Thursday, July 28, 2022

 Arsenal អាច​ទៅ​លេង​នៅ Champions League


តើកីឡាករ Arsenal នឹង​បាន​ថែម​លុយ​ម្នាក់​ប៉ុន្មាន បើ​ក្លឹប​អាច​ទៅ​លេង​នៅ Champions League?

ក្លឹប Arsenal រដូវ​កាល​នេះ ហាក់​មាន​ការ​ជឿជាក់​ខ្ពស់ ថា​នឹង​អាច​ចាប់​យក​ឱកាស​នៅ​តំណែង Top 4 ដើម្បី​អាច​ទៅ​លេង​ពាន​អឺរ៉ុប UEFA Champions League នា​រដូវ​កាល​បន្ទាប់។ លើក​ចុង​ក្រោយ​ដែល​កាំភ្លើ.ង​ធំ មាន​ឈ្មោះ​លេង​នៅ UCL គឺ​កំឡុង​រដូវ​កាល ២០១៦/១៧ ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម​ ក្រោម​ថ្វី​ជើង​របស់ Bayern។

ងាក​មក​រដូវ​កាល ២០២២/២៣ ខាង​មុខ ប្រសិន​ជា​ក្លឹប​អាច​ទៅ​លេង​នៅ UCL ជា​ថ្មី នោះ​បណ្តា​កីឡាករ ក៏​នឹង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​យ៉ាង​ច្រើន​ក្រាស់.ក្រែល​ផង​ដែរ។ ក្នុង​ម្នាក់​អាច​ទទួល​បាន​ដល់ ៥០០ ០០០ ផោន​បន្ថែម​ពី​លើ​ថ្លៃ​ពលកម្ម ហើយ​អ្វី​ដែល​ពិសេស គឺ​​ចំណេញ​ផ្អែក​ទៅ​តាម​កិច្ច​ព្រមព្រៀង។

កីឡាករ​ដែល​មាន​កិច្ច​ព្រមព្រៀង អាច​ទទួល​បាន​ការ​ដំឡើង​ថ្លៃ​ពលកម្ម ក្រោយ​ជួយ​ក្លឹប​ឡើង​ទៅ​លេង​នៅ UCL នោះ​ក៏​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន។ រី​ឯ​សម្រាប់​ក្លឹប​ទាំង​មូល ក៏​នឹង​អាច​ទទួល​បាន​ចំណូល​ល្បាក់ ៥០ លាន​ផោន​ពី​ប្រាក់​រង្វាន់ ក៏​ដូច​ជា​ចំណូល​នៃ​ការ​ផ្សព្វផ្សាយ​នានា ល្មម​អាច​នាំ​ឲ្យ​ពួក​គេ យក​កញ្ចប់​លុយ​នោះ ទៅ​ចំណាយ​លើ​ការ​ចាយវាយ​សំខាន់​ផ្សេងៗ។

កិត​ត្រឹម​ជុំ​ទី ២៥ ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta ឈរ​លេខ ៤ មាន ៤៨ ពិន្ទុ នេះ​នាំ​មុខ ១ ពិន្ទុ​លើ Man Utd ហើយ​ថែម​សល់ ៣ ជុំ​ក្នុង​ដៃ។ ប្រសិន​ប្រកួត​បន្តបន្ទាប់ ពួក​គេ​បន្ត​លទ្ធផល​ឈ្នះ នោះ​ឱកាស​រក្សា​តំណែង Top 4 ក៏​នឹង​មាន​ខ្ពស់​ដល់ ៧០ ភាគរយ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...