Thursday, August 11, 2022

 Chicharito ស្នើខ្លួនទៅលេងនៅ Man Utd ដោយ Free Free


ខ្សែប្រយុទ្ធ Chicharito បានស្នើខ្លួនទៅលេងនៅក្រុមបិសាចក្រហម Manchester United វិញហើយ ដោយមិនគិតតម្លៃពលកម្មនោះទេ។

ក្រុមបិសាចក្រហម Manchester United បើកឆាករដូវកាលថ្មីមិនបានល្អនោះទេ ដោយពួកគេលេងចាញ់ក្រុម Brighton ក្នុងលទ្ធផល ២-១ ក្នុងទឹកដីខ្លួនឯង Old Trafford ។ ស្ថានភាពនេះដែរ ត្រូវបានគេមើលឃើញថាក្រុមនេះខ្វះខាតកីឡាករច្រើននាក់បន្ថែមទៀត ជាពិសេសនៅតំបន់បម្រើប្រយុទ្ធតែម្ដង ដែលមិនទាន់មានភាពមុតស្រួចនៅឡើយទេ។

មើលឃើញដូច្នេះហើយទើបបានជា Chicharito អតីតកីឡាករ Man Utd ដែរនោះចេញមុខមកនិយាយថា៖ “ប្រសិនបើអ្នកអាយុស្មើខ្ញុំហើយ United មកហៅទៅលេង នោះខ្ញុំនឹងលេងឱ្យពួកគេដោយ Free តែម្ដង។ ច្បាស់ណាស់ខ្ញុំនឹងធ្វើដូច្នេះ ប៉ុន្តែខ្ញុំចង់ចង់ផ្ដល់ការគោរពដល់ LA Galaxy ផងដែរ។ គោលដៅរបស់ខ្ញុំគឺចង់ឈ្នះពានរង្វាន់ជាមួយក្រុមមួយនេះ”៕

ក្រុមបិសាចក្រហម Man United នៅតែបើកចំហឪកាសនៃការនាំយកកីឡាករថ្មីម្នាក់ទៀតមកកាន់ទឹកដី Old Trafford មុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅចុងខែសីហា ២០២១នេះ។  ក្រុមជើងឯកអង់គ្លេស២០សម័យទើបតែបាន ចំណាយ ប្រាក់ដ៏ច្រើនលើការនាំយកកីឡាករសំខាន់ពីររូបមាន ១.Jadon Sancho និង ២.Raphael Verane និង អ្នកចាំទី Tom Heaton។

ប្រភពពីគេហទំព័រ ​​ESPN បានចុះផ្សាយថាៈ Man.Utdនៅតែពិចារណាចុះហត្ថលេខាជាមួយខ្សែបម្រើ-ការពារ ថ្មីម្នាក់​ទៀតឬខ្សែការពារស្លាបស្តាំមុនថ្ងៃបិទការទិញដូរលើកទី១នៅរដូវកាលនេះ។កីឡាករដែលស្ថិតក្នុងបញ្ជីចង់បានរបស់ក្រុមមានដូចជាៈKieran Trippier របស់ក្រុម Atletico Madrid ត្រូ ខ្សែបម្រើមួយចំនួនរួមមាន Eduardo Camavinga របស់ Rennes និង Ruben Neves របស់ Wolverhampton Wanderers ជាដើម។

Man United ត្រូវបានប្រភពពត៌មានខាងលើចុះផ្សាយថាពួកគេត្រៀមនិងធ្វើការចរចារនាំយក Kylian Mbappe របស់ Paris Saint-Germain ជាគោលដៅផ្ទេរដ៏មានសក្តានុពលនៅរដូវក្តៅខាងមុខនេះដោយគ្មានតម្លៃខ្លួន ក្រោយពីសមាជិកជ័យលាភី​World Cup ២០១៨នៅឡើយបន្តកុងត្រាថ្មីជាមួយក្លឹបមុនពេលដែលកិច្ចសន្យារបស់គេអស់សុពលភាពនៅខែមិថុនា ឆ្នាំ​ក្រោយ​នោះ៕ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...