Sunday, August 14, 2022

 Mbappe ខ្សែប្រយុទ្ធរបស់ PSG និយាយថា Benzema នឹងឈ្នះ Ballon d’Or នៅឆ្នាំនេះ


ខ្សែ​ប្រយុទ្ធ​ Karim Benzema បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​កាល​ពី​ម្សិលមិញ​ថា​ គេ​មិន​ខឹង​នឹង​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe នោះ​ទេ​ ដែល​ជ្រើស​រើស​បន្ត​នៅ​ក្លឹប​ Paris Saint Germain ចោល​ក្លឹប​ Real Madrid ។

Benzema បាន​និយាយ​ថា​៖" នេះ​ជា​ជម្រើស​របស់​ Mbappe ខ្ញុំ​មានតែ​ជូនពរ​គេ​ឲ្យ​កាន់​ជោគជ័យ​បន្ថែម​ទៀត​ តែ​ដូច​​ខ្ញុំ​និយាយកាល​ពី​មុន​អញ្ចឹង​ ខ្ញុំ​ក៏​ចង់​បាន​គេ​មក​លេង​នៅ​ Real Madrid ជា​មួយ​គ្នា​ផង​ដែរ​ ។

កីឡាករ​នេះ​បន្ត​ថា​៖" យ៉ាង​ណា​ខ្ញុំ​មិន​ចង់​និយាយ​រឿង​នេះ​ទៀត​ទេ​ ខ្ញុំ​មិន​ខឹង​នឹង​បញ្ហា​នេះ​ឡើយ​។ ឥឡូវ​នេះ​ខ្ញុំ​ផ្ដោត​តែ​ប្រកួត​ Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​ប៉ុណ្ណោះ​ព្រោះ​រឿង​នេះ​សំខាន់​ជាង​រឿង​ផ្សេង​ទៀត​ទាំង​អស់​ ព្រោះ​ពេល​នេះ​មិន​មែន​ជា​ពេល​ត្រូវ​និយាយ​រឿង​តូច​តាច​ទាំង​នោះ​ទេ​ "។

Mbappe ទើប​ចុះ​កុងត្រា​ថ្មី​ជា​មួយ​ PSG រហូត​ដល់​ឆ្នាំ​២០២៥ ក្រោយ​សម្រេច​ចិត្ត​ចោល​ Real Madrid ដោយ​នៅ​បន្ត​នៅ​ PSG ៕

Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain ជឿជាក់ថានៅដំណាក់កាលចុងក្រោយគេនឹងអាចឈរនៅតំណែង Top៣ ជាមួយរៀមច្បង Karim Benzema និង Sadio Mane ក្នុងការប្រជែងពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ។

ជាការពិតណាស់កាលពីឆ្នាំមុន Lionel Messi ជាអ្នកគ្រងតំណែងពានបាល់មាសនេះប៉ុន្តែឆ្នាំនេះនៅក្នុងបញ្ជីប្រជែងពាន Ballon d’Or គឺគ្មានឈ្មោះរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននោះទេ ខណៈនៅឆ្នាំនេះទៀតសោតគ្រប់គ្នាហាក់ជឿជាក់ ខ្ពស់ថា Benzema គឺជាកីឡាករដែលសក្តិសមបំផុតក្នុងការឈ្នះពាន Ballon d’Or។ នៅពេលគេសួរថាតើនរណាសមនឹងជាប់ក្នុងតំណែង top៣ នៃការប្រជែងពាន Ballon d’Or នៅឆ្នាំ នេះ Mbappe បានឆ្លើយទៅវិញប្រាប់កាសែត L’Equipe យ៉ាង ដូច្នេះ ថា៖ “តំណែង top ៣ ដែលខ្ញុំនឹងជ្រើសរើស? ខ្ញុំនឹងនិយាយថាគឺ Benzema ខ្លួនខ្ញុំផ្ទាល់ និង Mane ខ្ញុំចង់និយាយថាឆ្នាំនេះជាឆ្នាំដ៏ជោគជ័យបំផុតរបស់ Benzema”៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...