Leboeuf ថា ៣ ក្លឹបនេះ ដឹងតែមាន ១ ហើយ នឹងលើកពាន Champions League ២០២២
ក្លឹបតោខៀវ Chelsea និង PSG នៅតែត្រូវបានអ្នកវិភាគជាច្រើនមើលរំលង សម្រាប់ក្រុមដែលសង្ឃឹមឈ្នះពាន Champions League រដូវកាល ២០២១/២២ នេះ។ បើទោះបី PSG សង្ឃឹមអាចឡើងទៅវគ្គបន្ត ក៏ដូចគ្នានឹង Chelsea តែសម្រាប់លោក Frank Leboeuf បានមើលឃើញក្លឹប ៣ ផ្សេងឯទៀត។
នៅបទសម្ភាសន៍កាលពីពេលកន្លងទៅ អតីតកីឡាករជើងចាស់ខាងលើ និយាយ៖ ខ្ញុំជឿថា Liverpool, Man City ឬ Bayern Munich ទាំង ៣ នេះ នឹងមានមួយអាចលើកពានរដូវកាល ២០២១/២២”។
លោកបន្ត៖ “Man City ពួកគេមានឆន្ទៈខ្ពស់ណាស់ ក្នុងការចង់ឈ្នះ Champions League ហើយបើសួរអ្នកគាំទ្ររវាងពាន PL និង UCL ក៏ដឹងពួកគេរើសយកពានអឺរ៉ុបដែរ រីឯ Liverpool យើងមើលប្រវត្តិសាស្រ្តកន្លងមករបស់ពួកគេ គឺល្អជាង បើធៀបនឹង Chelsea ដូច្នេះយើងមិនអាចមើលរំលង Liverpool បានឡើយ”។
បញ្ជាក់ថា ចំណោមក្លឹបទាំង ៣ ដែល Frank បានលើកឡើង គឺមានតែ City មួយប៉ុណ្ណោះ ដែលមិនទាន់ស្គាល់រសជាតិឈ្នះ UCL ខណៈដែល Liverpool និង Bayern Munich សរុបលើកបាន ៦ លើករួចទៅហើយ៕
Liverpool បើទោះបីចាញ់ ០-១ នៅជើងទី ២ ទល់ Inter Milan ក៏ពួកគេនៅតែអាចឡើងទៅវគ្គបន្ត ព្រោះកាលពីជើងទី ១ ក្រុមបានយកឈ្នះ ២-០ ពោលសរុបចំនួនគ្រាប់បាល់ គឺហង្សនាំមុខ។ យ៉ាងណាមើលតាមការលេងយប់មិញ ល្មមក្រុម Jurgen Klopp បុ.កពោះដែរ ប្រសិនជាត្រូវលេង ១១ នាក់ស្មើដល់ចប់ ៩០ នាទី។
គ្រាប់បាល់ Inter ធ្វើបាន កើតចេញពីកីឡាករ Lautaro Martinez នៅនាទី ៦១ តែស្តាយរំលង ២ នាទីបន្ទាប់ Alexis Sanchez ក៏ទទួលបានកាតលឿងទី ២ ស្មើនឹងកាតក្រហម ១ នាំឲ្យសមាជិកក្រុមសល់តែ ១០ រូប ទល់ ១១។ ការប៉ះទង្គិចរវាងកីឡាករក្រុមភ្ញៀវ និងម្ចាស់ផ្ទះ តាមការយល់ឃើញរបស់លោក Arsene Wenger បាននិយាយចំៗថា Fabinho គេលេងល្បិ.ច គេមានចេតនា ចង់ឲ្យ Sanchez បានកាតក្រហម។
អតីតគ្រូ Arsenal និយាយប្រាប់ beIN Sports បែបនេះ៖ “Fabinho ទង្វើរបស់គេ គឺស្ថិតត្រង់ចន្លោះនៃភាពឈ្លាសវៃ និងល្បិ.ច ដោយខ្ញុំដឹងថា វាឈឺចាប់ ពេលដែលទទួលការប៉ះពី Sanchez ហើយនោះក៏មិនមែនការសម្តែងដែរ តែខ្ញុំជឿថា Fabinho ប្រហែលគេអាចបន្ថែមល្បឿនជាងនេះ ដើម្បីឲ្យផុតការប៉ះទង្គិចគ្នា តែនេះគេឈ្លាសវៃ គេនាំឲ្យមានការពិ.ន័យកើតឡើង គ្រាន់ថាបើយើងមើលទៅ Sanchez គឺគេប៉ះបាល់មុនហើយ។
ដូចគ្នាទៅនឹង Rio Ferdinand ក៏និយាយដែរថា៖ “ខ្ញុំមើលឃើញ Sanchez គេប៉ះបាល់មុនហើយ ដោយវាមិនសមទេ ដែលអាជ្ញាកណ្តាលផ្តល់កាតឲ្យគេ វាជារឿងមិនគួរកើតឡើងទេ ចំពោះការពិន័.យកាតលឿងមួយនោះ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment