Renato Sanches ចុះកុងត្រាជាមួយក្រុម PSG រយៈពេល៥ឆ្នាំ
ខ្សែបម្រើ Renato Sanches បានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយក្លិបជើងឯកបារាំង Paris St-Germain រហូតដល់ឆ្នាំ២០២៧។
កីឡាករវ័យ២៤ឆ្នាំចូលរួមជាមួយ PSG ផ្ទេរពីក្លិប Lille ដែលជាកន្លែងគេបានឈ្នះពានរង្វាន់ Ligue 1 កាលពីរដូវកាល២០២០-២១។ PSG បានទិញ Sanches ក្នុងតម្លៃខ្លួន១៥លានអឺរ៉ូ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន៩០ប្រកួតឲ្យ Lille បន្ទាប់ពីចុះកុងត្រាផ្ទេរពី Bayern Munich កាលពីឆ្នាំ២០១៩។
Sanches ធ្លាប់មានប្រវត្តិខ្ចីជើងមកកាន់ក្រុម Swansea City ក្នុងរដូវកាល២០១៧-១៨ អំឡុងពេលជាកីឡាកររបស់ Bayern។ Sanches ធ្លាប់ធ្វើការជាមួយអ្នកចាត់ការថ្មីរបស់ PSG លោក Christophe Galtier អំឡុងពេលវេលារបស់ពួកគេជាមួយគ្នានៅក្លិប Lille។
គេគឺជាកីឡាករទី៤ដែល PSG ទិញចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធបារាំង Hugo Ekitike, ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Vitinha និងខ្សែការពារ Nordi Mukiele៕
Renato Sanches បានសម្រេចចិត្តផ្លាស់មកលេងនៅក្រុម PSG ជាមួយកុងត្រាដល់ទៅ៥ឆ្នាំឯណោះ បន្ទាប់ពីចាកចេញពីក្រុម Lille ។
កីឡាករវ័យ២៤ឆ្នាំនេះរកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន៩០ប្រកួតឱ្យក្រុម Lille គិតចាប់តាំងពីឆ្នាំ២០១៩មក។ កីឡាករព័រទុយហ្គាល់រូបនេះ សម្រេចចិត្តមកលេងនៅក្រុម PSG ក៏ព្រោះតែរូបគេធ្លាប់ធ្វើការជាមួយអ្នកចាត់ការChristophe Galtier ម្ដងមកហើយ អំឡុងពេលលោកដឹកនាំក្រុម Lille ដែរនៅឆ្នាំ២០២១កន្លងទៅ។
Sanchez នឹងក្លាយជាកីឡាករទី៤ដែលក្រុម PSG នាំចូលបន្ទាប់ពីខ្សែប្រយុទ្ធ Hugo Ekitike ដែលខ្ចីជើងពីក្រុម Reims មក ខ្សែបម្រើ Vitinha ទិញពី Porto មកងនិងខ្សែការពារបារាំង Nordi Mukiela ពីក្រុម RB Leipzig មក៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment