មកស្គាល់ក្រុមកីឡាករថ្លៃបំផុតនៅ UCL សម្រាប់វគ្គ ១៦ ក្រុមចុងក្រោយ
ការប្រកួតដណ្ដើមពានរង្វាន់អឺរ៉ុប UEFA Champions League នៅវគ្គ ១៦ ក្រុមចុងក្រោយជើងទី ១ កំពុងនឹងប្រព្រឹត្តទៅយ៉ាងរលូន ខណៈការប្រកួតបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី ២៣ កុម្ភៈខាងមុខ ដែលជាការប្រកួតរវាងក្រុម Chelsea/LOSC និង Villareal/Juventus។
មុននឹងឈានដល់ការប្រកួតខាងលើ CamboTrends សូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តឲ្យមកស្គាល់នូវក្រុមដែលកំពុងលេងនៅ UCL ទាំង ១៦ ក្រុមដែលមានប្រព័ន្ធកីឡាករថ្លៃបំផុតនាពេលនេះ ខណៈ Real Madrid បែរជាមិនជាប់សូម្បី Top 5៖
Red Bull Salzburg មានប្រព័ន្ធកីឡាករតម្លៃ ១៨៣,២០ លានផោន
Lille មានប្រព័ន្ធកីឡាករតម្លៃ ២១៥,៣៧ លានផោន
Sporting CP មានប្រព័ន្ធកីឡាករតម្លៃ ២២៦,៥៣ លានផោន
Benfica មានប្រព័ន្ធកីឡាករតម្លៃ ២៤៣,៤៥ លានផោន
Ajax មានប្រព័ន្ធកីឡាករតម្លៃ ៣២៧,៨៧ លានផោន
Villareal មានប្រព័ន្ធកីឡាករតម្លៃ ៣៣០,៣០ លានផោន
Inter Milan មានប្រព័ន្ធកីឡាករតម្លៃ ៤៩៥,៨១ លានផោន
Juventus មានប្រព័ន្ធកីឡាករតម្លៃ ៥០៩,៧៦ លានផោន
Atletico Madrid មានប្រព័ន្ធកីឡាករតម្លៃ ៥៨១,៨៥ លានផោន
Real Madrid មានប្រព័ន្ធកីឡាករតម្លៃ ៧០២ លានផោន
Manchester United មានប្រព័ន្ធកីឡាករតម្លៃ ៧១១,២៣ លានផោន
Bayern Munich មានប្រព័ន្ធកីឡាករតម្លៃ ៧៣៤,១៨ លានផោន
Chelsea មានប្រព័ន្ធកីឡាករតម្លៃ ៧៩៤,៧០ លានផោន
Liverpool មានប្រព័ន្ធកីឡាករតម្លៃ ៨០០,១០ លានផោន
Paris Saint-Germain មានប្រព័ន្ធកីឡាករតម្លៃ ៨១៨,៦០ លានផោន
Manchester City មានប្រព័ន្ធកីឡាករតម្លៃ ៨៩២,១៧ លានផោន៕
អានអត្ថបទបន្ទាប់៖ បើចង់ឲ្យ Kane បន្តលេងនៅ Spurs ក្លឹបអាណាព្យាបាលត្រូវធ្វើតាមលក្ខខណ្ឌមួយនេះ
កន្លងមក គឺធ្លាប់មានលឺចចាមអារ៉ាមអំពីការចង់ចាកចេញរបស់ Harry Kane ទៅកាន់ទ្រនំថ្មីដែលអាចមានលទ្ធភាពជួយគេឲ្យឈ្នះពានរង្វាន់សម្រាប់អាជីពរបស់ខ្លួន ដ្បិតចាប់តាំងពីចូលរួមជាមួយ Tottenham Hotspur តាំងពីឆ្នាំ ២០១៣ មកទល់ពេលនេះ កីឡាករអង់គ្លេសនៅមិនទាន់ទទួលបានពានរង្វាន់ជាមួយក្រុមនេះនៅឡើយ។
យ៉ាងណា ស្ថានការណ៍ហាក់រាងស្ងប់ស្ងាត់បន្តិច ក្រោយ Spurs យកបានគ្រូបង្វឹកបទពិសោធន៍រាប់ឆ្នាំ Antonio Conte ដែលធ្លាប់ជួយ Inter Milan លើកពាន Serie A កាលពីរដូវកាលមុន ដែលល្មមអាចផ្ដល់ក្ដីសង្ឃឹមជាថ្មីជូនដល់ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំម្នាក់នេះ។
បើយោងតាមការចុះផ្សាយពី The Sun បានឲ្យដឹងថា Kane នឹងព្រមបន្តកុងត្រាថ្មីជាមួយក្រុមមាន់ខ្នាយមាស លុះត្រាតែពួកគេយល់ព្រមលក្ខខណ្ឌមួយ នោះគឺបើកដៃឲ្យគ្រូបង្វឹក Conte មានលទ្ធភាពគ្រប់គ្រាន់ក្នុងការតាមទិញកីឡាករមានសមត្ថភាពចូលក្នុងក្រុម ដើម្បីអាចធានាបានថា អាចប្រជែងពាន Premier League បាន។
រភពដដែលបន្ថែមទៀតថា បើសិនជាក្នុងករណី Kane យល់ថា ក្រុមគ្មានសង្ឃឹមក្នុងការឈ្នះពានអ្វី នោះរូបគេនឹងចាកចេញទៅលេងនៅទ្រនំថ្មី ស្របពេលលឺល្ហៀងៗថា កីឡាករអង់គ្លេសមានបំណងចង់ទៅចូលរួមជាមួយអតីតគ្រូបង្វឹក Mauricio Pochettino បើសិនជាដំណឹងនៃការវិលមកដឹកនាំ Manchester United របស់អ្នកចាត់ការ PSG ក្លាយជាការពិត៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment