Tuesday, July 19, 2022

 លឺថា Man Utd អាចនឹងប្រើប្រាស់ Van de Beek


លឺថា Man Utd អាចនឹងប្រើប្រាស់ Van de Beek ដើម្បីប្តូរយកតារាឆ្នើមនៅ Serie Aម្នាក់នេះវិញ

យោង​តាម​របាយ​ការណ៍​ចុះ​ផ្សាយ​ចុង​ក្រោយ​មួយ​ បាន​បង្ហាញ​ថា​ ក្លិប​បិសាច​ក្រហម​ Manchester United កំពុង​ពិចារណា​លើ​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​មួយ​ ដែល​រួម​មាន​ការ​ដាក់​បញ្ចូល​កីឡាករ​ និង​សាច់​ប្រាក់​បន្ថែម​ សម្រាប់​នាំ​យក​តារាឆ្នើម​នៅ​ Serie A ម្នាក់​ ដោយ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ខ្សែ​បម្រើ​ Donny van de Beek ផង​ដែរ​ ។

ជាក់ស្តែង Van de Beek បានបរាជ័យ ធ្វើឱ្យមានភាពលេចធ្លោ នៅក្នុងការចូលលេងនៅជម្រើសដំបូងរបស់ក្រុម Man Utd ចាប់តាំងពីបានមកដល់ នៅក្នុងឆ្នាម ២០២០ ហើយទើបតែអាចរកបាន ២ គ្រាប់ប៉ុណ្ណោះ និង assist ចំនួន ២ លើក ក្នុងការបង្ហាញខ្លួន ៥០ ប្រកួត សម្រាប់ក្លិប ។

យ៉ាងណា ការមកដល់របស់គ្រូបង្វឹកថ្មី លោក Erik ten Hag វាត្រូវបានគេដឹងថា ខ្សែបម្រើសញ្ជាតិហូងឡង់រូបនេះ អាចនឹងទទួលបានឱកាស ដើម្បីអាចបន្តអាជីពរបស់គេ នៅក្លិប Man Utd ខណ:គេក៏បានចូលរួមជាមួយក្រុម សម្រាប់ការប្រកួតមិត្តភាព មុនបើករដូវកាលថ្មីផងដែរ ។

តែទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Calciomercatoweb បានបញ្ជាក់ថា​ Van de Beek អាចនឹងត្រូវផ្តល់ជូនទៅឱ្យក្លិប AC Milan ខណ:ពេលដែលក្រុម United កំពុងព្យាយាមទាក់ទាញកីឡាករ Ismael Bennacer ឱ្យត្រលប់មកកាន់ទឹកដីអង់គ្លេសវិញ ។

គួរឱ្យដឹងថា កីឡាករជម្រើសជាតិអាល់ហ្សេរីរូបនេះ បានចំណាយពេលពីរឆ្នាំ នៅក្លិប Arsenal ក្នុងនាមជាកីឡាករយុវជន នៅចន្លោះឆ្នាំ ២០១៥ និង ២០១៧ ប៉ុន្តែគេបានបង្ហាញខ្លួនតែម្តងគត់សម្រាប់ឈុតធំ ក្នុងពានរង្វាន់ EFL Cup មុនពេលចាកចេញទៅកាន់ទឹកដីអ៊ីតាលី ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...