Lewandowski ក្រោយផ្លាស់មកក្លឹបថ្មី Barcelona
Lewandowski បានប្រាក់ពលកម្មតែប៉ុណ្ណេះទេ ក្រោយផ្លាស់មកក្លឹបថ្មី Barcelona
Robert Lewandowski បានប្រកាសចាកចេញពីក្លឹប FC Bayern Munich មុនការផុតកុងត្រារយៈពេល ១២ ខែ ហើយដកខ្លួនមកចុះចូលនៅទ្រនំថ្មី ក្នុងទឹកដីអេស្ប៉ាញ គឺ FC Barcelona តែមិនទាន់បញ្ជាក់អំពីសុពលភាពកុងត្រានៅឡើយ។
ទោះជាយ៉ាងណា បើយើងក្រឡេកទៅមើលតម្លៃពលកម្មរបស់កីឡាករសញ្ជាតិប៉ូឡូញឯណោះវិញ គឺទាបជាងដល់ទៅ ២៥ ភាគរយ ធៀបនឹងគ្រាឈរជើងឲ្យក្លឹបចាស់ Bayern។ ក្រៅតែពីការចាយតម្លៃផ្ទេរ ៤២,៥ លានផោន ភាគីក្លឹបអាណាព្យាបាលថ្មី ក៏ព្រមព្រៀងការផ្តល់ប្រាក់ឈ្នួល ១៥០ ០០០ ផោន/សប្តាហ៍ផ្សេងទៀតដែរ។
ទំហំនេះវាទាបជាង ២៥ ភាគរយ ឬប្រហែល ៥០ ០០០ ផោន ធៀបនឹងប្រាក់ឈ្នួលចាស់ ដែល Lewandowski រកបានដល់ ២០០ ០០០ ផោន ជាកីឡាករស៊ីថ្លៃបំផុតប្រចាំក្របខ័ណ្ឌ Bundesliga។ នេះបើតាមសារព័ត៌មាន AS បានចុះផ្សាយ។
គួររំឭកថា កីឡាករវ័យ ៣៣ ឆ្នាំ បានឈរជើងឲ្យ Bayern តាំងពីរដូវក្តៅ ឆ្នាំ ២០១៤ ពោលសរុបការបង្ហាញខ្លួន ៣៧៥ ប្រកួត រកបាន ៣៤៤ គ្រាប់និង Assist ៧២ លើក។ ជាមួយការផ្លាស់មកក្លឹបថ្មី កីឡាករក៏និយាយពីឆន្ទៈច្បាស់ៗ ថាចង់មកឈ្នះពានរង្វាន់ ហើយមានការជឿជាក់ ថាអ្នកចាត់ការលោក Xavi Hernandez នឹងអាចដឹកនាំក្លឹប ឲ្យវិលមកឈរនៅចំណុចកំពូលវិញ នាពេលអនាគត៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment