កីឡាករមួយរូបថា នឹងព្យាយាមឈ្នះ UCL ៥ទៅ៦ដងជាមួយ Real Madrid
បន្ទាប់ពីរកគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League កាលពីចុងខែឧសភារួចមក ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior បានកំណត់គោលដៅឈ្នះពានបន្ថែមជូន Real Madrid។
ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបាននិយាយថា៖ “វាពិតជាសំខាន់ ក្នុងការព្យាយាមឈ្នះឱ្យបានច្រើនប្រកួតតាមដែលអាចធ្វើទៅបាន ជាពិសេសប្រសិនបើអ្នកឈ្នះការប្រកួតដែលសំខាន់ដូច Super Cup។
យើងនឹងធ្វើគ្រប់យ៉ាង ដែលអាចធ្វើបាន ដើម្បីទទួលជោគជ័យពានរង្វាន់ដំបូង ដែលមកដល់ក្នុងរដូវកាលនេះ។
លើសពីនេះទៅទៀត កីឡាករល្បឿនលឿន និងជំនាញញាក់បាល់រូបនេះ បានលើកឡើងថា គេអាចរួមចំណែកឱ្យ Real Madrid ឈ្នះពានជាច្រើនបន្ថែមទៀត ហើយកំណត់គោលដៅឈ្នះ Champions League ៥ទៅ៦ដងនៅក្នុងអាជីពរបស់ខ្លួន។
Vinicius បានបន្ថែមថា៖ “ខ្ញុំសរសើរកីឡាករជាច្រើន ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្លិបនេះ ជាក្លិបធំបំផុតនៅលើលោក។ តាមពិតទៅ ខ្ញុំចង់រក្សាការឈ្នះនៅទីនេះ ហើយលេងបានយូរដើម្បីឈ្នះដូចពួកគាត់ដែរ។
ការឈ្នះ Champions League ៥ទៅ៦ដង និងបង្ហាញឥទ្ធិពលដូចដែលកីឡាករល្អៗបំផុត ធ្លាប់ធ្វើបានពេលពាក់អាវReal Madrid៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment