Supercomputer ទាយថា ក្លឹប Chelsea
Supercomputer ទាយថា ក្លឹបអង់គ្លេស ២ នេះនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ តែមិនមែន Chelsea
បើទោះបីកាប្រកួតពានរង្វាន់ UEFA Champions League មិនទាន់ឆ្លងផុតវគ្គ ១៦ ក្រុម តែងាកមកប្រព័ន្ធទស្សន៍ទាយរបស់ Supercomputer ក៏បានវាយតម្លៃចេញជាបណ្តើរៗហើយ អំពីលទ្ធផលទៅកាន់វគ្គបន្ទាប់។
បញ្ជាក់បន្តិច ការប្រកួតវគ្គ ១៦ ក្រុម នឹងកាត់សេចក្តីជើងទី ២ នៅខែក្រោយ ហើយនឹងរកឃើញ ៨ ក្រុមឆ្ពោះទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ យ៉ាងណាប្រព័ន្ធខាងលើ មិនបានចុចឈ្មោះ Chelsea ដែលជាក្រុមការពារជើងឯក អាចឡើងទៅវគ្គចុងក្រោយឡើយ។
ផ្ទុយទៅវិញប្រព័ន្ធទាយថា ក្លឹប Chelsea, Bayern Munich, Liverpool, Man City នឹងក្លាយជាក្រុមទាំង ៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តែយ៉ាងណា Chelsea និង Bayern គឺត្រូវធ្លាក់ ហើយក្រុមចុងក្រោយ ២ គឺ Liverpool នឹងត្រូវជួប Man City។
ជាលទ្ធផលបញ្ចប់ក្រុមដែលនឹងឈ្នះ គឺមេឃខៀវ Man City ដែលនឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment