ប្រវត្តិសាស្ត្រពាន UCL មានតែកីឡាករ ៤ រូបនេះទេ
ប្រវត្តិសាស្ត្រពាន UCL មានតែកីឡាករ ៤ រូបនេះទេ អាចរកបាន ១០ គ្រាប់ត្រឹមវគ្គចែកពូលការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League វគ្គចែកពូល ឬ ៣២ ក្រុម យើងបានរកឃើញក្រុមដែលនឹងត្រូវឡើងទៅកាន់វគ្គបន្តរួចជាស្រេចហើយ ខណៈដែលកីឡាករនាំមុខការរកគ្រាប់បាល់ ក៏យើងបានរកឃើញជាបណ្តើរៗដែរ ហើយស្ថិតិសារនេះ គឺឃើញថាល្អខ្លាំង។
ដោយមានកីឡាករមួយរូបថ្មីទៀត ដែលរកបានដល់ទៅ ១០ គ្រាប់ ត្រឹមបញ្ចប់វគ្គចែកពូល នោះគឺជាយុវជនរបស់ក្លឹប Ajax។ បើរាប់ជារួមក្នុងប្រវត្តិសាស្រ្តពានអឺរ៉ុប គឺមានតែកីឡាករ ៤ រូបប៉ុណ្ណោះ ដែលអាចបង្កើតកំណត់ត្រាខាងលើបាន៖
១) Cristiano Ronaldo រដូវកាល ២០១៥/១៦ រកបាន ១១ គ្រាប់
២) Lionel Messi រដូវកាល ២០១៦/១៧ រកបាន ១០ គ្រាប់
៣) Sebastien Haller រដូវកាល ២០២១/២២ រកបាន ១០ គ្រាប់
៤) Robert Lewandowski រដូវកាល ២០១៩/២០ រកបាន ១០ គ្រាប់
អានអត្ថបទបន្ទាប់៖ “កីឡាករព័រទុយហ្គាល់ល្អដាច់គេនៅ PL មិនមែន Ronaldo ទេ គួរតែជាម្នាក់នេះ” – Wilshere
បើសួរថា តើកីឡាករសញ្ជាតិព័រទុយហ្គាល់រូបណា ដែលបង្ហាញទម្រង់លេងល្អដាច់គេនៅលីគកំពូល Premier League? ជឿថា គ្នាយើងភាគច្រើនប្រហែលជានឹកដល់ឈ្មោះ Cristiano Ronaldo តែយ៉ាងណា នេះវាខុសស្រឡះពីការយល់ឃើញរបស់អតីតកីឡាករជើងចាស់នៅ Arsenal គឺលោក Jack Wilshere។
ផ្ទុយទៅវិញ Wilshere បែរជាចុចឈ្មោះ ខ្សែបម្រើស្លាប Bernardo Silva នៃក្លឹប Manchester City ដែលរដូវកាល ២០២១/២២ បង្ហាញខ្លួន ១៤ ប្រកួត គេរកបាន ៧ គ្រាប់ឲ្យក្រុមលោក Pep Guardiola។ បើទៅមើល Ronaldo វិញ ការប្រកួតនៅលីគ ១២ ប្រកួត រកបាន ៦ គ្រាប់ឲ្យ Man Utd។
ប្រាប់ talkSPORT លោក Wilshere និយាយ៖ “របៀបដែល Bernardo គេយល់ពីសាច់បាល់ នៅគ្រប់តំណែងលើទីលាន គេអាចទទួលបានបាល់នៅពេលវេលាដ៏ត្រឹមត្រូវ ជារួម គេជាកីឡាករព័រទុយហ្គាល់ល្អបំផុតនៅ Premier League សម្រាប់ការយល់ឃើញរបស់ខ្ញុំ។
លោកបន្ត៖ ពេលនេះ គឺ Bernardo Silva គេនាំមុខ Ronaldo ហើយ តែកុំច្រឡំ នេះខ្ញុំថាគេលេងល្អជាង មិនមែនសម្រេចសមិទ្ធផលជោគជ័យនាំមុខ Ronaldo នោះទេ រួចប្រសិនមានការប្រកួតនៅថ្ងៃស្អែក គឺខ្ញុំនឹងដាក់ Bernardo ឲ្យចូលលេងជានិច្ច៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment