គ្រូថ្មី PSG គ្រោងរុះរើ M.N.M មិនឱ្យលេងប្រយុទ្ធ ៣ដូចមុនទេ
អីយ៉ាស់! គ្រូថ្មី PSG គ្រោងរុះរើ M.N.M មិនឱ្យលេងប្រយុទ្ធ ៣ដូចមុនទេ ដោយផ្លាស់មកលេងទម្រង់បែបនេះវិញ
អ្នកចាត់ការថ្មីរបស់ Paris Saint-Germain លោក Christophe Galtier គ្រោងរុះរើប្រព័ន្ធលេង មកលេងទម្រង់ ៣-៥-២ វិញ ហើយ M.N.M នឹងមិនលេងប្រយុទ្ធ ៣ ដូចមុនទៀតទេ ដោយ Neymar Jr. ត្រូវផ្លាស់ប្តូរមកលេងតំណែងលេខ ១០ វិញ ដែលដើរតួនាទីជាអ្នកបង្កើតឱកាសពីតំបន់បម្រើនៅខាងក្រោម។
ជាការពិតណាស់ មួយរយៈចុងក្រោយនេះ Neymar ត្រូវបានគេដឹងថា PSG ចង់លក់រូបគេចេញ ទាំងដែលគាត់នៅសល់កុងត្រា ៣ ឆ្នាំទៀត, ប៉ុន្តែក្រោយពេលលោក Christophe តែងតាំងជាអ្នកចាត់ការថ្មីជំនួសលោក Mauricio Pochettino លោកបានបញ្ជាក់ថា លោកនឹងមិនលក់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីលចេញឡើយ ដោយរូបគេជាកីឡាករសំខាន់ស្ថិតនៅក្នុងគម្រោងរបស់លោក។
ជាមួយគ្នានេះកាសែត Le Parisien បានចុះផ្សាយថា, លោក Galtier នឹងរុះរើប្រព័ន្ធលេង មកលេងទម្រង់ ៣-៥-២ វិញ ខណៈ Neymar នឹងត្រូវដើតួនាទីជាខ្សែបម្រើខាងក្រោម មានន័យថារូបគេនឹងក្លាយជាអ្នកគាំទ្រ Lionel Messi និង Kylian Mbappe ដែលលេងនៅតំបន់ប្រយុទ្ធ ២ ខាងលើ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment