Sane បែរចង្អុលក្លឹប ២ នេះដែលនឹងលើកពាន UCL
មិនចុចឈ្មោះ PSG ឬ Real Madrid តែ Sane បែរចង្អុលក្លឹប ២ នេះដែលនឹងលើកពាន UCL
ខ្សែប្រយុទ្ធនៃក្លឹប Bayern Munich គឺ Leroy Sane ពុំបានជ្រើសរើសក្លឹបការពារជើងឯក Chelsea ឬក្លឹបឈ្នះពានច្រើនបំផុតគឺ Real Madrid ជាបេក្ខភាពសង្ឃឹមខ្ពស់ប្រចាំរដូវកាល ២០២១/២២ នេះទេ ផ្ទុយទៅវិញបានចង្អុលឈ្មោះក្លឹប ២ ផ្សេងទៀតនៅលីគកំពូលអង់គ្លេស។
នោះគឺ Liverpool និង Manchester City។ បញ្ជាក់ហង្សទើបតែយកឈ្នះ Inter Milan បានឆ្ពោះទៅវគ្គ ៨ ក្រុម ស្របពេលដែល City នាំមុខមុនលើ Sporting ៥-០ នៅជើងទី ១ ហើយជើងទី ២ យប់នេះ សង្ឃឹម ៩០ ភាគរយហើយនឹងឡើងទៅវគ្គបន្ត។
តាមការលើកឡើងរបស់ Sane ប្រាប់ទៅ BamS៖ “ខ្ញុំសុំជ្រើសយក Liverpool FC និង Manchester City បើយើងមើលរបៀបដែលពួកគេកំពុងលេងសព្វថ្ងៃនេះ”។ គួរឲ្យដឹងថា Bayern ឯណេះវិញ ដែលជាម្ចាស់ជើងឯកជំនាន់ឆ្នាំ ២០២០ ក៏ទើបតែបានឡើងទៅវគ្គបន្តដែរ ក្រោយលុត RB Salzburg ៨-២ សរុបទាំងពីរជើង។
សម្រាប់ការចាប់ឆ្នោតវគ្គ ៨ ក្រុម នឹងធ្វើឡើងនៅថ្ងៃទី ១៨ មិនា ឆ្នាំ ២០២២ ហើយច្បាប់នៃការចាប់ឆ្នោតសារនេះ គឺមិនមានការខណ្ឌមិនឲ្យជួបគ្នារវាងក្លឹបរួមលីគ ឬរួមប្រទេសអ្វីនោះទេ ពោលចាប់ប៉ះនរណា ត្រូវលេងទល់អ្នកហ្នឹង។ ការប្រកួតជើងទី ១ នៅថ្ងៃទី ៥/៦ មេសា រីឯជើងទី ២ នៅថ្ងៃទី ១២/១៣ មេសា៕
ការប្រកួតខាងមុខរវាងក្លឹប Real Madrid-PSG នៅវេលាទាបភ្លឺ ឈានចូលថ្ងៃទី ១០ មិនាខាងមុខ សម្រាប់ខ្សែប្រយុទ្ធ Karim Benzema ក៏មានឱកាស អាចបង្កើតកំណត់ត្រាថ្មីសន្លាងមួយផងដែរ នោះគឺការរកគ្រាប់បាល់ច្រើនបំផុតលំដាប់ទី ៣ ប្រចាំប្រវត្តិសាស្រ្តក្លឹប។
នៅរដូវកាលនេះ សរុប ៣២ ប្រកួត កីឡាករបារាំង រកបាន ២៧ គ្រាប់ហើយឲ្យក្លឹបអធិរាជស ដោយគ្រាប់បាល់កាលប៉ះ Real Sociedad ថ្ងៃមុននោះ បើរាប់ជារួម គឺជាគ្រាប់បាល់ទី ៣០៦ ឲ្យក្លឹប។ បច្ចុប្បន្នគេឈរលេខរៀងទី ៤ ជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុត ហើយនៅយប់នេះប្រសិនអាចរកបាន ២ គ្រាប់ នោះនឹងរំកិលទៅឈរលេខ ៣ ស្មើអតីតជើងចាស់លោក Alfredo di Stefano។
សម្រាប់អតីតកីឡាករលោក Di Stefano រកបាន ៣០៨ គ្រាប់នៅចន្លោះឆ្នាំ ១៩៥៣ ដល់ ១៩៦៤ ពេលឈរជើងឲ្យក្លឹប។ ដូច្នេះបើប៉ះក្លឹបបារាំង Benzema រកបាន ២ គ្រាប់ នោះនឹងស្មើ ហើយរកបាន ៣ គ្រាប់នោះនឹងនាំមុខ ដោយនៅចាញ់តែ Raul មាន ៣២៣ គ្រាប់ និង Cristiano Ronaldo មាន ៤៥០ គ្រាប់។
បញ្ជាក់ថាក្រៅពីនេះកីឡាករវ័យ ៣៤ ឆ្នាំក៏មានឱកាសបំបែកកំណត់ត្រាថ្មីរបស់ខ្លួនផ្សេងទៀតដែរ នោះគឺការរកបានគ្រាប់បាល់ច្រើនបំផុតប្រចាំរដូវកាលទោល ដោយស្ថិតិចាស់កាលពី ២០១១/១២ គេរកបាន ៣២ គ្រាប់ នេះ Benzema ត្រូវការ ៥ គ្រាប់ទៀតដើម្បីអាចធ្វើវាបាន។ ប្រកួតបន្តបន្ទាប់របស់ Real មានដូចជាការប៉ះ PSG, Mallorca និង Barcelona ជាដើម៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment