Monday, July 18, 2022

 Dybala រកក្លិបថ្មីលេងបានហើយ ក្រោយចាកចេញពី Juventus


យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារ​ព័ត៌​មាន​ Sky Sport បាន​បង្ហាញ​ថា​ ខ្សែ​ប្រយុទ្ធ​ Paulo Dybala រក​បាន​ក្លិប​ថ្មី​លេង​ឱ្យ​ហើយ​ នៅ​ក្នុង​នាម​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​ បន្ទាប់​ពី​ចាក​ចេញ​ពី​ក្លិប​ Juventus ក្រោយ​អស់​សុពល​ភាព​កុង​ត្រា​ កាល​ពី​ចុង​រដូវ​កាល​កាល​មុន​ ​។

យ៉ាងណា ក្លិបថ្មីដែល ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន នឹងត្រូវចូលរួមនោះ គឺ AS Roma បន្ទាប់ពីគេបានចុះហត្ថលេខាលើកុងត្រារយ:ពេល ៣ ឆ្នាំ ហើយវត្តមានរបស់គ្រូបង្វឹក លោក Jose Mourinho ត្រូវបានគេយល់ថា ជាកក្តាដ៏សំខាន់ ក្នុងការសម្រេចចិត្តរបស់ Dybala ក្នុងការផ្ទេរមកកាន់ទឹកដី Stadio Oliimpico ។

គួរឱ្យដឹងថា Dybala បានក្លាយជាគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់គេត្រូវបានផុតកំណត់នៅ Juventus ដែលជាក្លិប គេបានចំណាយពេលអស់ ៧ ឆ្នាំ ជាមួយការរួមចំណែករកគ្រាប់បាល់បាន ១១៥ គ្រាប់ និង assist ៤៨ លើក ក្នុងការបង្ហាញខ្លួន២៩៣ ប្រកួត ។

បញ្ជាក់ផងដែរថា Dybala មានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ La Liga ជាយូរណាស់មកហើយ ដោយទាំងក្លិប Atletico Madrid, Barcelona និង Real Madrid សុទ្ធតែចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ តែនៅចុងបញ្ចប់ គេក៏បានសម្រេចចិត្តស្នាក់នៅប្រទេសអ៊ីតាលីបន្តទៀត៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...