Monday, July 18, 2022

 UEFA មានគម្រោងផ្លាស់ប្ដូរការលេងនៅ Champions League


UEFA មានគម្រោងផ្លាស់ប្ដូរការលេងនៅ Champions League ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

បន្ទាប់ពីគម្រោង European Super League ដែលក្លិបធំៗនៅអឺរ៉ុបព្យាយាមបង្កើត មិនអាចសម្រេចធ្វើទៅបាននោះ, UEFA បានព្យាយាមក្នុងការចាយពេលដើម្បីធ្វើការផ្លាស់ប្ដូរមួយចំនួនក្នុងករប្រកួតពានរង្វាន់អឺរ៉ុប។

ក្នុងឆ្នាំនេះមានការផ្លាស់ប្ដូរ ដោយមិនគិតបាល់ចំណេញក្រៅដី ក្នុងការប្រកួតវគ្គ knockout នោះទេ ហើយមានគម្រោងបន្ថែម៤ក្រុមក្នុងវគ្គចែកពូល និង៤ប្រកួតបន្ថែមសម្រាប់ក្រុមនីមួយៗ ដែលនឹងធ្វើឡើងក្នុងឆ្នាំ២០២៤។

ក៏មានផងដែរ គម្រោងថ្មីសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។ យោងតាមប្រភពពី The Times បានឱ្យដឹងថា UEFA ចង់ឱ្យការប្រកួតដូចទៅនឹងការប្រកួតនៅអាមេរិកបែប ៤ក្រុមចុងក្រោយ។

ប្រព័ន្ធថ្មីនេះ កំណត់ឱ្យក្រុមដែលឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លេងក្នុងការប្រកួតតែមួយជើងប៉ុណ្ណោះ ក្នុងទីក្រុងតែមួយ មុនពេលប្រកួតផ្ដាច់ព្រ័ត្រនៅសប្ដាហ៍បន្ទាប់។ រាល់ការប្រកួតទាំងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រធ្វើឡើងនៅក្នុងទីក្រុងតែមួយ៕

អានអត្ថបទបន្ទាប់៖ PSG ស៊ូ​ខាត​លើស​ ១ ទ្វេ​ជា ២ ព្រោះ​អស់​ការ​អត់.ធ្មត់​នឹង​កីឡាករ​រូប​នេះ​ហើយ

ក្លឹប​បារាំង Paris Saint-Germain បាន​កំពុង​រៀប​ផែនការណ៍​ចង់​លក់​ចេញ នូវ​កីឡាករ​លេង​តំណែង​ខាង​មុខ​ហើយ នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ដ្បិត​បើ​ត្រូវ​កំណត់​ ខាតបង់​ប្រាក់​ដើម​លើស​ ១ ទ្វេ​ជា​ ២ ក៏​ដោយ។ បញ្ជាក់​កាលបរិច្ឆេទ​ទីផ្សារ​រដូវ​ក្តៅ នឹង​ចាប់​បើក​ដំណើរការ​ពី​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២២ ​ត​ទៅ។

នោះ​គឺ​ក្លឹប​ចង់​លក់​ចេញ ខ្សែ​ប្រយុទ្ធ​ស្លាប Neymar Jr ដែល​បាន​ចាយ​លុយ ២២២ លាន​អឺរ៉ូ នាំ​យក​ពី Barcelona នៅ​ឆ្នាំ ២០១៧ ឥឡូវ​ត្រៀម​ចង់​លក់​ចេញ​ទៅ​វិញ នៅ​តម្លៃ​តែ ៩០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។ នេះ​បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ។

ប្រធាន​ក្លឹប​លោក Nasser Al-Khelaifi ហាក់​មិន​មើល​ឃើញ Neymar ស្ថិត​នៅ​ផែនការណ៍​ក្លឹប​រយៈ​ពេល​យូរ​ត​ទៅ​ទៀត​ទេ គួប​ផ្សំ​នឹង​គេ​កំពុង​ធ្លាក់​ទម្រង់​លេង​នៅ​ពេល​ចុង​ក្រោយ​ផង ជា​ហេតុ​នាំ​ឲ្យ​ការ​លក់​ចេញ ដើម្បី​ប្រមូល​លុយ​ចូល​ក្លឹប​គឺ​ជា​ជម្រើស​ល្អ​បំផុត។ អ្វី​ដែល​សំខាន់ គឺ​ដើម្បី​ធានា​ការ​ទុក​ចន្លោះ​ដល់ Kylian Mbappe លើ​ការ​ផ្តល់​ជូន​ប្រាក់​ឈ្នួល​ថ្មី នៅ​ទំហំ​ខ្ពស់​កប់​ពពក។

រ​រំឭក​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ ៣០ ឆ្នាំ នៅ​រដូវ​កាល ២០២១/២២ បង្ហាញ​ខ្លួន ២៥ ប្រកួត អាច​រក​បាន​តែ ១១ គ្រាប់​និង Assist ៧ លើក​ប៉ុណ្ណោះ។ សុពលភាព​កុងត្រា​របស់​គេ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ នេះ​គេ​ក៏​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ឯ​ទៀត ដែល​ក្លឹប​គិត​ចង់​វ៉ៃ​ចេញ តួ​យ៉ាង​គឺ Leandro Parades, Julian Draxler, Thilo Kehere និង Layvin Kurzawa៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...