Friday, August 5, 2022

 កីឡាករសំខាន់ម្នាក់របស់ Man City នឹងគ្មានឈ្មោះលេងពីរប្រកួតទៀតនៅ UCL


ខ្សែការពាររបស់ Manchester City កីឡាករ Kyle Walker នឹងបន្ដការរងពិន័យមិនឱ្យចូលលេងក្នុងការប្រកួត Champions League ៣ប្រកួតដដែល បន្ទាប់ពីក្លិបរបស់គេបានតវ៉ាមិនជោគជ័យ ចំពោះចំនួនប្រកួតដែលត្រូវបានពិន័យ។ 

Walker ទទួលបានកាតក្រហមភ្លាមៗ ដោយសារខ្សែការពាររូបនេះ បានទាត់ខ្សែប្រយុទ្ធ Andre Silva ក្នុងការប្រកួតដែល Man City បរាជ័យក្រោមថ្វីជើង RB Leipzig កាលពីខែធ្នូកន្លងទៅ។

UEFA បានចាត់ទុកថាបង្កកំហុសនេះ ជាការបំពាន ដែលត្រូវរងពិន័យរហូតដល់៣ប្រកួត ជាងការទទួលរងពិន័យតែមួយប្រកួត បន្ទាប់ពីបណ្ដេញពីទីលាន។ Walker អវត្តមានមួយប្រកួតរួចទៅហើយ។

ខ្សែការពារវ័យ៣១ឆ្នាំរូបនេះ​បានខកខានការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Champions League ដែលបានយកឈ្នះ Sporting Lisbon ដោយលទ្ធផល ៥-០។

ដូច្នេះគេនឹងបន្ដអវត្តមានក្នុងការប្រកួតជើងទី២វគ្គ១៦ក្រុម ហើយនឹងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ប្រសិនបើ Man City ឡើងទៅវគ្គបន្ទាប់៕

កីឡាករ Dusan Vlahovic បានក្លាយជាអ្នកស្នងអាវលេខ ៧ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្រុម Juventus ចាប់តាំងពីចូលរួមជាមួយក្លឹបយក្ស Serie A អំឡុងទីផ្សាររដោះដូរកីឡាករខែមករាកន្លងទៅ។

យ៉ាងណាមុនពេលទទួលយកការផ្ទេរនេះ Vlahovic ត្រូវបានក្រុមកំពូលៗនៅអឺរ៉ុបជាច្រើន ប្រកួតប្រជែងគ្នាដើម្បីចុះហត្ថលេខារបស់រូបគេ ប៉ុន្តែនៅទីបំផុតកីឡាកររូបនេះបានសម្រេចចិត្តបន្តស្នាក់នៅទឹកអ៊ីតាលីដដែល ។

អតីតខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus និង Parma លោក Amauri ថ្មីៗនេះ បានសរសើរកីឡាករចំណូលថ្មី ខណ:គាត់ថែមទាំងបាននិយាយទៅកាន់ TuttoJuve ថាខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី អាចនឹងសម្របខ្លួនបានយ៉ាងឆាប់រហ័សជាមួយនឹងក្លិបថ្មីរបស់គេ ហើយក៏មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាកីឡាករប្រភេទថ្មីមួយផ្សេងទៀតផងដែរ ។

បន្ថែមពីនេះ លោក Amauri ក៏បានធ្វើការចែករំលែកអំពីទស្សនរបស់លោក ជុំវិញការប្រៀបធៀប រវាងខ្សែប្រយុទ្ធ Vlahovic និងអតីតម្ចាស់អាវលេខ ៧ ក្រុម Juventus កីឡាករ Ronaldo ដោយនិយាយថា ៖

Ronaldo ក៏ដូចជា Messi គឺមិនអាចប្រៀបធៀបបានទេ ប៉ុន្តែសម្រាប់ Vlahovic ខ្ញុំគិតថាគេនឹងអាចក្លាយជា Lewandowski នាពេលអនាគត។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...