Sunday, July 10, 2022

 ក្តៅៗ! តារាឆ្នើម Spurs រូបនេះផ្ទេរទៅកាន់ Ajax ហើយ


អឺរ៉ុប៖ ខ្សែប្រយុទ្ធមាឌល្អិតល្បឿនលឿន Steven Bergwijn បានសម្រេចចិត្តចាកចេញពី Tottenham ហើយដើម្បីផ្លាស់ទៅកាន់ Ajax ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

ជាការពិតណាស់ Bergwijn បានចូលរួមជាមួយ Spurs កាលពីឆ្នាំ២០២០ ប៉ុន្តែ រូបគេហាក់ពុំសូវបានបង្ហាញខ្លួនជាជម្រើសដំបូងឡើយ ដោយ ភាគច្រើនគេត្រូវបានផ្លាស់ប្តូរចូលក្នុងនាមជាកីឡាករបម្រុង ប៉ុន្តែ ដោយសារតែការមកដល់របស់កម្លាំងប្រយុទ្ធបន្ថែម គឺ Richalison ក៏ ក្រុមមាន់ខ្នាយមាសសម្រេចចិត្តដាក់លក់រូបគេតែម្តង។

បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano គឺ លោកបានលើកឡើងថា Spurs នឹងទទួលបានប្រាក់រហូតដល់ទៅ ៣០លានអឺរ៉ូ (៣០.៥លានដុល្លារ) ពីការលក់ Bergwijn ទៅកាន់ Ajax ខណៈ រូបគេនឹងចុះកិច្ចសន្យាល់កុងត្រារយៈពេល៥ឆ្នាំជាមួយនឹងក្រុមយក្សមកពីប្រទេសហូល្លង់មួយនេះ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...