Thursday, August 11, 2022

 Real Madrid លើកពាន UEFA Super Cup ក្រោយឈ្នះ Frankfurt ២-០


ក្រុម​អធិរាជ​ស Real Madrid ​បាន​លើក​ពាន​រង្វាន់​បើក​រដូវ​កាល​ថ្មី​មួយ​ហើយ​គឺ UEFA Super Cup ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Frankfurt ​ក្នុង​លទ្ធផល ២-០ ។

​​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​ដែល​ពោរពេញ​ដោយ​កីឡាករ​ឆ្នើម​ៗ​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ។ ពួកគេ​រក​បាន​២​គ្រាប់​ដើម្បី​យក​ឈ្នះ​លើ​ក្រុម Frankfurt ​ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ​ខ្សែ​ការពារ David Alaba ​១​គ្រាប់​និង​ខ្សែ​ប្រយុទ្ធ Karim Benzema ​១​គ្រាប់​។ ​ដោយ​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Super Cup ​នេះ គឺ​ជា​ការ​ឈ្នះ​៥​ដង​ជាប់​គ្នា​ហើយ​ឱ្យ​តែ​ក្រុម Real Madrid ​មាន​ឱកាស​មក​ដណ្ដើម​គឺ​មិន​ដែល​ភ្លាត់​ចាញ់​នោះ​ទេ។

​ដោយ​នេះ​ជា​ពាន​រង្វាន់​ទី​១​ក្នុង​ចំណោម​ពាន​ទាំង​៦​ដែល​លោក Carlo Ancelotti ​ដាក់​គោលដៅ​យក​ឱ្យ​បាន​នា​រដូវ​កាល​ថ្មី​នេះ។ ដោយ​ពាន​៥​ទៀត​រួម​មាន La Liga​, Copa del Rey , Spanish Super Cup , UEFA Champions League ​និង FIFA Club World Cup ៕

ស៊ុតចូល ជួយ Real លើកពាន Super Cup យប់មិញ Benzema បំបែកំណត់ត្រាមួយ ក្នុងប្រវត្ដិសាស្រ្ដក្លឹប

ជាមួយនឹងការស៊ុតបញ្ចូលទី១គ្រាប់កាលពីយប់មិញ ធើ្វឲ្យ Karim Benzema ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី២ (៣២៤គ្រាប់) ពោលគឺឡើងផុតវីរបុរសរបស់ក្លឹប Raul (៣២៣គ្រាប់) ដោយឈរពីក្រោយតែ Cristiano Ronaldo ប៉ុណ្ណោះ (៤៥០គ្រាប់)។

ខែ្សប្រយុទ្ធសញ្ជាតិបារាំងនេះ បានស៊ុតបញ្ចូលទីនៅនាទីទី៦៥ ក្រោយពីការបញ្ជូនដ៏ល្អពីមិត្ដរួមក្រុម Vinicius Junior ខណៈ១គ្រាប់ដំបូងធើ្វបានដោយការស៊ុតស្រួលៗពីសំណាក់ខែ្សការពារ David Alaba នៅនាទីទី៣៧ ខណៈ Casemiro តែតបញ្ជូនឲ្យរូបគេ ជួយ Real Madrid យកឈ្នះជើងឯកEuropa League គឺ Eintracht Frankfurt ក្នុងលទ្ធផល ២-០ លើកពាន Super Cup ជាលើកទី៥៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...