Wednesday, August 24, 2022

 Mbappe ជ្រែក​ផុត​កីឡាករ ៣ រូប បំប៉ោង​សំណាញ់​ទី​អនាគត​ក្លឹប​ថ្មី R.Madrid


នៅ​ឯ​កីឡដ្ឋាន Parc des Prince ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​មុន​នេះ ក្លឹប​សេដ្ឋី Paris Saint-Germain ទើប​តែ​យក​ឈ្នះ ១-០ ទៅ​លើ​ក្លឹប​ភ្ញៀវ Real Madrid តាម​រយៈ​គ្រាប់​បាល់​របស់​យុវជន​ឆ្នើម Kylian Mbappe។

ការ​ប្រកួត​ដ៏​ជក់ចិត្ត ដែល​បាន​កំដរ​អារម្មណ៍​បងប្អូន​អ្នក​ទស្សនា​លើ​ទំព័រ CTS Sports មួយ​នេះ បាន​ប៉ះ​ទង្គិ.ច​គ្នា​ខ្លាំង កំឡុង​ពេល ៩៤ នាទី ដោយ​កើត​មាន​កាត​លឿង​នៃ​ក្រុម​សង​ខាង​ដល់​ទៅ ៨ លើក។ ស្ថិតិ​គ្រប់គ្រង​បាល់​ខាង​ក្រុម​ម្ចាស់ផ្ទះ​ធ្វើ​បាន​ល្អ​ខ្លាំង មាន ៥៨ ភាគរយ អម​ដោយ​អត្រា​បញ្ជូន​បាល់​ជោគជ័យ ៩១ ភាគរយ រី​ឯ​ខាង​ក្រុម​ភ្ញៀវ​គ្រប់គ្រង ៤២ ភាគរយ បញ្ជូន​ជោគជ័យ ៨៥ ភាគរយ។

ការ​ស៊ុត​ខាង PSG មាន​ដល់​ទៅ ២១ លើក ចំ​គោលដៅ ៨ លើក រី​ឯ Real Madrid មាន​តែ ៣ លើក ចំ​គោលដៅ ០ លើក។

ដ្បិត​បើ​ស្តេច​ស ព្យាយាម​ទប់​ តែ​ដល់​ពាក់​កណ្តាល​តង់​ទី ២ ខាង​សេដ្ឋី​បារាំង ទទួល​បាន​ឱកាស​ស៊ុត​ប៉េណាល់ទី យ៉ាង​ណា Lionel Messi បញ្ចប់​ទី​មិន​បាន​សម្រេច​នោះ​ទេ​ ក្រោយ​អ្នកចាំទី Thibaut Courtois សង្រ្គោះ​បាន រហូត​មក​ដល់​នាទី ៩០+៤ កៀក​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ស្រាប់​តែ Mbappe ទទួល​បាន​បាល់​ប៉ែង​ចេញ​ពី​ជើង Neymar Jr ហើយ​អូស​ចូល​ក្នុង​ប្រអប់​ជ្រែក​ផុត​កីឡាករ ៣ រូប រួច​ស៊ុត​បញ្ចប់​ទី​យ៉ាង​ស្អាត៕

អានអត្ថបទបន្ទាប់៖ Paul Ince ប្រាប់​ឲ្យ​ Man Utd ចាយ​លុយ ៤០ លាន​ផោន ទៅ​យក​ម្នាក់​នេះ មក​ជំនួស Fred

លោក Paul Ince បាន​បង្ហាញ​ការ​ជឿជាក់​ថា ប្រសិន​ចង់​ឲ្យ Man Utd ទទួល​បាន​ទម្រង់​លេង​ល្អ​ប្រសើរ​ឡើង​វិញ នោះ​គឺ​ត្រូវ​តែ​ដក​ខ្សែ​បម្រើ​ប្រេស៊ីល Fred ហើយ​ជំនួស​មក​វិញ ដោយ​ការ​នាំ​យក​កីឡាករ​រួម​លីគ​ ដែល​មាន​តម្លៃ ៤០ លាន​ផោន។

សម្រាប់​ខ្សែ​បម្រើ​ United នៅ​រយៈ​ពេល​ចុង​ក្រោយ ហាក់​ទទួល​បាន​ការ​រិះ.គន់​ខ្លាំង មិន​ថា​តែ​ការ​លេង​របស់ Fred ក្តី ឬ​ Scott McTominay ក្តី ហើយ​ក្លឹប​លឺ​ថា​ចង់​បាន​គីឡូ​ធ្ងន់​ដូច​ជា Declan Rice របស់ West Ham តែ​យ៉ាង​ណា​តម្លៃ​គេ​អាច​ថ្លៃ​ដល់​ខ្ទង់​រយ​លាន​ផោន។

បើ​តាម​ការ​ណែនាំ​របស់ Ince បាន​ប្រាប់​ឲ្យ​ទៅ​មើល​កីឡាករ​នៃ​ក្លឹប Brighton ដែល​អាច​មាន​តម្លៃ​ទាប​ជាង​នោះ​ទ្វេ​ដង។ លោក Ince និយាយ៖ “ក្លឹប​ប្រហែល​មើល​រំលង Bissouma ពេល​នេះ គេ​នៅ​ក្លឹប Brighton ហើយ​អាច​មាន​តម្លៃ​ប្រមាណ ៤០ លាន​ផោន ពួក​គេ​ក៏​ប្រហែល​ជា​មិន​បាន​ឃើញ Kante នៅ​ឯ Chelsea ដូច​គ្នា ប្រភេទ​កីឡាករ​របៀប​នេះ ហេតុអ្វី​United បែរ​ជា​មើល​​មិន​ឃើញ​ទៅ​វិញ។

លោក​បន្ត៖ “ក្លឹប​ត្រូវ​ការ​កីឡាករ​ដូច​ជា Bissouma ព្រោះ​អី តំបន់​បម្រើ​ត្រូវ​តែ​ចាំបាច់​ផ្លាស់ប្តូរ Fred មិនមែន​ជា​ដំណោះស្រាយ​ទេ រី​ឯ McTominay គេ​ជា​កីឡាករ​ល្អ​ហើយ តែ​គួរ​មាន Bissouma នៅ​សហការ​ជាមួយ ទើប​អាច​ទៅ​រួច”។ រំឭក​ថា កីឡាករ​សញ្ជាតិ​ម៉ាលី សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ រី​ឯ​រដូវ​កាល​នេះ គេ​បង្ហាញ​ខ្លួន ១៧ ប្រកួត រក​បាន ១ គ្រាប់​និង Assist ១ លើក៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...