ក្លិបអ្នកមានជាន់ថ្មី Newcastle ចង់ទាក់ទងទិញយកជម្រើសជាតិបែលស៊ិកម្នាក់នេះ
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាកំពុងចង់ឆក់យកគោលដៅរបស់ក្លិប Arsenal គឺខ្សែបម្រើ Youri Tielemans ដែលកំពុងលេងនៅក្លិប Leicester City ។
ភាគីលោក Eddie Howe បានទិញយក ខ្សែការពារ Sven Botman, Matt Targett និង Nick Pope រួចមកហើយ ដោយឥលូវនេះលោកចង់ទិញយក ខ្សែបម្រើ ដើម្បីយកមកពង្រឹងតំបន់បម្រើម្ដង។
សារព័ត៌មាន CBS Sports Golazo បានរាយការណ៍ថា Newcastle ពេញចិត្ត Tielemans ណាស់និងអាចចូលប្រជែងជាមួយកាំភ្លើងធំរបស់លោក Mikel Arteta ខណៈដែល Manchester United ក៏ចាប់អារម្មណ៍ខ្សែបម្រើនេះដែរ។
យ៉ាងណាមិញ ទោះចង់បានមែនក៏ Newcastle ពុំទាន់ដាក់សំណើតថ្លៃជាផ្លូវការនោះឡើយ ស្របពេល Arsenal ត្រូវបានគេរាយការណ៍ថាកាន់តែខិតក្នុងការចុះកុងត្រាយកខ្សែបម្រើរូបនេះហើយដែរព្រោះ Youri Tielemans បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនរួចអស់ហើយ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment