Thursday, July 28, 2022

 មក​ដឹង​កីឡាករ ដែល​ត្រូវ​អវត្តមាន ១១ នាក់ នៃ​ជំនួប At Madrid-Man Utd


នៅ​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ​កុម្ភៈ ក្លឹប​ក្រហម​ស Atletico Madrid នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Man Utd ជា​ជំនួប​ជើង​ទី​ ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ UCL មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ មុន​ឈាន​ដល់​ការ​ប្រកួត ជឿ​ថា គ្រប់​គ្នា​ក៏​ចង់​ដឹង​ផង​ដែរ អំពី​សមាសភាព​កីឡាករ​ដែល​អាច​ចូល​លេង និង​អវត្តមាន។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Sportsmole យើង​បង្ហាញ​នូវ​ព័ត៌មាន​លម្អិត និង​ការ​ព្យាករណ៍​ដូច​ខាង​ក្រោម៖

ក្លឹប Atletico Madrid

កីឡាករ​អវត្តមាន: Yannick Carrasco (ជាប់​ពិ.ន័យ), Daniel Wass (បញ្ហា​ជង្គង់), Matheus Cunha (បញ្ហា​ជង្គង់), Felipe (ជាប់​ពិន័.យ)

កីឡាករ​មិន​ប្រាកដប្រជា: Thomas Lemar និង Koke

ការ​ព្យាករណ៍​ឈុត ១១ នាក់​ដំបូង:  Oblak; Vrsaljko, Gimenez, Savic, Reinildo; Llorente, Koke, Kondogbia, Correa; Felix, Suarez

កីឡាករ​អវត្តមាន: Mason Greenwood (ក្លឹប​ព្យួរ​ឈ្មោះ), Edinson Cavani (បញ្ហា​ក្រលៀន)

កីឡាករ​មិន​ប្រាកដប្រជា: Tom Heaton និង Eric Bailly

ការ​ព្យាករណ៍​ឈុត ១១ នាក់​ដំបូង:De Gea; Dalot, Varane, Maguire, Shaw; McTominay, Pogba; Elanga, Fernandes, Sancho; Ronaldo

អានអត្ថបទបន្ទាប់៖ Aubameyang សារភាពថាពេលមកដល់ភ្លាម ខ្លួនប្រាប់ទៅកីឡាករ Barca រូបនេះថាមិនត្រូវចាកចេញទេ

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបង្ហើបថាពេលមកដល់ក្លិបយក្សអេស្ប៉ាញភ្លាម ខ្លួនបានប្រាប់ទៅកាន់តារាឆ្នើមរបស់ក្រុម Barcelona ថាមិនគួរដើរចេញពីទឹកដី Camp Nou នោះឡើយ ។

ជាក់ស្តែង កីឡាករដែល Aubameyang បានប្រាប់នោះ គឺខ្សែប្រយុទ្ធ Ousmane Dembele ខណ:ពួកគេទាំង ២ ធ្លាប់បានចាយពេលជាមួយគ្នា នៅក្លិប Borussia Dortmund ហើយបច្ចុប្បន្ននេះ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង កំពុងទន្ទឹងរង់ចាំ ចាប់ដៃគូលេងជាមួយ Dembele សម្រាប់រដូវកាលដែលនៅសេសសល់ នៅក្លិប Barca ។

លើសពីនេះ Aubameyang បានប្រាប់ទៅកាន់ Mundo Deportivo and Sport ថា ៖ វាគឺជាអ្វីដែលពិសេស ពីព្រោះយើងមានឆ្នាំដ៏អស្ចារ្យមួយ នៅ Dortmund ហើយគាត់គឺជាកីឡាករដែលមិនគួរឱ្យជឿ ។ Ousmane គឺជាកីឡាករល្អបំផុតម្នាក់ជាមួយបាល់ ហើយសម្រាប់ខ្សែប្រយុទ្ធ គាត់ពិតជាមិនគួរឲ្យជឿ  ។

គេបន្តទៀតថា ៖  និយាយ​ការពិតទៅចុះ ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​មានគាត់នៅទីនេះ ហើយ​នៅពេល​ខ្ញុំ​មកដល់ភ្លាម ខ្ញុំ​ប្រាប់​គាត់​ថា​ ឯង​ត្រូវតែ​ស្នាក់នៅក្លិបបន្តទៀត  ​។

យ៉ាងណា នៅពេលសួរថា តើ Dembele អាចនឹងស្នាក់នៅក្លិប លើសពីរដូវកាលនេះទៀតឬអត់  Aubameyang បាននិយាយថា ​​៖ ខ្ញុំមិនដឹងទេ ប៉ុន្តែរឿងតែមួយគត់ដែលខ្ញុំអាចនិយាយបាននោះ គឺថាអ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបានក្នុងជីវិតយើង  ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...