Juventus ទុកពេលឲ្យ Depay ត្រឹមចុងសប្តាហ៍នេះ មុនពេលក្លឹបបង្វែរទៅគោលដៅថ្មី
ក្លឹបសេះបង្កង់ Juventus បានដាក់ពេលវេលាកំហិតសម្រាប់កីឡាករ Memphis Depay ពោលត្រូវតែសម្រេចគ្រប់យ៉ាងឲ្យបានត្រឹមចុងសប្តាហ៍នេះ មិនដូច្នោះទេ ក្លឹបនឹងដកខ្លួនចេញ ហើយបង្វែរទៅចរចាគោលដៅថ្មីហើយ។
ជាការពិតសេះបង្កង់ ចង់នាំយកខ្សែប្រយុទ្ធហូឡង់ នៅលក្ខខណ្ឌឥតតម្លៃខ្លួន ពោលចង់ឲ្យកីឡាករទៅរំអុកក្លឹបអាណាព្យាបាលបញ្ចប់កុងត្រារបស់គេ មុនការផុតកំណត់មួយឆ្នាំ។ មានន័យថា Juventus នឹងព្រមយក Depay ក្នុងករណីកីឡាករក្លាយជា Free Agent ប៉ុណ្ណោះ ដូច្នេះ Barcelona បើចង់សម្រាលបន្ទុកចំណាយថ្លៃពលកម្ម ម្ល៉េះត្រូវហ៊ានខាតលើប្រាក់ផ្ទេរចូល។ នេះបើតាមសារព័ត៌មាន SPORT បានចុះផ្សាយ។
ប្រសិនជាក្នុងករណី Depay មិនអាចដោះស្រាយបញ្ហារវាងក្លឹប Barcelona លើការបញ្ចប់កុងត្រាត្រឹមចុងសប្តាហ៍នេះបានទេ នោះក្លឹបដឹកនាំដោយអ្នកចាត់ការលោក Massimiliano Allegri ក៏នឹងបង្វែររ៉ាដាទៅចរចាកីឡាករ Marko Arnautovic របស់ក្លឹប Bologna វិញ ពោលសម្រុកចង់បានខ្សែប្រយុទ្ធប្រអប់ មុនការបិទទីផ្សារដោះដូរនាថ្ងៃទី ៣១ សីហា។ ក្រៅតែពី Juventus ក៏ល្ហិចល្ហៀងមានក្លឹប Man Utd ចាប់អារម្មណ៍លើកីឡាករអូទ្រីសខាងលើដូចគ្នា៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment