Wednesday, July 27, 2022

 PSG នឹង​ទៅ​ចូល​ជួប​ម្ចាស់ដី R.Madrid ដោយ​គ្មាន​វត្តមាន ២ រូប​នេះ


ការ​ប្រកួត​ដ៏​សំខាន់​រវាង​ក្លឹប Real Madrid និង Paris Saint-Germain នៅ​ឯ​កីឡដ្ឋាន Santiago Bernabeu នឹង​ប្រព្រឹត្តិ​ឡើង​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១០ មិនា ឆ្នាំ ២០២២ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ កាល​ពី​ជើង​ទី ១ ខាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​ប៉ារីស បាន​នាំ​មុខ​គ្រាប់​បាល់ ១-០ ដូច្នេះ​នៅ​ជើង​ទី ២ PSG សុំ​ទប់​ត្រឹម​ស្មើ ក៏​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន​ដែរ។

ក្លឹប​ដឹកនាំ​ដោយ​លោក Mauricio Pochettino ក៏​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ​ហើយ ដោយ​យើង​ឃើញ​ថា Kylian Mbappe ដ្បិត​ឃើញ​មាន​បញ្ហា​បន្តិច​បន្តួច នៅ​ពេល​ហ្វឹកហាត់​ថ្ងៃ​មុន តែ​ឥឡូវ​ក៏​នៅ​មាន​ឈ្មោះ​ចូល​លេង​ដដែល។ ចំពោះ​កីឡាករ​ដែល​អវត្តមាន គឺ​ខ្សែ​ការពារ Sergio Ramos និង​ខ្សែ​បម្រើ Ander Herrera ដែល​ជួប​បញ្ហា​របួស។

បញ្ជី​កីឡាករ​ជា​រួម​របស់ PSG មាន​ដូច​ជា៖

Donnarumma, Navas, Letellier, Hakimi, Dagba, Kehrer, Marquinhos, Kimpembe, Diallo, Mendes, Paredes, Pereira, Gueye, Verratti, Simons, Ebimbe, Wijnaldum, Michut, Draxler, Di Maria, Messi, Icardi, Mbappe, Neymar

រំឭក​ថា ក្លឹប​អធិរាជ​ស Real Madrid នៅ​រយៈ​ពេល ៣ រដូវ​កាល​ចុង​ក្រោយ បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម ដល់​ទៅ ២ លើក ពោល​កាល​ចាញ់ Man City និង Ajax ហើយ​រដូវ​កាល​មុន ឡើង​ដល់​វគ្គ ៤ ក្រុម។ ពួក​គេ​គ្រង​ជើង​ឯក​លើក​ចុង​ក្រោយ កាល​ពី​រដូវ​កាល ២០១៧/១៨ គ្រា​យក​ឈ្នះ​ទៅ​លើ Liverpool។ ចុះ​ចាំ​មើល រដូវ​កាល​នេះ​វិញ តើ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ឯ​ទឹកដី​អេស្ប៉ាញ នឹង​អាច​បង្ហាញ​ឫទ្ធិ​ជា​ថ្មី​ឬ​បែប​ណា?

ខ្សែប្រយុទ្ធ Gonzalo Higuain របស់ក្លឹប Inter Miami ថ្មីៗនេះ​បានតែងតាំងកីឡាករបាល់ទាត់ ២ រូប ថានឹងក្លាយជាអ្នកស្នងតំណែងដ៏មានសក្តានុពល របស់តារាឆ្នើម Lionel Messi និង Cristiano Ronaldo ក្នុងការគ្រប់គ្រងពិភពបាល់ទាត់នាពេលអនាគត ។

ជាក់ស្តែងទាំង Messi និង Ronaldo ដែលធ្លាប់ជាកីឡាករដ៏អស្ចារ្យបំផុតពីរនាក់នៃសតវត្សទី ២១ ប៉ុន្តែបច្ចុប្បន្នពួកគេកាន់តែមានវ័យចំណាស់ទៅហើយ ខណ:កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ សម្រាប់អាជីពរបស់ពួកគេផងដែរ ។

ប៉ុន្តែយ៉ាងណា Higuain ជឿជាក់ថាខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe និង Erling Haaland អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការក្លាយជាតារាឆ្នើមលំដាប់ពិភពលោកដូចជា Messi និង Ronaldo ។

លើសពីនេះបុរសសញ្ជាតិអាហ្សង់ទី ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ៖​ “Kylian Mbappe មានលក្ខណៈគ្រប់បែបយ៉ាង។ ខ្ញុំជឿថា Leo និង Cristiano នៅពេលណាមួយពួកគេនឹងឈប់លេងបាល់ ព្រោះជីវិតគឺបែបនោះ ហើយបន្ទាប់មក Mbappe និង Haaland នឹងក្លាយជាអ្នកស្នងតំណែងរបស់ពួកគេ ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...