់ការក្រុម Barcelona ចង់បានបំផុតមករួមក្រុម។ តែយ៉ាងណាមិញ ការចរចាហាក់មិនបានសម្រេចនោះទេ ដោយក្រុម Chelsea ក៏ចង់ទុកប្រធានក្រុមរបស់ខ្លួនផងដែរ។ រហូតមកដល់ពេលនេះ ក៏ស្រាប់តែរូបគេសម្រេចចិត្តបន្ដកុងត្រាថ្មីដែលមានដល់២ឆ្នាំទៀតតែម្ដង បញ្ចប់ការចង់បានរបស់ក្រុម FC Barcelona ។

កន្លងមក ក្រុម Barcelona បានដាក់សំណើរទិញនិងដោះដូរបន្ថែមកីឡាករជាច្រើននាក់ដែរ តែនៅមិនអាចបញ្ចុះបញ្ចូលក្រុមតោខៀវបានសម្រេចឡើយ។ Azpilicueta នេះចូលលេងឱ្យក្រុម Chelsea តាំងពីឆ្នាំ២០១២មកម្ល៉េះ រហូតមកដល់បច្ចុប្បន្នជាង១០ឆ្នាំមកហើយ៕

ក្លិប Chelsea បាន​ទាមទារ​តម្លៃ​ខ្លួន​ត្រឹម​៧​លាន​ផោន​ក្នុង​ការ​លក់​ខ្សែ​ការពារ​ Azpilicueta ទៅ​កាន់ ​ក្លិប​យក្ស​អេស្ប៉ាញBarcelona។

Azpilicueta ​បាន​មក​ដល់​កីឡដ្ឋាន Old Trafford ចាប់​តាំង​ពី​ឆ្នាំ​២០១២ និង​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​សំខាន់​ៗ​ជា​ច្រើន។ ប៉ុន្តែ​ពេល​នេះ ពេលវេលា​​របស់​គេ​នៅ​ Chelsea ខិតជិត​ដល់​ទី​បញ្ចប់ ខណៈ​មាន​សេចក្ដីរាយការណ៍​ថា គេ​បាន​យល់​ព្រម​​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​​​នូវ​កុងត្រា​រយៈពេល​២​ឆ្នាំ​ជាមួយ Barca។

យោង​តាម​សារព័ត៌មាន Evening Standard ឲ្យ​ដឹង​ថា​ កិច្ចសន្យា​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​នឹង​ទទួល​បាន​ថ្លៃ​ពលកម្ម​១១​លាន​ផោន​ក្នុង​​មួយ​ឆ្នាំ​ មុន​ពេល​​កាត់​ពន្ធ។ ប្រភព​បន្ថែម​ថា កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​និយាយ​រួចរាល់​ជាមួយ​អ្នក​ចាត់​ការ Thomas Tuchel និង​ប្រធាន​ក្លិប​ថ្មី Todd Boehly អំពី​ការ​ចង់​ចាកចេញ។

ប្រសិន​បើ Barca ចង់​បាន Azpilicueta មែន​នោះ Chelsea ចង់​បាន​តម្លៃ​ខ្លួន​៧​លាន​ផោន។ Barcelona ទើប​តែ​យក​បាន​ខ្សែ​ការពារ​ចំណូល​ថ្មី​២​រូប​ដោយ​គ្មាន​តម្លៃ​ខ្លួន​គឺ Franck Kessie និង Andreas Christensen ស្របពេល​ដែល​លោក Xavi ចង់​បាន​ខ្សែ​ការពារ​សម្បូរ​បទពិសោធន៍​បន្ថែម​ទៀត៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...