កាំភ្លើងធំ Arsenal ឈ្នះ Newcastle ៤-០
កាំភ្លើងធំ Arsenal ឈ្នះ Newcastle ៤-០ យប់មិញកីឡាករម្នាក់បាន MOTM ១០ ពិន្ទុពេញ
កាលពីយប់មិញនៅជំនួបទល់ក្លឹប Newcastle United កាំភ្លើងធំ Arsenal បានបង្ហាញទម្រង់លេងល្អជាងខ្លាំង រហូតលុតក្រុមភ្ញៀវក្នុងលទ្ធផលដល់ទៅ ៤-០។ ជាការសម្រេចគ្រាប់បាល់កើតចេញពីថ្វីជើងកីឡាករ Aubameyang, Pepe, Ozil និង Lacazette ពោលគឺសុទ្ធសឹងជាកីឡាករជួរមុខទាំងស្រុង។
ស្ថិតក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ ៦០ ១៨៨ នាក់ នៅឯកីឡដ្ឋាន Emirate Stadium បើតាមការវាយតម្លៃពិន្ទុពី WhoScored បានឲ្យដឹងថាអ្នកឈ្នះនាម MOTM (Man Of The Match) ក្នុងការប្រកួតគឺបានទៅលើខ្សែប្រយុទ្ធស្លាប Nicolas Pepe ដែលទទួលបានពិន្ទុ ១០/១០ ពេញតែម្តង។
អតីតកីឡាកររបស់ Lille រូបនេះ បានសម្រេចគ្រាប់បាល់បញ្ចូលទី ១ គ្រាប់និង Assist ចែកបាល់ឲ្យមិត្តរួមក្រុមចំនួន ២ លើក។ ដោយស្ថិតិបញ្ជូនបាល់ជោគជ័យមានដល់ ៨៣ ភាគរយ ហើយចំណែកនៃការគ្រប់គ្រងបាល់រួមមាន ៥,៥ ភាគរយ។
អ្នកបន្ទាប់មានដូចជាខ្សែការពារស្លាប Saka បាន ៨,៤ ខណៈដែល Aubameyangបាន ៨,៣ រីឯ Ozil បាន ៧,៩ និងខ្សែការពារកណ្តាល Mustafi បាន ៧,៨ រាប់ជាជញ្ជាំងការពារដ៏ស្អិតបំផុតមួយឲ្យក្លឹប៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment