Saturday, July 9, 2022

 ប្រធានក្លិប Barca និយាយច្បាស់ៗបែបនេះជុំវិញរឿងទិញយក Ronaldo


អេស្ប៉ាញ៖ លោក Joan Laporta ជាប្រធានក្លិប Barcelona បាននិយាយថាលោកនិងភ្នាក់ងាររបស់ Cristiano Ronaldo គឺ Jorge Mendes បានណាត់ជួបគ្នាញ៉ាំអាហារពេលល្ងាចពិតប្រាកដមែន និងបាននិយាយដល់ឈ្មោះកីឡាករសញ្ជាតិព័រទុយកាល់រូបនេះផងដែរ។

ថ្មីៗនេះ Ronaldo បានបង្កភាពភ្ញាក់ផ្អើលដោយបានស្នើសុំចាកចេញពី Manchester United បើសិនមានសំណើល្អៗដាក់មកឲ្យគេ ស្របពេលលោក Mendes ក៏បានស្វែងរកការចរចាជាមួយក្លិបផ្សេងៗដូចជា Chelsea និង Bayern Munich ផងដែរ។

Ronaldo ក៏បានខកខានមកហ្វឹកហាត់មុនបើករដូវកាលដល់ទៅ៣ថ្ងៃដែលធ្វើឲ្យលេចឮពាក្យចចាមអារ៉ាមថាគេអាចនឹងផ្ទេរចេញពីទឹកដី Old Trafford ។

យ៉ាងណាមិញ ក៏មានព័ត៌មានចចាមអារ៉ាមថា លោក Mendes បានស្នើ Ronaldo ទៅឲ្យ Barcelona ទិញយកផងដែរ។ ពាក់ព័ន្ធនឹងរឿងនេះ លោក Laporta បានចេញមុខនិយាយដោយផ្ទាល់ថា៖ ខ្ញុំបានញ៉ាំអាហារពេលល្ងាចកាលពីថ្ងៃច័ន្ទជាមួយ Jorge Mendes ហើយពួកយើងបាននិយាយពីរឿងទូទៅដែលកើតឡើងនៅទីផ្សារដោះដូរ។ Cristiano? ខ្ញុំនឹងមិននិយាយពីកីឡាករនេះទេប៉ុន្តែវាតែងតែជារឿងគួរឲ្យចាប់អារម្មណ៍មួយដែលដឹងថាមានឈ្មោះកីឡាករជាច្រើននៅលើទីផ្សារ។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...