Azpilicueta ចុះកុងត្រាលេងឱ្យក្រុម Chelsea ២ឆ្នាំទៀត
នៅទីបំផុត Cesar Azpilicueta បានសម្រេចមិនទៅលេងឱ្យក្រុម FC Barcelona ទេ ដោយសុខចិត្តបន្ដកុងត្រាថ្មីនៅក្រុម Chelsea ២ឆ្នាំទៀត។
កីឡាករអេស្ប៉ាញដែលនឹងឈានដល់វ័យ៣៣ឆ្នាំនៅដំណាច់ខែនេះ គឺជាកីឡាករម្នាក់ដែលលោក Xavi អ្នកចាត់ការក្រុម Barcelona ចង់បានបំផុតមករួមក្រុម។ តែយ៉ាងណាមិញ ការចរចាហាក់មិនបានសម្រេចនោះទេ ដោយក្រុម Chelsea ក៏ចង់ទុកប្រធានក្រុមរបស់ខ្លួនផងដែរ។ រហូតមកដល់ពេលនេះ ក៏ស្រាប់តែរូបគេសម្រេចចិត្តបន្ដកុងត្រាថ្មីដែលមានដល់២ឆ្នាំទៀតតែម្ដង បញ្ចប់ការចង់បានរបស់ក្រុម FC Barcelona ។
កន្លងមក ក្រុម Barcelona បានដាក់សំណើរទិញនិងដោះដូរបន្ថែមកីឡាករជាច្រើននាក់ដែរ តែនៅមិនអាចបញ្ចុះបញ្ចូលក្រុមតោខៀវបានសម្រេចឡើយ។ Azpilicueta នេះចូលលេងឱ្យក្រុម Chelsea តាំងពីឆ្នាំ២០១២មកម្ល៉េះ រហូតមកដល់បច្ចុប្បន្នជាង១០ឆ្នាំមកហើយ៕
ក្លិប Chelsea បានទាមទារតម្លៃខ្លួនត្រឹម៧លានផោនក្នុងការលក់ខ្សែការពារ Azpilicueta ទៅកាន់ ក្លិបយក្សអេស្ប៉ាញBarcelona។
Azpilicueta បានមកដល់កីឡដ្ឋាន Old Trafford ចាប់តាំងពីឆ្នាំ២០១២ និងបានជួយក្រុមឈ្នះពានសំខាន់ៗជាច្រើន។ ប៉ុន្តែពេលនេះ ពេលវេលារបស់គេនៅ Chelsea ខិតជិតដល់ទីបញ្ចប់ ខណៈមានសេចក្ដីរាយការណ៍ថា គេបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួននូវកុងត្រារយៈពេល២ឆ្នាំជាមួយ Barca។
យោងតាមសារព័ត៌មាន Evening Standard ឲ្យដឹងថា កិច្ចសន្យារបស់កីឡាករសញ្ជាតិអេស្ប៉ាញនឹងទទួលបានថ្លៃពលកម្ម១១លានផោនក្នុងមួយឆ្នាំ មុនពេលកាត់ពន្ធ។ ប្រភពបន្ថែមថា កីឡាករវ័យ៣២ឆ្នាំបាននិយាយរួចរាល់ជាមួយអ្នកចាត់ការ Thomas Tuchel និងប្រធានក្លិបថ្មី Todd Boehly អំពីការចង់ចាកចេញ។
ប្រសិនបើ Barca ចង់បាន Azpilicueta មែននោះ Chelsea ចង់បានតម្លៃខ្លួន៧លានផោន។ Barcelona ទើបតែយកបានខ្សែការពារចំណូលថ្មី២រូបដោយគ្មានតម្លៃខ្លួនគឺ Franck Kessie និង Andreas Christensen ស្របពេលដែលលោក Xavi ចង់បានខ្សែការពារសម្បូរបទពិសោធន៍បន្ថែមទៀត៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment