ទោះឈ្នះ ៣-១ តែគ្រូធំ Ten Hag ស្រែ.កថាឲ្យកីឡាករ Man Utd
នៅឯទឹកដីប្រទេសអូស្រ្តាលី ក្នុងជំនួបមិត្តភាព ក្លឹបបិសាចក្រហម Manchester United បានយកឈ្នះ ៣-១ ទៅលើ Crystal Palace។ ដ្បិតបើបន្តការយកឈ្នះ ៣ ប្រកួតជាប់ៗគ្នា តែងាកទៅការយល់ឃើញរបស់លោក Erik ten Hag នៅតែមិនពេញចិត្ត ហើយគិតថាក្រុមត្រូវតែមានការពង្រឹងបន្ថែម ត្រៀមសម្រាប់រដូវកាលថ្មីចូលមកដល់នៅពេលខាងមុខ។
ដូចការប្រកួតយប់មិញនៅនាទី ៨៧ បើទោះបីនាំមុខលទ្ធផល ៣-១ កៀកបញ្ចប់ការប្រកួតទៅហើយ តែភាពតឹងរ៉ឹងទៅលើការលេងរបស់កីឡាករ គឺអ្នកចាត់ការសញ្ជាតិហូឡង់ នៅតែច្បាស់លាស់ ហើយបានស្រែ.កថាឲ្យ David de Gea ក្រោយមិនរត់មកទទួលយកបាល់ពីមិត្តរួមក្រុម ហើយបែរជាចាំបាល់មកដល់ជើង សឹមធ្វើការផ្តាច់ចោលទៅលើ។
ពេលនោះ Aaron Wan-Bissaka បានបញ្ជូនបាល់ថយក្រោយមកឲ្យ De Gea តែអ្នកចាំទីសញ្ជាតិអេស្ប៉ាញ បែរជាចាំបាល់ហូរមកដល់ជើង ពោលមិនបាន់រត់ទៅយកបាល់ឲ្យបានលឿន និងបញ្ជូនទៅខ្សែការពារដទៃផ្សេងទេ នេះបើយឺតបន្តិច កីឡាករគូប្រជែងអាចចូលមកឆ.ក់យកបាល់ទាន់មិនខាន។ ភ្លាមនោះ លោក Ten Hag ក៏ស្រែ.កថា “David de Gea តើអ្នកឯងកំពុងធ្វើរឿងឆ្កួ.តឡ.ប់អី។
ន័យនេះ Ten Hag ចង់ឲ្យ De Gea មានការផ្លាស់ប្តូរ ពោលមិនចង់ឲ្យទម្លាប់ដូចកាល Jose Mourinho ឬ David Moyes ដឹកនាំ ដែលកីឡាករទម្លាប់តែបានបាល់ផ្តាច់ចោលនោះទេ ព្រោះនាំឲ្យបាត់ Possession ឬការគ្រប់គ្រងបាល់។ មួយទៀត ចង់ឲ្យ De Gea រៀនប្តូរខ្លួនមកជា Sweeper Keepers ខ្លះ ពោលហ៊ានរត់ចេញពីក្នុងប្រអប់ ដើម្បីមកយកបាល់ ជាជាងចាំបាល់ហូរមកដល់ជើងរបស់ខ្លួន ទើបធ្វើការផ្តាច់ចោលទាំងមិនចង់ទាន់ស្ថានការណ៍៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment