Chelsea ត្រៀមកញ្ចប់លុយ១៤លានផោនទិញ Ronaldo ពី United
ក្លឹប Chelsea ត្រូវបានរាយការណ៍ថា ត្រៀមកញ្ចប់ទឹកប្រាក់១៤លានផោនដើម្បីទិញថ្លៃទិញ Cristiano Ronaldo ពី Manchester United។
Chelsea ទើបតែយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើប្រយុទ្ធ Raheem Sterling លើតម្លៃខ្លួនផ្ទេរ៤៥លានផោន ហើយប្រធានក្លឹបថ្មីលោក Todd Boehly កំពុងបន្តចំណាយលុយដើម្បីទិញកីឡាករថ្មីចូល។ Ronaldo បានស្នើសុំ United ចាកចេញកាលពីសប្ដាហ៍មុន ហើយពេលនេះមិនត្រលប់វិលមកហ្វឹកហាត់ជាមួយក្រុមនៅឡើយទេ។
ប្រភពពី SunSport បានបញ្ជាក់ថា បិសាចក្រហមពេលនេះបានទទួលស្គាល់ ពួកគេនឹងបាត់បង់ Ronaldo នៅរដូវក្ដៅនេះ។ ក្លឹបតោខៀវ Chelsea កំពុងតែត្រៀមលុយ១៤លានផោនដើម្បីតាមទិញកីឡាករវ័យ៣៧ឆ្នាំឲ្យមកចូលរួមនៅ Stamford Bridge។
Man Utd បានទិញកីឡាករសញ្ជាតិព័រទុយហ្គាល់ត្រលប់មកវិញកាលពីរដូវក្ដៅមុនពីក្លឹប Juventus ក្នុងតម្លៃខ្លួន១៩,៧លានផោន។ Ronaldo នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះនៅកីឡដ្ឋាន Old Trafford ហើយមហិច្ឆតារបស់គេនៅរដូវកាលក្រោយចង់បន្តលេងនៅពានរង្វាន់ Champions League៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment