Sunday, July 10, 2022

 ភ្នាក់ងារ ចង់នាំកីឡាករ Man UTD រូបនេះទៅលេងនៅ Barcelona

ភ្នាក់ការរបស់កីឡាករ Cristiano Ronaldo លោក Jorge Mendes ត្រូវបានគេរាយការណ៍ថា កំពុងបើកកិច្ចពិភាក្សាជាមួយប្រធានក្លិប Barcelona លោក Joan Laporta ជុំវិញលទ្ធភាពនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ មកកាន់កីឡដ្ឋាន Camp Nou។

ជាការពិតណាស់ កាលពីដើមរដូវកាលមុន Ronaldo បានបង្កើតភាពភ្ញាក់ផ្អើលពេញពិភពបាល់ទាត់អំពីការវិលត្រឡប់មកកាន់ Man Utd វិញជាលើកទីពីរ ដោយ រូបគេបានរួមចំណែកទាត់បញ្ចូលទីបានបាន២៤គ្រាប់គិតគ្រប់ព្រឹត្តិការណ៍ ប៉ុន្តែ វាមិនគ្រប់គ្រាន់ក្នុងការជួយក្រុមឈ្នះពានរង្វាន់អ្វីមួយឡើយ សូម្បីតែកៅអីលេងក្នុងពានរង្វាន់ Champions League ក៏គ្មានទៀត ដែលជាហេតុធ្វើឲ្យថ្មីៗនេះលេចឮព័ត៌មានថារូបគេប្រកាសចង់ចាកចេញពីក្លិនប្រសិនបើមានក្រុមណាមួយផ្តល់សំណើចង់បានរូបគេ ខណៈ កាលពីម្សិលមិញ រូបគេក៏ពុំមានវត្តមានមកហ្វឹកហាត់ជាមួយក្រុមទៀតផង។

បើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡាដ៏ល្បីល្បាញរបស់ប្រទេសអេស្ប៉ាញ AS បានលើកឡើងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ លោក Mendes បានធ្វើការណាត់ជួបជាមួយលោក Laporta ដោយបានលើកយកប្រធានបទ Ronaldo មកធ្វើការពិភាក្សាគ្នាជុំវិញលទ្ធភាពនាំយកមករួមគេមកកាន់ Barcelona បន្ទាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមអ្នកមានបុណ្យហាក់មានភាពល្អប្រសើរឡើងវិញ ក្រោយក្លិបបានប្រាក់ចំណូលពីការលក់សិទ្ធទូរទស្សន៍ផ្សាយការប្រកួតជាដើម៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ


No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...