Tuesday, July 19, 2022

 Bayern អាចប្រើប្រាស់ការផ្ទេររបស់ De Ligt 


Bayern អាចប្រើប្រាស់ការផ្ទេររបស់ De Ligt ដើម្បីទាក់ទាញតារាឆ្នើម Barca រូបនេះ ឱ្យចូលរួមដែរ

យោង​តាម​ប្រភព​ពី​សារព័ត៌​មាន​ធំៗ​ជា​ច្រើន​ បាន​បង្ហាញ​ថា​ ក្លិប​យក្ស​អាល្លឺម៉ង់​ Bayern Munich ហាក់​កំពុង​ខិត​ជិត​ក្នុង​ការ​បញ្ចប់​ការ​ផ្ទេរ​យក​ខ្សែ​ការ​ពារ​ឆ្នើម​ Matthijs de Ligt ពី​ក្រុម​សេះ​បង្កង់​ហើយ​ ស្រប​ពេល​ពួក​គេ​ក៏​កំពុង​សម្លឹង​រក​មើល​លទ្ធភាព​ ក្នុង​ការ​នាំ​យក​តារា​ឆ្នើម​របស់​ក្រុម​ Barcelona មក​ម្នាក់​ទៀត​ផង​ដែរ​ នៅ​ទីផ្សារ​ រដូវ​ក្តៅ​នេះ​ ។

ជាក់ស្តែង បើយោងតាម The Guardian បានបង្ហាញថាក្លិប Bayern បានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃ ៧០ លានអឺរ៉ូ សម្រាប់ខ្សែការពារសញ្ជាតិហូឡង់ ពីក្រុម Juventus ហើយនឹងឃើញគេផ្ទេរមកលេង Bundesliga រហូងដល់ឆ្នាំ ២០២៧ ។

មិនតែប៉ុណ្ណោះ វាត្រូវបានគេយល់ទៀតថា De Ligt ហាក់មិនមែនជាគោលដៅតែមួយ សម្រាប់ក្រុម Bayern នោះឡើយ ដោយពួកគេ កំពុងត្រៀមខ្លួនប្រើប្រាស់ការផ្ទេរនេះ ដើម្បីទាក់ទាញយកខ្សែបម្រើ Frenkie de Jong ពីក្រុម Barca ផងដែរ ។

គួរឱ្យដឹងថា De Jong បានបង្ហាញពីបំណងរបស់គេ ក្នុងការស្នាក់នៅក្លិបអេស្ប៉ាញបន្តទៀត បើទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមបិសាចក្រហម Manchester United ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ។

តែទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Diario Sport បានបង្ហាញផងដែរថា អតីតកីឡាកររបស់ក្រុម Ajax រូបនេះ ក៏បានបើកចំហរចំពោះការផ្ទេរទៅកាន់ក្លិប Bayern ផងដែរ ខណ:ទីនោះជាជម្រើសតែមួយគត់សម្រាប់គេ បើសិនត្រូវដើរចេញពី Camp Nou នៅរដូវក្តៅនេះ ។

ហើយមិនតែប៉ុណ្ណោះ ការមកដល់របស់ De Ligt ក៏អាចនឹងបង្កើនចំណាប់អារម្មណ៍របស់ De Jong បន្ថែមទៀតផងដែរ ក្នុងការផ្ទេរមកកាន់ទឹកដីអាល្លឺម៉ង់ ប្រសិនបើក្លិប Bayern អាចធ្វើការផ្តល់ជូនសំណើប្រមណា ៦៥ លានអឺរ៉ូ សម្រាប់ការចុះហត្ថលេខានេះនោះ ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...