Wednesday, August 10, 2022

 Braithwaite ថាទាល់តែបានប្រាក់ខែពេញសិន ទើបចាកចេញពី Barcelona


ខ្សែប្រយុទ្ធ Martin Braithwaite បានអះអាងថាខ្លួននឹងមិនចាកចេញពីក្រុម FC Barcelona នោះទេ ប្រសិនបើគេមិនទទួលបានប្រាក់ឈ្នូលនៃកុងត្រាដែលនៅសល់របស់ខ្លួនដល់ឆ្នាំ២០២៤ទេនោះ។

Braithwaite ជាខ្សែប្រយុទ្ធដែលក្រុម Barcelona នាំយកមកពីក្រុម Leganes នៅឆ្នាំ២០២០ ហើយចុះកុងត្រាគេដល់ឆ្នាំ២០២៤ឯណោះ។ កីឡាករដាណឺម៉ាករូបនេះ មិនសូវមានឱកាសលេងទេក្រោមការដឹកនាំរបស់លោក Xavi ហើយក៏ស្ថិតក្នុងបញ្ជីត្រូវលក់ចេញផងដែរ។ តែប្រភពជាច្រើនបានអះអាងថារូបគេមិនព្រមទៅណាឡើយ ប្រសិនបើមិនទទួលបានតម្លៃពលកម្មដែលនៅសល់ក្នុងកុងត្រាទេ។

ការមិនព្រមចេញរបស់ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ នឹងធ្វើឱ្យរាំងស្ទះច្រើនក្នុងដំណើរចុះបញ្ជីឈ្មោះកីឡាករថ្មីរបស់ក្រុម FC Barcelona ក្នុងក្របខណ្ឌ La Liga ។ ស្របពេលខ្សែប្រយុទ្ធមួយចំនួនទៀតដែលស្ថិតក្នុងបញ្ជីលក់ចេញដែរនោះ ក៏មិនទាន់ព្រមចាកចេញដូចគ្នា ដូច Depay អីជាដើម៕

សារព័ត៌មាន Sport បានរាយការណ៍ថាក្លិប Barcelona នឹងធ្វើគ្រប់យ៉ាងដើម្បីបណ្ដេញខ្សែប្រយុទ្ធ Martin Braithwaite ឲ្យចាកចេញពីក្លិបនៅរដូវក្ដៅនេះ។

កីឡាករសញ្ជាតិដាណឺម៉ាករូបនេះនៅសល់កុងត្រា២ឆ្នាំស្នាក់នៅទឹកដី Camp Nou ប៉ុន្តែរូបគេមិនស្ថិតនៅក្នុងគម្រោងរបស់លោក Xavi Hernandez នោះឡើយ។

Barcelona បានទិញយក Braithwaite ពី Leganes ក្នុងតម្លៃ១៨លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៨លានដុល្លារ)កាលឆ្នាំ២០២០ ដោយនៅរដូវកាល ២០២០/២១ គេរកបាន៧គ្រាប់និងបញ្ជូនបាល់ ៤គ្រាប់ក្នុងការបង្ហាញខ្លួន៤២ប្រកួត។

យ៉ាងណាមិញ ចាប់ពីរដូវកាល ២០២១/២២ ទៅ Barca លែងចាត់ទុកគេជាកីឡាករសំខាន់ហើយ និងធ្វើគ្រប់យ៉ាងដើម្បីរកទីផ្សារលក់គេចេញ ប៉ុន្តែ Braithwaite មិនចង់ចាកចេញសោះ។

កីឡាករវ័យ៣១ឆ្នាំរូបនេះមិនគិតទៅលើរឿងប្រាក់ឈ្នួលនោះឡើយព្រោះគេជាកីឡាករដែលក្លិបចាយប្រាក់ឈ្នួលតិចជាងកីឡាករដទៃ ប៉ុន្តែគេមិនចង់ចាកចេញពីទឹកដី Camp Nou ដោយសារមិនចង់ស្វែងរកការប្រកួតប្រជែងថ្មី៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...