Friday, July 29, 2022

 Richarlison ថា​មិន​ចង់​ឃើញ​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ លើក​ពាន​ UCL ទេ


បើ​សួរ​កីឡាករ​នៅ​ឯ​ក្របខ័ណ្ឌ Premier League ជុំវិញ​ក្លឹប​ណា​ដែល​ចង់​ឲ្យ​លើក​ពាន​អឺរ៉ុប UCL ម្ល៉េះ​ពួក​គេ​គួរ​តែ​គាំទ្រ​ដល់​ក្លឹប​រួម​លីគ តែ​ចម្លែក​អី​ងាក​មក ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម Everton កីឡាករ Richarlison បែរ​ជា សង្កត់​ធ្ងន់​ពី​ឈ្មោះ​ក្លឹប​រួម​លីគ​មួយ ដែល​ខ្លួន​មិន​ចង់​ឃើញ​លើក​ពាន​នោះ​ទៅ​វិញ។

និយាយ​ប្រាប់ TNT Sport កីឡាករ​ប្រេស៊ីល ត្រូវ​បាន​គេ​សួរនាំ​ថា តើ​ចង់​ឲ្យ​ក្លឹប​ណា​ឈ្នះ​ពាន UCL? ស្រាប់​តែ​គេ​ឆ្លើយ​ផ្ទុយ​សំណួរ ដោយ​សង្កត់​ធ្ងន់​ថា Liverpool ជា​ក្លឹប​មួយ ដែល​ខ្លួន​មិន​ចង់​ឃើញ​ជោគជ័យ​នៅ​ពាន​អឺរ៉ុប​ម្តង​ណា​ទេ ក៏​ដោយសារ​ពួក​គេ​ជា​ក្លឹប​គូ​ប្រជែង​រួម​ទីក្រុង Merseyside នឹង​គ្នា ដូច្នេះ​ជោគជ័យ​របស់​សត្រូ.វ គឺ​ជា​ភាព​ឈឺ.ចាប់​របស់​ខ្លួន។

Richarlison និយាយ៖ “និយាយ​ក្លឹប​នៅ​អង់គ្លេស ខ្ញុំ​អត់​ចង់​ឲ្យ Liverpool ឈ្នះ​ពាន UCL ទេ ព្រោះ​អី ដូច​អ្នក​យល់​ច្បាស់​ហើយ ពួក​គេ​ជា​សត្រូ.វ​របស់​យើង អ៊ីចឹង​យើង​មិន​ចង់​ឃើញ​ពួក​គេ​ជោគជ័យ​ឡើយ”។

លោក​បន្ថែម៖ “នេះ​ជា​ការ​ឆ្លើយតប​ទៅ​វិញ​ទេ ព្រោះ​អ្នក​គាំទ្រ Liverpool បាន​ប.ញ្ឈឺ​ឌឺ.ដង​យើង​ច្រើន​ណាស់ ដូច្នេះ​បើ​ឲ្យ​ខ្ញុំ​ជ្រើស ខ្ញុំ​ជ្រើស​យក Liverpool តែ​គឺ​ជ្រើស​យក​មិន​ឲ្យ​ឈ្នះ”។ បញ្ជាក់​ថា បើ​មើល​តាម​ភាព​ជាក់ស្តែង​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ហាក់​នៅ​តែ​មាន​សង្ឃឹម​ខ្ពស់ ដោយ​ទើប​តែ​យក​ឈ្នះ Inter Milan ២-០ កាល​ពី​ជើង​ទី ១ វគ្គ ១៦ ក្រុម៕

អានអត្ថបទបន្ទាប់៖ ទោះ​សល់​កុងត្រា​ជាង​មួយ​ឆ្នាំ តែ Chelsea ហ៊ាន​ឲ្យ​ដល់ ៥០ លាន បើ​ Barca ព្រម​លក់

ក្លឹប​តោ​ខៀវ Chelsea ហាក់​កំពុង​បាក់​ចិត្ត​ទៅ​លើ​យុវជន​លេង​តំណែង​បម្រើ​របស់​ក្លឹប Barcelona ជា​ខ្លាំង ដោយ​សន្យា​ថា​នឹង​ហ៊ាន​ឲ្យ​ដល់ ៥០ លាន​អឺរ៉ូ លើ​តម្លៃ​ផ្ទេរ ប្រសិន​គេ​ព្រម​ដើរ​ចេញ​ពី​ទឹកដី Camp Nou។

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​សេដ្ឋី​រុស្ស៊ី កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​វ័យ​ក្មេង Gavi ក្រោយ​លឺ​ដំណឹង​ថា យុវជន​វ័យ ១៧ ឆ្នាំ បដិ.សេធ​សំណើ​បន្ត​កុងត្រា​ថ្មី ដែល​ក្លឹប​អាណាព្យាបាល​ផ្តល់​ឲ្យ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្លឹប​តោ​ខៀវ Chelsea បាន​ដាក់​តម្លៃ​ខ្ពស់​ដល់​ទៅ ៥០ លាន​អឺរ៉ូ ឬ​ជាង ៥៧ លាន​ដុល្លារ ប្រសិន​ Gavi ព្រម​មក​ចុះចូល​នៅ Stamford Bridge។ នេះ​គេ​សេសសល់​សុពលភាព​កុងត្រា ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ប៉ុណ្ណោះ តែ​បើ​ត​កុងត្រា​ថ្មី​រួចរាល់ នោះ​តម្លៃ​ខ្លួន​អាច​ហក់​ឡើង​ដល់​រយ​លាន​អឺរ៉ូ​ក៏​ថា​បាន។

គួរ​ឲ្យ​ដឹង​ថា កីឡាករ​អេស្ប៉ាញ បាន​មាន​ឱកាស​មក​ចូលរួម​នៅ​ឈុត​ធំ Barca កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០២១។ សរុប​ស្ថិតិ​បង្ហាញ​ខ្លួន ២៨ ប្រកួត រក​បាន ២ គ្រាប់​និង Assist ៣ លើក ដោយ​រដូវ​កាល​នេះ រាប់​បាន​គេ​ជា​ចំណែក​ដ៏​សំខាន់ ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:

Post a Comment

 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក គេហទំព័រភ្នាល់បាល់ទាត់ល្អបំផុតឆ្នាំ 2022 ការភ្នាល់បាល់ទាត់ស្តង់ដារពិភពលោក 2022 ការផ្សព្វផ្សាយលើកទឹកចិត្តន...