Greenwood ស៊ុតបកក្រោយយ៉ាងឡូយ តែមិនអាចជួយ Man Utd
Greenwood ស៊ុតបកក្រោយយ៉ាងឡូយ តែមិនអាចជួយ Man Utd យកឈ្នះប្រកួតចុងក្រោយវគ្គចែកពូល UCL
ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ក្នុងការប្រកួតដែល Manchester United បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១ ទល់នឹង Young Boys ក្នុងប្រកួតចុងក្រោយនៃវគ្គចែកពូល UEFA Champions League។
ស្របពេលទទួលបានកៅអីវគ្គ១៦ក្រុមរួចជាស្រេច អ្នកចាត់ការស្ដីទីរបស់ក្រុមបិសាចក្រហម លោក Ralf Rangnick បានផ្ដល់ឱកាសដល់កីឡាករដែលលេងក្នុងជម្រើស១១នាក់ទល់នឹង Crystal Palace បានសម្រាក។
ប៉ុន្ដែ គ្រាប់បាល់ វ៉ុល្លេ(volley) ដ៏ល្អរបស់ Greenwood ក្រោយទទួលបានការបញ្ជូនពីស្លាបខាងឆ្វេងដោយ Luke Shaw មិនគ្រប់គ្រាន់ឱ្យ Man Utd ទទួលបាន៣ពិន្ទុពីការប្រកួតនោះឡើយ ក្រោយខ្សែបម្រើ Donny van de Beek បញ្ជូនបាល់ឱ្យមិត្តរួមក្រុមមិនបានល្អ ហើយត្រូវឆក់បានដោយ Fabian Rieder ស៊ុតបញ្ចូលទីតាមស្មើឱ្យក្រុមភ្ញៀវ។
នៅក្នុងការប្រកួតនោះ អ្នកចាត់ការ Rangnick បានផ្ដល់ឱកាសដល់កីឡាករយុវជនជាច្រើនរូប បានបង្ហាញសមត្ថភាពលើទីលាន ដែលក្នុងនោះក៏មាន កីឡាករមានឈាមជ័រនៅអាស៊ីម្នាក់ដែរគឺ ខ្សែបម្រើមានដើមកំណើតអ៊ីរ៉ាក់ Zidane Iqbal។
ប៉ុន្ដែអ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ខ្សែការពារ Aaron Wan-Bissaka ត្រូវបានសែងចេញពីទីលាន ដោយសាររបួសនៅពេលការប្រកួតបញ្ចប់។
អ្នកចាត់ការ Barcelona លោក Xavi Hernandez បានបង្ហាញអារម្មណ៍ខកចិត្ត បន្ទាប់ពី បរាជ័យ ៣-០ ក្រោមថ្វីជើង Bayern Munich កាលពីយប់ថ្ងៃពុធនេះ ហើយបានធ្វើឱ្យពួកគេបាត់បង់ឱកាស ឆ្លងផុតវគ្គចែកពូល UEFA Champions League។
ទោះបីជាក្រុមរបស់ខ្លួន មានកម្រិតទាបជាង Bayern នាពេលនេះក៏ពិតមែន ប៉ុន្ដែគ្រូបង្វឹកថ្មីរបស់ក្រុមអ្នកមានបុណ្យ មិនអាចទទួលយកបាននូវការលេងរបស់ក្រុមលោក។ យ៉ាងណាម៉ិញ លោកចាត់ទុកថាវាជាចំណុចចាប់ផ្ដើមថ្មីសម្រាប់ក្រុមរបស់លោក។
ក្រោយចប់ការប្រកួត Xavi បាននិយាយថា៖ “យើងតែងតែចង់ក្ដោបក្ដាប់ និងគ្រប់គ្រងលើការប្រកួតទល់នឹងគូបដិបក្ខ ប៉ុន្ដែវាបែរជាទៅផ្លូវផ្សេងទៅវិញ”។
យើងត្រូវមានតម្រូវការច្រើនជាងនេះសម្រាប់ខ្លួនយើង។ យើងគឺ Barcelona។ នេះត្រូវតែជាចំណុចត្រូវកែប្រែ ដើម្បីធ្វើការផ្លាស់ប្ដូរ និងរឿងដទៃជាច្រើនទៀត។ យើងមិនមានការប្រកួតប្រជែងសោះ។ នេះគឺជា Champions League”។
ប៉ុន្ដែនេះជាការពិតរបស់យើង។ វាជាស្ថានភាពដែលយើងកំពុងនៅជាមួយ។ យើងប្រឈមមុខនិងស្ថានភាព ជាមួយសេចក្ដីថ្លៃថ្នូរ។ ថ្ងៃនេះយើងចាប់ផ្ដើមសម័យកាលថ្មី និងដំណាក់កាលថ្មីមួយ”។
បុរសជនជាតិអេស្ប៉ាញ ក៏បានលើកទឹកចិត្តកូនក្រុមឱ្យចាប់ផ្ដើមជាថ្មី ហើយព្យាយាមប្រឹងប្រែងដើម្បី ត្រលប់មកចូលរួម Champions League ម្ដងទៀតនៅឱកាសបន្ទាប់៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment