Lewandowski ដល់ពេលហើយ រដូវកាលនេះ Barcelona នឹងឈ្នះពានរង្វាន់
Robert Lewandowski បានបង្ហាញការជឿជាក់ ទៅកាន់អ្នកគាំទ្រថាក្លឹប Barcelona នឹងដល់ពេលវេលាលើកពានរង្វាន់ជាថ្មីហើយ បន្ទាប់ពីរដូវកាលចាស់ខកខានការឈ្នះសូម្បីតែមួយ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ បានមកចុះចូលនៅអ្នកមានបុណ្យកាលពីខែមុន និងកំពុងក្លាយជាចំណែកសំខាន់ជួរមុខ ក្រោមការដឹកនាំរបស់លោក Xavi Hernandez។
ផ្តល់បទសម្ភាសន៍ជាមួយ LaLiga World ខ្សែប្រយុទ្ធប្រអប់វ័យ ៣៤ ឆ្នាំនិយាយ៖ “ពេលទទួលដំណឹងដំបូង ខ្ញុំបានចាប់អារម្មណ៍ភ្លាមជាមួយ Barcelona ដោយខ្ញុំគិតថា វាជាពេលល្អបំផុតសម្រាប់ខ្ញុំ និងក្លឹបផ្ទាល់ ហើយនៅ Bundesliga ក៏ខ្ញុំមានអារម្មណ៍ល្អដែរពេលនោះ តែខ្ញុំអត់ចង់ឈរជើងមួយអាជីពនៅលីគតែមួយទេ ដូច្នេះហើយក៏គិតថាវាដល់ពេល ក្នុងការបោះជំហានទៅកាន់អាជីពថ្មី”។
លោកបន្ត៖ “ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ វាតែងតែជាក្តីស្រមៃក្នុងការលេងនៅ La Liga ខ្ញុំពិតជារីករាយនៅទីនេះ ហើយយើងក៏បានខកខានការឈ្នះពានរង្វាន់ ដោយជឿថាបញ្ចប់រដូវកាលនេះ នឹងមានរឿងល្អសម្រាប់អ្នកគាំទ្រ វាដល់ពេលហើយ ជាពេលសក្តិសមបំផុតសម្រាប់ Barcelona ក្នុងការឈ្នះពានជាថ្មី”។
គួរបញ្ជាក់ថា នៅរដូវកាល ២០២២/២៣ សម្រាប់ Barcelona ក៏មានកៅអីលេងពានអឺរ៉ុប UEFA Champions League ផងដែរ ហើយក្លឹបដែលពួកគេនឹងជួបនៅវគ្គចែកពូល ជាក្លឹបណាខ្លះ នឹងត្រូវបានប្រកាសនាព្រឹត្តិការណ៍ចាប់ឆ្នោត នៅសប្តាហ៍ក្រោយ។ រំឭកកាលពីរដូវកាលមុន អ្នកមានបុណ្យធ្លាក់ត្រឹមវគ្គចែកពូល៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment