Man UTD ខំតាមទិញសឹងអីតែការពិត De Jong
ចប់បាត់! Man UTD ខំតាមទិញសឹងអីតែការពិត De Jong ចង់ផ្លាស់ទៅក្លិបនៅ PL មួយនេះ
អេស្ប៉ាញ ៖ ខ្សែបម្រើ Frenkie De Jong នៃក្លិប Barcelona ត្រូវបានគេរាយការណ៍ថាចង់ផ្លាស់ទៅក្លិប Chelsea បើទោះបីជា Manchester United កំពុងសស្រាក់សស្រាំក្នុងការទិញយកគេក៏ដោយ។
លោក Erik Ten Hag ដែលជាអតីតគ្រូបង្វឹករបស់គេនៅ Ajax ចង់នាំយក De Jong មកទឹកដី Old Trafford បន្ទាប់ពីត្រូវតែងតាំងជាគ្រូបង្វឹក។
យ៉ាងណាមិញ ការចរចាហាក់មិនទាន់មានផ្លែផ្កាសោះព្រោះ Barcelona មិនចង់លក់កីឡាករឆ្នើមរូបនេះទេឯ De Jong ផ្ទាល់ក៏មិនចង់ផ្លាស់ទៅលេងនៅក្លិបដែលមានកៅអីត្រឹម Europa League ដែរ។
សារព័ត៌មាន Revelo បានចុះផ្សាយថា ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះចង់ទៅ Chelsea ជាងតែគោលដៅធំបំផុតរបស់គេគឺបន្តស្នាក់នៅក្លិប Barcelona ។
គួរបញ្ជាក់ផងដែរថា ក្លិបទាំងពីរជិតនឹងឈានដល់ការព្រមព្រៀងលើការផ្ទេរ Frenkie De Jong ក្នុងតម្លៃ៥៦លានផោន(ស្មើនឹងប្រមាណ ៦៧.៤ លានដុល្លារ)ហើយតែបែរជាមិនមានការព្រមព្រៀងលើរឿងប្រាក់បន្ថែមនិងលក្ខខណ្ឌផ្ទាល់ខ្លួនទៅវិញ។
De Jong បង្ហាញខ្លួនបាន ៤៧ប្រកួតនៅរដូវកាលមុនឲ្យ Barcelona និងរកបាន៤គ្រាប់ព្រមទាំងបញ្ជូនបាល់៥គ្រាប់៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment