Friday, July 8, 2022

 Bruno នឹង​ប្ដូរ​លេខអាវ​ថ្មី​ក្នុង​ក្រុម Manchester United ចាប់​ពី​ពេល​នេះ​តទៅ


ខ្សែ​បម្រើ Bruno Fernandes បាន​ផ្លាស់​ប្ដូរ​លេខ​អាវ​របស់​ខ្លួន​​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ជាមួយ​ Manchester United។

កីឡាករ​វ័យ​២៧​ឆ្នាំ​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​ពាក់​អាវ​លេខ​១៨ ចាប់​តាំង​ពី​មក​ដល់​កីឡដ្ឋាន Old Trafford កាល​ពី​ខែ មករា ឆ្នាំ ២០២០។ ប៉ុន្តែ​ពេល​នេះ​គេ​បាន​ប្ដូរ​មក​ពាក់​លេខ​៨​វិញ​ហើយ បន្ទាប់​ពី​ខ្សែ​បម្រើ​ប្រយុទ្ធ Juan Mata ចាកចេញ​ពី​​ក្លឹប​កាល​​ពី​បញ្ចប់​រដូវ​កាល។

វា​គឺ​ជា​លេខ​ពិសេស​​ក្នុង​ចិត្ត​របស់​ Bruno ដោយ​សារ​តែ​គេ​កើត​នៅ​ថ្ងៃ​​ទី ៨ ខែ កញ្ញា​ ឆ្នាំ ១៩៩៤។ គេ​ធ្លាប់​ពាក់​លេខ​៨​តាំងតែ​នៅ​លេង​ជាមួយ​ក្លឹប​មុន​ៗ​ដូច​ជា Udinese, Sporting Lisbon ហើយ​ក្នុង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ក៏​ប្រើប្រាស់​លេខ​នេះ​ដូច​គ្នា។

ដោយ​សារ​តែ​ជា​លេខ​សំណព្វចិត្ត​ Bruno ថែម​ទាំំង​មាន​សាក់​​លេខ​៨​លើ​ដៃ​ស្ដាំ​របស់​ខ្លួន​ទៀត​ផង។ គេ​នឹង​ចាប់​ផ្ដើម​​ពាក់​លេខ​ថ្មី​នេះ​​​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវ​កាល​ថ្មី​ដែល​នឹង​ត្រូវ​​លេង​ទល់​ជាមួយ Liverpool, Melbiurne Victory, Crystal Palace, Aston Villa, Atletico Madrid និង Ray Vallecano៕​ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...