មេធំ Villarreal រិះគន់បុគ្គលម្នាក់
មេធំ Villarreal រិះគន់បុគ្គលម្នាក់ ក្រោយធ្លាក់ពី Champions League
នាយកប្រតិបត្តិរបស់ក្លិប Villarreal លោក Fernando Roig Negueroles បានបង្ហាញអារម្មណ៍ខឹងសម្បារ បន្ទាប់ពីក្រុមរបស់លោក ទទួលបរាជ័យក្នុងការប្រកួតទល់នឹង Liverpool កាលពីរាត្រីថ្ងៃអង្គារ ដែលធ្វើឱ្យពួកគេធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ទោះយ៉ាងណាក្ដី លោក Negueroles មានមោទនភាពចំពោះក្រុមរបស់លោក ប៉ុន្ដែលោកបានបង្ហាញអារម្មណ៍ខកចិត្តចំពោះការកាត់ក្ដីរបស់អាជ្ញាកណ្ដាលហូឡង់លោក Makkelie ក្នុងការប្រកួតនោះ។
លោក Negueroles បាននិយាយថា៖ វាជាការសម្រេចចិត្តប៉េណាល់ទីដ៏អាក្រក់មួយ។ អាជ្ញាកណ្ដាលមិនស្ថិតនៅក្នុងកម្រិតសម្រាប់ការប្រកួតនេះឡើយ។ ខ្ញុំគិតថាមិនមានហេតុផលណាមួយ ដែលអាចបកស្រាយបានឡើយ។ ការកាត់ក្ដីពិតជាអន់ខ្លាំងណាស់ វាតែងតែចំណេញទៅលើពួកគេ។
វាមិនមែនជាលេសនោះទេ ព្រោះពួកគេជាក្ដោបក្ដាប់ការប្រកួត ហើយអាចឈ្នះច្រើនគ្រាប់ជាងនេះ ប៉ុន្ដែការកាត់ក្ដី មិនស្ថិតនៅក្នុងស្ដង់ដារ សម្រាប់ពេលវេលាដូចនេះ។ មានកំហុស៣លើកនៅក្នុងប្រអប់នៅក្នុងវគ្គទី១។ បាល់ set-piece គឺពិតជាសំខាន់ តែយើងមិនអាចទទួលបានវាឡើយ។ ខ្ញុំមិនមានអារម្មណ៍ឃ្នើសចិត្តអ្វីឡើយ ខ្ញុំមានមោទនភាពដែលយើងឈានមកកាន់តែឆ្ងាយ ប៉ុន្ដែអាជ្ញាកណ្ដាលពិតជាអន់ណាស់៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment